ការថយចុះនៃវិស័យអចលនទ្រព្យ

ឧកញ៉ា សៀ ឫទ្ធី៖ កំណើនវិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ ២០១៩ អាចនឹងថយចុះ


សេដ្ឋីអចលនទ្រព្យលេចធ្លោជាងគេនៅកម្ពុជា លោកឧកញ៉ា សៀ ឫទ្ធី បានប្រមើលមើលថា នៅឆ្នាំ២០១៩នេះ កំណើននៅក្នុងវិស័យអចលនទ្រព្យកម្ពុជា អាចនឹងថយចុះជាងមុន ពោលគឺអាចនឹងមិនមានកំណើនខ្ពស់ដូចឆ្នាំ ២០១៨នោះឡើយ។
ទិដ្ឋភាព​រាជ​ធានី​ភ្នំពេញ​​មើល​ពី​លើ​អគារ​ខ្ពស់​នៅ​កណ្ដាល​ក្រុង។ រូបភាព៖ ហេង ភារម្យ​
ដោយ

លោកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក​ក្រុមហ៊ុន WorldBridge Group បានឲ្យដឹង​ថា កំណើននិរន្តភាព​នៃវិស័យ​អចលនទ្រព្យ​២០១៨កន្លងទៅ វាអាច​នឹងជះ​ឥទ្ធិពល​ដល់​​ឆ្នាំ២០១៩ និង២០២០ ខាងមុខទៀត ដោយហេតុថា​ នៅមាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ដែល​មិនទាន់​បាន​បញ្ចប់​នៅក្នុង​ឆ្នាំ​២០១៨​នៅឡើយ ដូចនេះ​វានឹង​នៅតែ​បន្ត​ក្នុង​ឆ្នាំ​២០១៩​​ទៀត។

ប្រធាន​​​ក្រុមប្រឹក្សា​ភិបាល​​នៃ​ក្រុមហ៊ុន WorldBridge Group ឧកញ៉ា សៀ ឫទ្ធី បានឲ្យ​​ដឹងទៀត​ថា បើទោះបីជា កាល​ពីឆ្នាំ​២០១៨ មានការ​បោះឆ្នោត​ថ្នាក់​ជាតិ​ក៏ដោយ តែមិន​បានផ្តល់​ផល​ប៉ះ​ពាល់​ដល់​វិស័យ​អចលនទ្រព្យ​នោះទេ ដោយ​លោក​ឧកញ៉ា​បាន​បញ្ជាក់ថា ការទិញដូរ ការលក់​​ក្នុង​វិស័យនេះ​ គឺនៅរក្សា​កំណើន​​ដដែល។ 

ជាមួយគ្នានេះដែរ វិស័យ​សេដ្ឋកិច្ច​ក៏មាន​កំណើន​ដូចគ្នា​ដែរ ដោយកន្លង​មក GDP ក្នុង​ឆ្នាំ​ ២០១៨​ គឺមាន ៧,៣ ភាគរយ ដែលជា​កំណើន​មួយខ្ពស់​ជាង​ឆ្នាំ ២០១៧ ដូចនេះ វិស័យ​អចលនទ្រព្យ​ក្នុង​​ឆ្នាំ២០១៨ គឺអាច​ចាត់ទុកថា មាន​កំណើន​និរន្តរ​ភាព។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃក្រុមហ៊ុន WorldBridge Group បាន​បន្តថា សម្រាប់​ឆ្នាំ ២០១៩នេះ          វិស័យ​អចលទ្រព្យ ទាំងការ​អភិវឌ្ឍ​ដីធ្លី ការ​អភិវឌ្ឍ​លំនៅដ្ឋាន គឺនឹង​នៅតែ​បន្ត​មាន​កំណើន ជាបន្ត​ទៀត តែភាគច្រើន​គម្រោង​ទាំងនោះ គឺជាការ​អភិវឌ្ឍ​បន្ត​មក​ពី​ឆ្នាំ២០១៨។ ដូចនេះ កំណើន​វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ អាច​នឹងមិន​មាន​ច្រើន​ដូច​ក្នុង​ឆ្នាំ២០១៨​កន្លង​ទៅ​នោះឡើយ។

របាយការណ៍​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​បង្ហាញ​ថា នៅឆ្នាំ២០១៨ តម្លៃ​ទុនវិនិយោគ​លើវិស័យ​សំណង់​មាន​ការថយចុះ​ប្រមាណ​ជាង ១៨ភាគរយ ពោលគឺ​មាន​តម្លៃ​ទុន​វិនិយោគ​ត្រឹមជាង ៥ពាន់​លានដុល្លារ ខណៈឆ្នាំ​២០១៧ តម្លៃទុន​វិនិយោគ​មាន​រហូតជាង ៦ពាន់លានដុល្លារ។

តាមរបាយការណ៍ដដែល​ ចំនួន​គម្រោង ស្នើសុំ​ច្បាប់​សាងសង់​នៅក្នុង​វិស័យ​សំណង់ ក៏បង្ហាញ​ពីតួរលេខ​ថយចុះដែរ ដែល​ជាក់ស្តែង​នៅឆ្នាំ ២០១៨ ចំនួន​គម្រោង​សរុប​មាន​ជាង ២.៨៦៧ គម្រោង ជាមួយនឹងផ្ទៃ​ក្រឡា​ជាង ១១លាន​ម៉ែត្រ​ការ៉េ ខណៈ ឆ្នាំ​២០១៧ មាន​គម្រោង​សរុប​រហូត​ជាង ៣ពាន់​គម្រោង ​ជាមួយ​ផ្ទៃក្រឡា​សំណង់​ជាង ១០លាន​ម៉ែត្រ​ការ៉េ។

ប៉ុន្តែយ៉ាងណា ការថយ​ចុះនៃ​តម្លៃទុន​វិនិយោគ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​អភិវឌ្ឍន៍​​វិស័យ​​សំណង់​អះអាងថា មិនចោទ​ជាបញ្ហា​ធំ​ដល់​វិស័យ​សំណង់​នោះ​ឡើយ៕

None



អត្ថបទបន្ទាប់


វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះផ្លូវការ ក្នុងជំនួបលើកទី២ រវាង Donald Trump និង Kim Jong Un

វាហាក់បីដូចជារឿងមួយ ដែលមានមុខមានមាត់ណាស់ដែរ សម្រាប់ប្រទេសវៀតណាម ដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងជំនួបលើកទី២ រវាងកំពូលមេដឹកនាំអាមេរិក Do…

រោងចក្រចំនួន៨ តម្លៃជិត ៥០ លានដុល្លារ ត្រូវបាន CDC អនុម័តឲ្យបើកដំណើរការផ្លូវការ នាដើមខែកុម្ភៈនេះ

គិតត្រឹមថ្ងៃទី ៧ ក្នុងខែកុម្ភៈ ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់រោងចក្រធំៗចំនួន៨ ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ