របរលក់គោមផ្កាយហាក់កាក់កបនៅឆ្នាំនេះ

របរលក់គោមផ្កាយហាក់កាក់កបនៅឆ្នាំនេះ ក្រោយតម្រូវការបស់ពលរដ្ឋមានការកើនឡើង


នៅអំឡុងពេលជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់ ប្រជាជនខ្មែរតែងតែនិយមនាំគ្នាយកគោមផ្កាយមកតុបតែងលម្អផ្ទះសម្បែង ហាង បុរី ក៏ដូចនៅតាមវត្តអារាមនានា ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់ស្អាតសម្រាប់ត្រៀមទទួលទេវតាឆ្នាំថ្មី។ ក្រុមអាជីវករ និងអ្នកធ្វើគោមផ្កាយសម្រាប់លក់បានអះអាងថា តម្រូវការគោមផ្កាយរបស់ប្រជាពលរដ្ឋនៅឆ្នាំនេះហាក់មានការកើនឡើង ដែលធ្វើឲ្យការលក់គោមផ្កាយរបស់ពួកគេនៅឆ្នាំនេះហាក់កាក់កបជាងឆ្នាំមុន។
របរលក់គោមផ្កាយហាក់កាក់កបនៅឆ្នាំនេះ ក្រោយតម្រូវការបស់ពលរដ្ឋមានការកើនឡើង
ដោយ

ដោយការស្រលាញ់ចូលចិត្ត និងចង់ថែរក្សានូវស្នាដៃដែលជាអត្តសញ្ញាតជាតិខ្មែរតាំងពីបុរាណមក លោក ជុំ ប៊ុនលី ម្ចាស់ហាងលក់និងធ្វើគោមផ្កាយ នៅមុខវត្តនិរោធរង្សី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានអះអាងថា លោកបានចាប់ផ្តើមរបរធ្វីគោមផ្កាយសម្រាប់លក់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរ អស់រយៈពេលប្រមាណ៦ឆ្នាំមកហើយ បន្ទាប់ពីលោកបានចូលនិវត្តន៍ពីការងារ។ លោកចេះធ្វើគោមផ្កាយនេះតាំងពីនៅរៀនវិទ្យាល័យមកម្ល៉េះ។ បើតាមការរៀបរាប់របស់លោក ជុំ ប៊ុនលី ការនិយមប្រើគោមផ្កាយសម្រាប់តាំងលម្អគេហដ្ឋាន ឬក្រុមហ៊ុនរបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ គឺមានតាំងពីយូរយារណាស់មកហើយ ព្រោះការតាំងគោមផ្កាយមិនត្រឹមតែផ្តល់នូវភាពស្រស់ស្អាត និងមានសិរីសួស្តីប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីវប្បធម៌ ប្រពៃណី និងអត្តសញ្ញាតជាតិខ្មែរផងដែរ។

ដោយមានសម្ទុះការគាំទ្រច្រើនពីសំណាក់អតិថិជនទាំងបោះដុំ និងលក់រាយមានការកើនឡើងខ្លាំង បានជំរុញឲ្យលោក ជុំ ប៊ុនលី ត្រូវធ្វើគោមត្រៀមទុកសម្រាប់លក់ជាបណ្តើរៗតាំងពី៤ខែមុនថ្ងៃចូលឆ្នាំមកដល់ តួយ៉ាងនៅឆ្នាំនេះ លោកបានត្រៀមគោមផ្កាយប្រមាណជាង១ពាន់គោម សម្រាប់លក់ជូនអតិថិជន។

គោមផ្កាយមានច្រើនទំហំទៅតាមប្រភេទនីមួយៗ ក្នុងនោះរួមមាន គោមផ្កាយដែលធ្វើពីក្រមា ហូល ក្រណាត់ចម្រុះពណ៌ និងថង់កញ្ចក់ជាដើម។ លោក ប៊ុនលី បានបញ្ជាក់ឲ្យដឹងដែរថា គោមផ្កាយដែលអតិថិជននិយមទិញជាងគេ គឺប្រភេទគោមផ្កាយធ្វើពីក្រមា និងក្រណាត់ចម្រុះព៌ណ័ ដោយសារតែមានភាពធន់ ហើយក្រមាតំណាងឲ្យផលិតផលរបស់ខ្មែរ។ រីឯតម្លៃវិញមានចាប់ពី៨ពាន់រៀលទៅដល់៩ម៉ឺនរៀលក្នុងមួយគោមទៅតាមទំហំ និងប្រភេទនីមួយៗ។

ម្ចាស់ហាងលក់និងធ្វើគោមផ្កាយរូបនេះ បានឱ្យដឹងទៀតថា គោមផ្កាយនៅឆ្នាំនេះ ទទួលបានការគាំទ្រនិងពេញនិយមច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើឲ្យការលក់របស់លោកនៅឆ្នាំនេះហាក់ដាច់ខ្លាំងជាងឆ្នាំមុនៗ ទាំងលក់បោះដុំ និងលក់រាយ ពោលគឺមានការកើនឡើងប្រមាណ៣០% បើធៀបនឹងឆ្នាំមុន។ ខណៈមកទល់ពេលលនេះហាងរបស់លោកលក់គោមផ្កាយបានជិត២ពាន់ហើយ៕




អត្ថបទបន្ទាប់


កម្ពុជាកំពុងជំរុញការប្រើតំបន់សេដ្ឋកិច្ចពិសេស ដែលមិនសូវមានសកម្មភាពឲ្យអស់សក្តានុពល

បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសជាង៥០កន្លែង ដែលបម្រើឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ក៏ប៉ុន្តែក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំងនេ…

រដ្ឋមន្ត្រីការបរទេសអាមេរិកគ្រោងទស្សនកិច្ចនៅវៀតណាមនៅសប្តាហ៍ក្រោយ

សមាជិកព្រឹទ្ធអាមេរិកលោក ចេហ្វ មើកលី ( Jeff Merkley ) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហាណូយកាលពីថ្ងៃសៅរ៍ ទី ៨ មេសា ថា រដ្ឋមន្ត្រីកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ