កិច្ច​ប្រឹងប្រែងនាំ​ផលិតផល​កម្ពុជាទៅទីផ្សារអន្តរជាតិ

យុទ្ធសាស្រ្ត​គាំទ្រ​សហគ្រាស​ធុនតូច​និង​មធ្យម នាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ


សហគ្រិនខ្មែរ ដែល​ជា​អង្គភាព​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ជាមួយនឹង USAID’s Feed the Future Cambodia Harvest II បាន​សហការ​ជាយុទ្ធសាស្រ្ត​ដើម្បី​ផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច​និង​មធ្យម​ក្នុង​ការនាំចេញ​ផលិតផល​របស់​ខ្លួន ។
ដោយ
សហគ្រិនខ្មែរ ដែល​ជា​អង្គភាព​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ជាមួយនឹង USAID’s Feed the Future Cambodia Harvest II បាន​សហការ​ជាយុទ្ធសាស្រ្ត​ដើម្បី​ផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច​និង​មធ្យម​ក្នុង​ការនាំចេញ​ផលិតផល​របស់​ខ្លួន ។

ដោយមានអាណត្តិដូចគ្នា​ដើម្បីលើក​កម្ពស់​វិស័យ​កសិកម្ម​នៅកម្ពុជា ការសហការ​ដ៏សំខាន់នេះ​រវាង​ សហគ្រិនខ្មែរ និង Harvest II កម្ពុជា មានគោលបំណងគាំទ្រសហគ្រាសធុនតូចនិងមធ្យមតាមរយៈការលើក កម្ពស់ការនាំចេញផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិតាមរយៈការកសាងជំនាញ ចំណេះដឹង និងសមត្ថភាព ។ 

គម្រោងនេះត្រូវបានផ្តល់ជំនួយដោយ សហគ្រិនខ្មែរ និង Harvest II និងអនុវត្តដោយ Asia Society for Social Improvement and Sustainable Transformation (ASSIST) ។ សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីវគ្គបណ្តុះបណ្តាល ណែនាំ និងការបង្វឹកពីអ្នកជំនាញ ពាណិជ្ជកម្ម។ 

វគ្គសិក្សាត្រូវបានរៀបចំឡើងទៅតាមតម្រូវការជាក់ស្តែងរបស់សហគ្រាសធុនតូច និងមធ្យម និងជាពិសេសបានផ្តោតសំខាន់លៈការធ្វើពាណិជ្ជកម្មអន្តរជាតិ និងលក្ខខណ្ឌការនាំចេញ, តម្រូវការរបស់អតិថិជន, ការដឹកជញ្ជូន ហិរញ្ញប្បទាន, ព័ត៌មានពាណិជ្ជកម្ម សេវាកម្មគាំទ្រ, ទីផ្សារ, ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ណ នាយកប្រតិបត្ដិនៃ សហគ្រិនខ្មែរបានមានប្រសាសន៍ថា “ដោយអនុលោមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើការធ្វើពិពិធកម្មការនាំចេញនិងសក្តានុពលដ៏ធំធេងនៃវិស័យកសិកម្ម / កែច្នៃកសិផលរបស់ប្រទេសកម្ពុជា គម្រោងពង្រឹងសមត្ថភាពនេះនឹងមាន សារៈសំខាន់ចាំបាច់ និងជាកម្លាំងបន្ថែមរួមជាមួយការងាររបស់ក្រសួងពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ដើម្បីជួយសហគ្រាសធុនតូចនិងមធ្យមនៅលើការនាំចេញរបស់ពួកគេ។”

លោក Nimish Jhaveri ប្រធានរបស់ Harvest II បានមានប្រសាសន៍ថា ”ការស្ទង់មតិរបស់យើងថ្មីៗនេះរបស់សហគ្រាសធុនតូច និងមធ្យក្នុងវិស័យសិកម្មកម្ពុជាបានបង្ហាញថាជាង ៧០%នៃសហគ្រាសធុនតូច និងមធ្យម មិនដែលទទួលបានការបណ្តុះបណ្តាលក្នុងការអភិវឌ្ឍន៍ការនាំចេញទេ។ កម្មវិធីរបស់យើងនឹងកសាងសមត្ថភាពនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការណែនាំដើម្បីផ្តោតលើឱកាសនាំចេញ។ សហគ្រាសធុនតូច និងមធ្យមដែលបញ្ចប់កម្មវិធីបណ្តុះបណ្តាលដំបូង នឹងត្រូវបានណែនាំដោយអ្នកណែនាំក្នុងការកំណត់អតិថិជន ដែលមានសក្តានុពល, ចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម និងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម។” 

ការដាក់ពាក្យតាមអនឡាញនឹងចាប់ផ្ដើមដើម្បីទទួលពាក្យរបស់សហគ្រាសធុនតូចនិងមធ្យម ដែលចាប់អារម្មណ៍ និងចង់ស្វែងរកឬបង្កើនសក្តានុពលនាំចេញរបស់ពួកគេ។ តំណភ្ជាប់ទៅការចុះឈ្មោះតាមអានឡាញអាចរកបានតាម  https://www.eedportal.org/ ៕ 




អត្ថបទបន្ទាប់


ធនាគារពិភពលោកប្រចាំកម្ពុជាផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី«ត្រៀមខ្លួនជួយស្ដារសេដ្ឋកិច្ចកម្ពុជា ដែលរងប៉ះពាល់ដោយកូវីដ-១៩»

ព័ត៌មាន
ធនាគារពិភពលោកប្រចាំនៅប្រទេសកម្ពុជាបានធ្វើការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី ដើម្បី «ត្រៀមខ្លួនជួយស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ដែលរងប៉ះពាល…

មិនដល់១ខែផង ចិនធ្វើតេស្តរកកូវីដ-១៩ លើពលរដ្ឋជាង ១០លាននាក់ទូទាំងប្រទេស ក្រោយផ្ទុះកូវីដ-១៩ បំប្លែងថ្មី ឌែលតា

ព័ត៌មាន
ចាប់តាំងពីចិនបានរកឃើញវត្តមានកូវីដ១៩បំប្លែងខ្លួនឌែលតា នៅក្នុងប្រទេសរបស់ខ្លួនរួចមក រដ្ឋាភិបាលចិនបានសម្រុកធ្វើតេស្តដល់ពលរដ្ឋនៅតាមខេត្ត និងក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ