ចំណូល​លក់​របស់​ SCG នៅកម្ពុជា បន្ត​កើនឡើង

ការរកស៊ី​របស់ SCG នៅ​កម្ពុជា​នៅតែកើន​ចំណូល ខណៈ​ដែលប្រតិបត្តិការសាកល​មានការថមថយចុះ


ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​និង​គ្រឿង​សំណង់​ដ៏ធំបំផុត​មួយ នៅក្នុង​តំបន់​អាស៊ាន គឺក្រុមហ៊ុន SCG ដែលមាន​មូលដ្ឋាន​ធំនៅប្រទេសថៃ បានចេញ​របាយការណ៍ហិរញ្ញ​វត្ថុ​របស់​ខ្លួន សម្រាប់ឆ្នាំ​២០១៩ ដោយ​បង្ហាញថា ការរកស៊ីរបស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែមានកំណើន​វិជ្ជមានជាបន្ត ខណៈ​ដែលប្រតិបត្តិការ​ជាសាកល​របស់ខ្លួន​ជួប​ប្រទះភាពថមថយចុះ​ខ្លះក្ដី។
លោក Roongrote Rangsiyopash, (ខាងឆ្វេង) ប្រធាន និងជាអគ្គនាយកប្រតិបត្តិ របស់ SCG ប្រកាសឲ្យដឹងអំពីលទ្ធផលប្រតិបត្តិការមិនទាន់ធ្វើសវនកម្មសម្រាប់ឆ្នាំសារពើពន្ធ ២០១៩ របស់ក្រុមហ៊ុន។
ដោយ

បើ​យោងតាមប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន នៅក្នុងទីផ្សារប្រទេសកម្ពុជា ចំណូលពីការលក់សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ របស់ SCG សម្រេចបាន ៤៦៤ប៊ីលានរៀល (១១៤លានដុល្លារអាមេរិក), កើនឡើង ១៧% បើធៀបនឹងត្រីមាសទី៤ដូចគ្នានៃឆ្នាំ២០១៨ ដែលកំណើននេះជំរុញដោយអាជីវកម្មស៊ីម៉ងត៍-សម្ភារៈសាងសង់ ។ ចំណូលពីការលក់នៅក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១៩, SCG សម្រេចបាន ១.៨២៩ប៊ីលានរៀល (៤៥១លានដុល្លារអាមេរិក)។ 

សេដ្ឋកិច្ចកម្ពុជានៅតែសម្រេចបានកំណើនដ៏រឹងមាំជាបន្ត នៅក្នុងអំឡុងពេលត្រីមាសចុងក្រោយនៃឆ្នាំ២០១៩ ។ វិស័យសំណង់នៅតែមានសុខភាពល្អ ដោយសារការវិនិយោគសាធារណៈទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពីរដ្ឋាភិបាល និងការបន្តហូរចូលនូវវិនិយោគទុននៅក្នុងវិស័យសំណង់ ជាពិសេស វិនិយោគទុនមកពីប្រទេសចិន នៅតាមបណ្ដាទីក្រុងកាស៊ីណូថ្មីៗ នៅតាមតំបន់ព្រំដែនកម្ពុជា។

ខាងក្រោមនេះ ជា​សេចក្ដីទាំងស្រុង​នៃ​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុ​ន SCG ៖


SCG ប្រកាសលទ្ធផលប្រតិបត្តិការឆ្នាំ២០១៩, ដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីជំនះភាពប្រឈមនៅឆ្នាំ២០២០; ការអភិវឌ្ឍធុរកិច្ចនិងមនុស្សកំពុងត្រូវបានអនុវត្តដើម្បីបម្រើសេចក្ដីត្រូវការរបស់អតិថិជនឲ្យកាន់តែប្រសើរឡើង ដោយផ្ដល់ដំណោះស្រាយ-នវានុវត្តន៍ និងរក្សាកំណើនប្រកបដោយចីរភាព

ទីក្រុងបាងកក - ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ - ក្រុមហ៊ុន អេសស៊ីជី (SCG) បានប្រកាសលទ្ធផលប្រតិបត្តិការប្រចាំឆ្នាំ២០១៩ និងបានដាក់ចេញនូវយុទ្ធសាស្ត្រធុរកិច្ចដើម្បីជំនះការរំខាននានាដែលបង្កឡើងដោយកត្តាខាងក្រៅនៅឆ្នាំ២០២០ ជាមួយនឹងការពន្លឿនការអភិវឌ្ឍនិងពង្រឹងកត្តាខាងក្នុង។ ក្រុមហ៊ុនគ្រោងនឹងកែប្រែធុរកិច្ចស្នូលចំនួន ៣ និងពង្រឹងការអភិវឌ្ឍធនធានមនុស្សដើម្បីផ្លាស់ប្ដូរប្រកបដោយប្រសិទ្ធភាព ពីភាពជាអ្នកផលិត ក្លាយទៅជាអ្នកផ្ដល់ដំណោះស្រាយនិងសេវាកម្ម ដើម្បីទាក់ទាញការគាំទ្រពីអតិថិជន​នៅទូទាំងតំបន់អាស៊ាន និងរក្សាកំណើនធុរកិច្ចប្រកបដោយចីរភាព។ 

លោក Roongrote Rangsiyopash, ប្រធាន និងជាអគ្គនាយកប្រតិបត្តិ របស់ SCG បានប្រកាសឲ្យដឹងអំពីលទ្ធផលប្រតិបត្តិការមិនទាន់ធ្វើសវនកម្មសម្រាប់ឆ្នាំសារពើពន្ធ ២០១៩ របស់ក្រុមហ៊ុន ដោយបង្ហាញពីការថយចុះចំណូលពីការលក់ ៨% ធៀបនឹងឆ្នាំ២០១៨ ពោលគឺចំណូលធ្លាក់ចុះនៅត្រឹម ៥៦.៨៨០ប៊ីលានរៀល (១៤.១០៦លានដុល្លារអាមេរិក) ដែលការថយចុះនេះគឺបណ្ដាលមកពីការធ្លាក់ចុះនៃតម្លៃផលិតផលគីមី។

ប្រសិនបើមិនទាន់គិតការទូទាត់ចំណាយលើប្រាក់បំណាច់ផ្សេងៗ, SCG រកបានប្រាក់ចំណេញ ៤.៤២២​ប៊ីលានរៀល (១.០៩៧លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០១៩ ដោយប្រាក់ចំណេញនេះធ្លាក់ចុះ ២៤% បើធៀបនឹងប្រាក់ចំណេញសម្រាប់ឆ្នាំ២០១៨ ។ បើផាត់ទាត់ការចំណាយលើប្រាក់បំណាច់ផ្សេងៗ ដែលមានចំនួន ២៦២ប៊ីលានរៀល (៦៤លានដុល្លារអាមេរិក) ប្រាក់ចំណេញរបស់ SCG សម្រាប់ឆ្នាំ២០១៩ នៅសល់ត្រឹម ៤.១៥៨ប៊ីលានរៀល (១.០៣១លានដុល្លារអាមេរិក) គឺធ្លាក់ចុះ ២៨% បើធៀបនឹងឆ្នាំ២០១៨ ហើយការធ្លាក់ចុះនេះ គឺបណ្ដាលមកពីចំណូលពីការលក់ផលិតផលគីមីធ្លាក់ចុះដែរ ។ 

នៅក្នុងឆ្នាំ២០១៩ ចំណូលរបស់ SCG ពីការលក់ផលិតផលនិងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ សម្រេចបាន ២៣.២៧០ប៊ីលានរៀល (៥.៧៧១លានដុល្លារអាមេរិក) ដោយថមថយចុះ ៣% បើធៀបនឹងឆ្នាំ២០១៨ និងមានចំនួនស្មើនឹង ៤១% នៃចំណូលសរុបពីការលក់ ។ ការចំណាយទៅលើការស្រាវជ្រាវនិងអភិវឌ្ឍន៍នវានុវត្តន៍ មានចំនួនសរុប ៧៣៥ប៊ីលានរៀល (១៨២លានដុល្លារអាមេរិក) ឬស្មើនឹង ១% នៃចំណូលសរុបពីការលក់ ។ 

ចំណូលពីការលក់របស់ SCG សម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០១៩ បានធ្លាក់ចុះ ៤% បើធៀបនឹងត្រីមាសទី៣ គឺសម្រេចបានចំនួន ១៤.៣៤៨ប៊ីលានរៀល (៣.៥០៧លានដុល្លារអាមេរិក) ដែលការធ្លាក់ចុះនេះ គឺបណ្ដាលមកពីតម្លៃផលិតផលគីមីនិងក្រដាសវេចខ្ចប់ធ្លាក់ចុះ, ហើយបើធៀបនឹងត្រីមាសទី៤នៃឆ្នាំ២០១៨វិញ ចំណូលពីការលក់នៃត្រីមាសទី៤ឆ្នាំ២០១៩ ធ្លាក់ចុះដល់ទៅ ៩% ដោយសារតម្លៃផលិតផលគីមីធ្លាក់ចុះ ។ ប្រាក់ចំណេញសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ បានកើនឡើង ១៥% បើធៀបនឹងត្រីមាសទី៣ នៃឆ្នាំដដែល ដោយសម្រេចបានចំនួន ៩៦០ប៊ីលានរៀល (២២៩លានដុល្លារអាមេរិក) ដែលកើនឡើងនេះ គឺដោយសារវិភាគទានភាគលាភតាមរដូវកាលពីធុរកិច្ចវិនិយោគ ប៉ុន្តែ បើធៀបទៅនឹងត្រីមាសទី៤ដូចគ្នានៃឆ្នាំ២០១៨ ប្រាក់ចំណេញនៃត្រីមាសទី៤ ឆ្នាំ២០១៩ បានធ្លាក់ចុះ ៣២% ដោយសារតែការធ្លាក់ចុះនៃអាជីវកម្មគីមី ជុំវិញការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលលឿននៃទីផ្សារ ដែលបណ្ដាលឲ្យប្រាក់ចំណេញថយចុះ។ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៩នេះដែរ មានការខាតបង់សារពើភណ្ឌ ចំនួន ១៤៣ប៊ីលានរៀល (៣៥លានដុល្លារអាមេរិក) ។

ក្រៅពីនេះ ចំណូលរបស់ SCG ពីធុរកិច្ចនៅខាងក្រៅប្រទេសថៃ ក្នុងនោះរាប់បញ្ចូលទាំងការលក់​នាំចេញពីប្រទេសថៃ នៅក្នុងឆ្នាំ២០១៩ សម្រេចបាន ២៣.៣៧៧ប៊ីលានរៀល (៥.៧៩៧លានដុល្លារអាមេរិក) ឬស្មើនឹង ៤១% នៃចំណូលសរុបពីការលក់ ដែលចំនួននេះបង្ហាញពីការធ្លាក់ចុះ ១២% បើធៀបជាមួយនឹងឆ្នាំ២០១៨, ហើយក្នុងចំនួនទឹកប្រាក់នេះ ចំណូលពីការលក់នាំចេញពីប្រទេសថៃ សម្រេចបាន ១៣.២៦៦ប៊ីលានរៀល (៣.២៩០លានដុល្លារអាមេរិក) ឬស្មើនឹង ២៣% នៃចំណូលសរុបពីការលក់ ធ្លាក់ចុះ ២២% បើធៀបនឹងឆ្នាំ២០១៨ ។ 

SCG នៅក្នុងអាស៊ាន (លើកលែងប្រទេសថៃ)

សម្រាប់ប្រតិបត្តិការនៅក្នុងអាស៊ានរបស់ SCG (ដោយដកប្រទេសថៃចេញ) ចំណូលពីការលក់នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៩ គឺនៅទ្រឹង បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ពោលគឺសម្រេចបានទឹកប្រាក់ ៤.០៩០ប៊ីលានរៀល (១.០០៦លានដុល្លារអាមេរិក) ដែលស្មើនឹង ២៧% នៃចំណូលសរុបពីការលក់របស់ SCG។ តួលេខនេះរួមបញ្ចូលទាំងការលក់ពីប្រតិបត្តិការក្នុងស្រុកនៅក្នុងទីផ្សារអាស៊ាននីមួយៗផង និងពីការនាំចូលពីប្រតិបត្តិការនៅក្នុងប្រទេសថៃ ផង ។ 

គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ ទ្រព្យសរុបរបស់ SCG មានចំនួន ៨៥.៧៧៥ប៊ីលានរៀល (២១.០៧៣លានដុល្លារអាមេរិក) ខណៈដែលទ្រព្យសរុបរបស់ SCG នៅអាស៊ាន (ដកប្រទេសថៃចេញ) មានចំនួន ៣០.៧៩៤ប៊ីលានរៀល (៧.៥៨៤លានដុល្លារអាមេរិក) ដែលស្មើនឹង ៣៦% នៃទ្រព្យបូកសរុបរួមទាំងអស់របស់ SCG។ 

នៅក្នុងទីផ្សារប្រទេសកម្ពុជា ចំណូលពីការលក់សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ របស់ SCG សម្រេចបាន ៤៦៤ប៊ីលានរៀល (១១៤លានដុល្លារអាមេរិក), កើនឡើង ១៧% បើធៀបនឹងត្រីមាសទី៤ដូចគ្នានៃឆ្នាំ២០១៨ ដែលកំណើននេះជំរុញដោយអាជីវកម្មស៊ីម៉ងត៍-សម្ភារៈសាងសង់ ។ ចំណូលពីការលក់នៅក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១៩, SCG សម្រេចបាន ១.៨២៩ប៊ីលានរៀល (៤៥១លានដុល្លារអាមេរិក)។ 

សេដ្ឋកិច្ចកម្ពុជានៅតែសម្រេចបានកំណើនដ៏រឹងមាំជាបន្ត នៅក្នុងអំឡុងពេលត្រីមាសចុងក្រោយនៃឆ្នាំ២០១៩ ។ វិស័យសំណង់នៅតែមានសុខភាពល្អ ដោយសារការវិនិយោគសាធារណៈទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពីរដ្ឋាភិបាល និងការបន្តហូរចូលនូវវិនិយោគទុននៅក្នុងវិស័យសំណង់ ជាពិសេស វិនិយោគទុនមកពីប្រទេសចិន នៅតាមបណ្ដាទីក្រុងកាស៊ីណូថ្មីៗ នៅតាមតំបន់ព្រំដែនកម្ពុជា។ 

SCG បានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងកម្មវិធី«បណ្ដុះបណ្ដាលជំនាញ អេសស៊ីជី» ដែលសំដៅដើម្បីលើកកម្ពស់ជំនាញរបស់មេជាងសំណាង់នៅក្នុងវិស័យសាងសង់ ជាលើកទីពីរ នៅឆ្នាំ២០១៩នេះ ដោយបានបណ្ដុះបណ្ដាលមេជាងសំណង់នៅក្នុងស្រុក ជាង ៤០០នាក់ មកពីតាមបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជា ។

ក្រៅពីនេះ SCG បានរៀបចំការប្រកួតប្រជែងជំនាញប្រចាំឆ្នាំ សម្រាប់ ៣មុខជំនាញសំខាន់ៗ ដូចជា ជំនាញបូក ជំនាញប្រក់ដំបូល និងជំនាញដំឡើងស្មាតបត/ស្មាតវូត កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ ជ័យលាភីពីការប្រកួតប្រជែងនេះ នឹងទទួលបានការឧបត្ថម្ភសម្រាប់ទស្សនកិច្ចសិក្សាស្វែងយល់អំពីនវានុវត្តន៍ចុងក្រោយបំផុតនៅក្នុងវិស័យសំណង់ នៅតាមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសនានារបស់ SCG នៅក្នុងប្រទេសថៃ ដែលនឹងធ្វើឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។ គំនិតផ្ដួចផ្ដើមទាំងនេះ នឹងជួយមេជាងសំណង់ឲ្យទទួលបានចំណូលកើនឡើង ខណៈដែលម្ចាស់លំនៅដ្ឋាន ក៏ដូចជាម្ចាស់គម្រោងសាងសង់ ក៏នឹងទទួលបានសំណង់ដែលមានស្តង់ដារខ្ពស់ និងគុណភាពនៃការរស់នៅប្រសើរជាងមុន សម្រាប់ប្រជាជនកម្ពុជា។

លោក Roongrote បានមានប្រសាសន៍ថា «ការប្រែប្រួលឡើងចុះដែលជំរុញដោយកត្តាខាងក្រៅដែលគេមិនអាចគ្រប់គ្រងបាន បានធ្វើឲ្យមានផលប៉ះពាល់គួរឲ្យកត់សម្គាល់ទៅលើក្រុមហ៊ុននានានៅទូទាំងពិភពលោក ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ ជាលទ្ធផល នៅឆ្នាំ២០២០នេះ SCG ចាំបាច់ត្រូវតែបង្កើតយុទ្ធសាស្ត្រអាជីវកម្មគ្រប់ជ្រុងជ្រោយ ដើម្បីជំនះលើការរំខានទាំងនេះ ជាបន្ទាន់ និងដើម្បីរក្សាកំណើនអាជីវកម្មប្រកបដោយចីរភាព។ ជាមួយនឹងផែនការអភិវឌ្ឍន៍អាជីវកម្ម អាជីវកម្មស្នូលចំនួន ៣ នឹងវិវឌ្ឍខ្លួនពីភាពជា​អ្នកផលិត ទៅជាអ្នកផ្ដល់ដំណោះស្រាយនិងសេវាកម្ម ដែលឆ្លើយតបពិតប្រាកដនិងគ្រប់ជ្រុងជ្រោយទៅតាមតម្រូវការដែលមានភាពចម្រុះនិងប្រែប្រួលឥតឈប់ឈររបស់អតិថិជន ព្រមទាំងបង្កើតនូវតម្លៃបន្ថែមខ្ពស់សម្រាប់អាជីវកម្ម ។ ការអភិវឌ្ឍធនធានមនុស្ស ក៏ជាកម្លាំងដ៏សំខាន់មួយផងដែរ ក្នុងការជំរុញការផ្លាស់ប្ដូរនេះ។ SCG នឹងខិតខំបំពាក់បំប៉នធនធានមនុស្សរបស់យើងជាមួយនឹងជំនាញសំខាន់ៗ ដែលនឹងអនុញ្ញាតឲ្យពួកគេយល់ដឹងនិងចាប់បានទីផ្សារនៅក្នុងទូទាំងតំបន់ រួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបបានរហ័ស ទៅតាមបរិយាកាសប្រកួតប្រជែង និងបំពេញសេចក្ដីត្រូវការទាំងនោះឲ្យបានទាន់ពេលវេលា»។

អាជីវកម្មស៊ីម៉ងត៍-សម្ភារៈសាងសង់ មានគោលដៅជួយកែលម្អវិស័យនេះឲ្យកាន់តែប្រសើរឡើងថែមទៀត ដោយផ្ដល់នូវផលិតផលនិងសេវាកម្មដែលរួមបញ្ចូលនូវបច្ចេកវិទ្យាឌីជីថល ។ ដំណោះស្រាយដ៏សម្បូរបែប រួមមាន ដំណោះស្រាយផ្នែកសំណង់ ដែលផ្ដល់នូវដំណោះស្រាយសម្រាប់ការសាងសង់ដែលមាន​គុណភាពជាប់គង់វង្សបានយូរ ដំណើរការសាងសង់លឿនជាងមុន និងអស់ការចំណាយធូរជាងមុន ដល់ទាំងអ្នកបច្ចកទេស និងទាំងអ្នកម៉ៅការសាងសង់ ដូចជា បច្ចេកវិទ្យា BIM (គំរូព័ត៌មានសាងសង់) ដែលជួយកែលម្អការធ្វើផែនការនិងគុណភាពសាងសង់ តាមរយៈប្រព័ន្ធគំរូ 3D ដែលកាត់បន្ថយការខ្ជះខ្ជាយក្នុងការសាងសង់ និង ដំណោះស្រាយផ្នែកការរស់នៅ ដែលផ្ដល់នូវដំណោះស្រាយសន្សំសំចៃថាមពល បង្កើនផាសុកភាព និងសុវត្ថិភាព ដល់មនុស្សគ្រប់វ័យ ។ ក្រៅពីនេះ អាជីវកម្មស៊ីម៉ងត៍-សម្ភារៈសាងសង់ ក៏បានកែលម្អអាជីវកម្មលក់រាយរបស់ខ្លួនផងដែរ ដោយដាក់បញ្ចូលហាងរូបវន្តជាមួយនឹងហាងលក់អនឡាញ៕ 


None



អត្ថបទបន្ទាប់


មេដឹកនាំហុងកុង ចេញបញ្ជា «ហាមមន្ត្រីរដ្ឋាភិបាលពាក់ម៉ាស់» ដើម្បីសន្សំទុកឲ្យបុគ្គលិកពេទ្យប្រើវិញ

មេដឹកនាំកំពូលរបស់ហុងកុង លោកស្រី Carrie Lam បានបញ្ជាឲ្យមន្ត្រីរដ្ឋាភិបាលទាំងអស់ មិនត្រូវពាក់ម៉ាស់នោះទេ លើកលែងតែកាលៈទេសៈតម្រូវ។ ការបញ្ជ…

ថៃ ចាត់វិធានការលើ​ជនណាដំឡើងថ្លៃម៉ាស់ ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ពិន័យប្រាក់ ៣ពាន់ដុល្លារ

ការរីករាលដាលនៃវីរុសកូរ៉ូណា កាន់តែខ្លាំងបានជំរុញឲ្យតម្រូវការប្រើប្រាស់ម៉ាស់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ៥០លានម៉ាស់ក្នុងមួយខែ ហើយរាជរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ