អត្ថបទ​ពាណិជ្ជកម្ម

សាលាតន្ត្រីស៊ីមហ្វូនី ប្រគំតន្ត្រីប្រចាំឆ្នាំ ឲ្យសិស្សបញ្ចេញសមត្ថភាព និងបង្កើនភាពក្លាហាន


សាលាតូរ្យតន្ដ្រី និងសិល្បៈ ស៊ីមហ្វូនី ដែលជាសាលាបណ្ដុះបណ្ដាលផ្នែកតន្ដ្រីដ៏លេចធ្លោមួយអស់រយៈពេលជិត១ទសវត្សរិ៍មកហើយនោះ បានរៀបចំកម្មវិធីប្រគំតន្ដ្រីប្រចាំឆ្នាំរបស់ខ្លួន ដើម្បីឲ្យសិស្សានុសិស្ស បានបញ្ចេញនូវសមត្ថភាពឲ្យអាណាព្យាបាលរបស់ពួកគេបានស្តាប់ និងដើម្បីផ្តល់ឱកាសដល់សិស្សបានឡើងលើឆាកតន្ដ្រី ដើម្បីបញ្ចេញនូវទេពកោសល្យ ចំណេះដឹង និងមានភាពក្លាហានផងដែរ។
កុមារី ហ៊ុន ពេជ្រមុន្នីវល្ល័ក កូនសិស្សនៅសាលាតន្ដ្រី និងសិល្បៈ ស៊ីមហ្វូនី
ដោយ

លោកស្រី ហ៊ុន ជាឡេង អគ្គនាយិកាសាលាតូរ្យតន្រ្តី និង សិល្បៈ ស៊ីមហ្វូនី (Simphony School of Music & Art) បានថ្លែងក្នុងពិធីប្រគំតន្រ្តីនេះថា សាលាតូរ្យតន្ដ្រី និងសិល្បៈ ស៊ីមហ្វូនី តែងតែធ្វើកម្មវិធីប្រគំតន្ដ្រីប្រចាំឆ្នាំ ដើម្បីជំរុញឲ្យសិស្សបានបញ្ចេញសមត្ថភាពរបស់ពួកគេ ដែលបានខិតខំសិក្សានៅពេលកន្លងមក និងដើម្បីផ្តល់ឱកាសឲ្យឪពុកម្តាយ និងអាណាព្យាបាលសិស្ស បានឃើញ និងស្តាប់ពីស្នាដៃ និងភាពក្លាហានរបស់កូន ឬចៅៗរបស់ពួកគាត់ ដែលបានឡើងលើឆាកដ៏ទំនើបរបស់សាលា។ 

លោកស្រី ហ៊ុន ជាឡេង ថ្លែងយ៉ាងដូច្នេះថា៖ «ការប្រគុំតន្រ្តីនេះ មានអត្ថប្រយោជន៍ជាច្រើន ដោយធ្វើឲ្យសិស្សបានបញ្ចេញសមត្ថភាពដែលគាត់បានរៀនជាច្រើនឆ្នាំ ជូនដល់អាណាព្យាបាលរបស់ពួកគេ និងធ្វើឲ្យសិស្សខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងពេលរៀនសូត្រ និងប្រើពេលវេលាហាត់សម ដើម្បីយកមកសម្ដែងនៅពេលមានកម្មវិធីប្រគំតន្រ្តី»។   

បើតាមអគ្គនាយិកាខាងលើ ការប្រគំតន្រ្តីលើកនេះ ក៏ជាជំនួយបន្ថែមដល់សិស្ស ដែលធ្វើឲ្យសិស្សបានដឹងពីចំណុចខ្លាំង ចំណុចខ្សោយ និងភាពខ្វះខាតរបស់ខ្លួន ដើម្បីមានការប្រុងប្រយ័ត្ន និងកែតម្រូវនៅថ្ងៃក្រោយ សម្រាប់អភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែពូកែថែមទៀត ព្រមទាំងធ្វើឲ្យសិស្សបានបន្ធូរអារម្មណ៍តាមរយៈសកម្មភាពសម្តែងលើឆាកផងដែរ។

លោកស្រី ហ៊ុន ជាឡេង អគ្គនាយិកាសាលាតូរ្យតន្រ្តី និងសិល្បៈ ស៊ីមហ្វូនី

កុមារី ហ៊ុន ពេជ្រមុន្នីវល្ល័ក កូនសិស្សនៅសាលាតន្ដ្រី និងសិល្បៈ ស៊ីមហ្វូនី ដែលធ្លាប់ទទួលបានពានមាសពីកម្មវិធី Asia Pacific Arts Festival នៅសៀមរាប និងសិង្ហបុរីនាពេលកន្លងមក បានថ្លែងរៀបរាប់ទាំងរីករាយ ថា៖ «ខ្ញុំចូលចិត្តព្យ៉ាណូតាំងពីតូច ហើយខ្ញុំបានលេងភ្លេងតាំងពីអាយុ៥ឆ្នាំ។ ហើយនៅពេលខ្ញុំបានលេង​ព្យ៉ាណូ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត  និងធូរស្រាល។ នៅពេលខ្ញុំទទួលបានពានមាសហ្នឹង មានន័យថា ខ្ញុំត្រូវតែខិតខំខ្លាំងថែមទៀត»។    

សូមបញ្ជាក់ថា សាលា Simphony បានបង្កើតឡើងតាំងពីឆ្នាំ២០១០មកម៉្លេះ ដើម្បីធ្វើជាថ្នាលបណ្ដុះ សិល្បករ និងតន្ត្រីករវ័យក្មេងៗនៅកម្ពុជា ដោយមានសាស្ដ្រាចារ្យសុទ្ធសឹងមានបទពិសោធន៍ ក្នុងការ បង្រៀនរយៈពេល៥ឡើងទៅ ដែលមានមកពីប្រទេសជប៉ុន ឥណ្ឌូនេស៊ី អាមេរិក តៃវ៉ាន់ ហ្វីលីពីន អង់គ្លេស ស្លូវ៉ាគី និងបារាំង។ សាលាតន្ត្រី Simphony ទីតាំងទីមួយស្ថិតនៅផ្ទះលេខ ២៤៣ ផ្លូវ ៥១ (Pasteur) សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទីតាំងទី២ ស្ថិតនៅជាន់​ទី២ក្នុងផ្សារទំនើបអ៊ីអនសាខាខណ្ឌសែនសុខ។ ទំនងទំនងទូរស័ព្ទលេខ៖ ០១២ ៩០០ ៥៨៣,០២៣ ៧២៧ ៣៤៥៕ 

None



អត្ថបទបន្ទាប់


Pi Pay ចុះ MoU ជាមួយក្រសួងសាធារណការ ផ្តល់សេវាទូទាត់ប្រាក់ឌីជីថល

ក្រុមហ៊ុន Pi Pay បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់សេវាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល ស…

តើការចេញរបាយការណ៍ តម្លៃដីធ្លីខុសៗគ្នា របស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ នឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យដែរ ឬទេ?

ជារៀងរាល់៣ខែ ម្ដង ឬ១ឆ្នាំម្ដង មានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យជាច្រើន តែងចេញរបាយការណ៍អំពីតម្លៃដីធ្លីនៅតាមតំបន់នានា ក៏ដូចជាទីផ្សារទិញលក់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ