ក្រុមហ៊ុន Tesla

រោងចក្រនៅសៀងហៃជួបការលំបាកជាមួយនឹងការចាប់ផ្តើមបើកឡើងវិញ ខណៈការរំខានផ្នែកដឹកជញ្ជូននៅតែមាន


ក្រុមហ៊ុនផលិតរួមទាំងក្រុមហ៊ុន Tesla កាលពីថ្ងៃចន្ទបានចាប់ផ្តើមរៀបចំ ដើម្បីបើករោងចក្រផលិតនៅទីក្រុងសៀងហៃរបស់ពួកគេឡើងវិញ ខណៈដែលទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសចិនមួយនេះ កំពុងបង្កើនល្បឿនក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំទីក្រុងត្រលប់ទៅរកភាពធម្មតាវិញ បន្ទាប់ពីការបិទទ្វាអស់ជិត៣សប្តាហ៍។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ក្រុមហ៊ុន Tesla នៅសៀងហៃ
ដោយ

ការ​បិទទ្វារ​ទីក្រុង និង​វិធានការ​ដើម្បី​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូ​វីត ១៩ នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​ប្រទេស​ចិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ធ្វើ​ឱ្យ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​មាន​ភាព​ច្របូកច្របល់​ផង​ដែរ​។

ទីក្រុង​សៀង​ហៃ​ដែល​មាន​ប្រជាជន​ជាង ២៥ លាន​នាក់ បាន​ជួប​ការ​លំបាក​ជាមួយនឹង​ការ​ខាតបង់​ប្រាក់​ចំណូល កង្វះ​ស្ថិរភាព​នៃ​ការ​ផ្គត់ផ្គង់​អាហារ ការ​បំបែក​ចេញពី​គ្រួសារ និង ស្ថានភាព​យ៉ាប់យ៉ឺន នៅ​ក្នុង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​។

ទោះបីជា​យ៉ាងណា​ក្តី និយតករ​ឧស្សាហកម្ម​របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​សុក្រ​បាន​ចេញផ្សាយ ពី​តារាង​ប​ញ្ចី​ឈ្មោះ នៃ​ក្រុមហ៊ុន​ចំនួន ៦៦៦ ដែល​ផ្តល់​អាទិភាព​ក្នុង​ការ​បើក​ឡើង​វិញ នៅ​ក្នុង​ទីក្រុង​សៀង​ហៃ ខណៈ​ពេល​ដែល​ការ​រាំងស្ទះ​ផ្នែក​ដឹក​ជ​ញ្ចួ​ន​នៅ​តែ​មានការ​រំខាន ដោយសារ​តែ​ការ​បិទ​ខ្ទប់​ដែល​បញ្ជា​ដោយ​អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង និង​កំពង់​ផែ​ផ្សេង​ទៀត ដែល​បាន​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ជា​ខ្លាំង​។

ក្នុង​នោះ ក្រុមហ៊ុន Tesla របស់​អា​មេ​រិ​ក ដែល​មាន​រោងចក្រ​នៅ​សៀង​ហៃ​បាន​លើក​ឡើង​ថា ខ្លួន​សង្ឃឹមថា នឹង​ចាប់ផ្តើម​បើក​ផលិតកម្ម​របស់​ខ្លួន​ឆាប់​ៗ​នេះ ប៉ុន្តែ​ឥឡូវនេះ​កំពុង​សម្លឹង​មើល​ពី​បញ្ហា​ប្រឈម ដោយសារ​មានការ​លើក​ឡើង​ពី​បញ្ហា​ការ​រំខាន​នៃ​ការ​ដឹក​ជ​ញ្ចួ​ន​របស់​អ្នក​ផ្គត់ផ្គង់​ដែល​បាន​ពន្យារពេល​។

យ៉ាងណាមិញ ក្រុមហ៊ុន SAIC Motor ដែល​ជា​ដៃគូ​របស់​ចិន​ជាមួយ​ក្រុមហ៊ុន Volkswagen និង General Motors បាន​និយាយ​ថា ខ្លួន​នឹង​ចាប់ផ្តើម​បើក​ឡើង​វិញ និង ត្រួតពិនិត្យ​មើល​ភាព​តានតឹង​លើ​គម្រោងការ​បន្ត​ផលិតកម្ម​របស់​ខ្លួន​ផង​ដែរ​។

គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​សៅរ៍ មន្ត្រីជាន់ខ្ពស់​ទីក្រុង​សៀង​ហៃ​បាន​បង្ហាញ​ថា មាន​តែ ៦២% នៃ​អ្នក​រស់នៅ​ក្នុង​ទីក្រុង​នេះ ដែល​មាន​អាយុ​លើស​ពី ៦០ ឆ្នាំ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ហើយ​មាន​តែ ៣៨% ប៉ុណ្ណោះ ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ហើយ​មក​ទល់​ពេល​នេះ ទីក្រុង​សៀង​ហៃ​បាន​អនុវត្ត​ការ​ធ្វើតេស្ត PCR ច្រើន​ជាង ២ រយ​លាន​ដង​ហើយ ចាប់តាំងពី​ថ្ងៃ​ទី ១០ ខែមីនា​មក​។

កាលពី​ថ្ងៃ​អា​ទ្យិ មាន​ករណី​ឆ្លង​ថ្មី​ដែល​ត្រូវ​បាន​រក​ឃើញ​ជាង​២​ម៉ឺន​ករណី​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ ហើយ​ក៏​មាន​សេចក្ដីរាយការណ៍​ថា មាន​ករណី​ស្លាប់​ចំនួន​៣​នាក់​ផង​ដែរ ដែល​នេះ ជា​ករណី​ស្លាប់​លើក​ដំបូង​គេ​ហើយ ដែល​ត្រូវ​បាន​រក​ឃើញ ចាប់តាំងពី​មាន​ករណី​ឆ្លង​ថ្មី​នៅ​ក្នុង​ទីក្រុង​នេះ​៕

អត្ថបទ៖ វ៉ា​ន់ ស្រី​រ័​ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសស្រីលង្កាត្រៀមខ្លួនចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិនៅសប្ដាហ៍នេះ

ព័ត៌មាន
រដ្ឋាភិបាលប្រទេសស្រីលង្កាដែលជំពាក់បំណុលគេ វណ្ឌកនឹងមានកិច្ចចរចានៅសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោនជាមួយនឹងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ…

អ្នកទោស ១.៦០០នាក់ ត្រូវបានដោះលែង ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីមីយ៉ាន់ម៉ា

ព័ត៌មាន
សាច់ញាតិអ្នកទោសរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ Insein របស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បន្ទាប់ពីរដ្ឋាភិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ