រោងចក្រផលិតទឹកអាល់កុលសម្លាប់មេរោគ

រាជរដ្ឋាភិបាលត្រៀមរោងចក្រផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ខណៈដែលសំភារៈបរិក្ខាពេទ្យមួយចំនួនទៀតនៅតែបន្តនាំចូល


ក្រោយពីប្រកាសថា កម្ពុជាបានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលអាចផលិតម៉ាសបាន១លា២សែនម៉ាស ហើយនោះ ពេលនេះសម្តេច ហ៊ុន ប្រកាសទៀតថា កម្ពុជាត្រៀមរោងចក្រក្នុងស្រុកមួយទៀតសម្រាប់ផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ដែលបម្រុងសម្រាប់ជូនប្រជាពលរដ្ឋផង និងសម្រាប់ពេទ្យផង គឺជាង៥ពាន់លីត្រ ។នេះបើយោងតាមគេហទំព័រហ្វេសបុកផ្លូវការរបស់សម្តេច។
រាជរដ្ឋាភិបាលត្រៀមរោងចក្រផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ខណៈដែលសំភារៈបរិក្ខាពេទ្យមួយចំនួនទៀតនៅតែបន្តនាំចូល

ក្នុង​សំ​ណេ​រ​នោះ​បាន​បញ្ជាក់​ទៀត​ថា ក្រៅពី​មាន​រោងចក្រ​ផលិត​ម៉ាស និង​រោងចក្រ​ផលិត​ទឹក​អាល់កុល​សម្លាប់​មេរោគ (SKD) កម្ពុជា​ក៏​មាន​រោងចក្រ​ក្នុងស្រុក​២​ទៀត គឺ​នៅ​ខេត្តកំពង់ចាម និង​ខេត្តស្វាយរៀង ដែល​សម្រាប់​ផលិត​សំភារៈ​ពេទ្យ​ដូច​ជា ខោ អាវ មួក ខណៈ​ដែល​សំភារៈ​មួយ​ចំនួន​ទៀត​ដែល​មិន​អាច​បាន​គឺ​នឹង​នៅ​តែ​បន្ត​នាំ​មក​ពី​ក្រៅប្រទេស​ដដែល​។ ទោះបី​មាន​សំភារៈ​បរិក្ខា​ពេទ្យ​មួយ​ចំនួន​ត្រូវ​បាន​នាំ​ចូល​ពី​ក្រៅប្រទេស​ពេញ​ឃ្លាំង​ក៏​ពិតមែន តែ​រាជរដ្ឋាភិបាល​បញ្ជាក់​ថា កម្ពុជា​ក៏​ត្រូវ​តែ​ត្រៀម​រោងចក្រ​ក្នុងស្រុក​សម្រាប់​ផលិត​សំភារៈ​និង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រទេស​ផង​ដែរ​។​មួយវិញទៀត សំភារៈ​ពេទ្យ​មួយ​ចំនួន​ធំ​រួម​ទាំង​ថ្នាំពេទ្យ ក៏​ត្រូវ​បាន​រៀប​ចូល​ស្តុក​ក្នុង​ឃ្លាំង​រួចរាល់​អស់ហើយ​។

ក្រៅពី​ត្រៀម​បម្រុង​សំភារៈ​បរិក្ខារ​ពេទ្យ​រួចរាល់​ហើយ រាជរដ្ឋាភិបាល​ក៏​បាន​ត្រៀម​រៀបចំ​ស្តុក​បម្រុង​អង្ករ និង​អំបិល និង​ម្ហូបចំណី​មួយ​ចំនួន​ទៀត ដោយ​មិន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​ទេ ដើម្បី​ធានា​ថា​ពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​អង្ករ​និង​ម្ហូបអាហារ​ទទួលទាន​ទោះបី​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា បរិច្ចាគថវិកាសរុប ៣ ០០០លានរៀល ជូនរដ្ឋាភិបាល ក្នុងសកម្មភាពមនុស្សធម៌ និងការទប់ស្កាត់ Covid-19

ព័ត៌មាន
ធនាគារអេស៊ីលីដា នៅថ្ងៃ ទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល សម្រាប់គោលដៅមនុស្សធម៌នៅក្នុងពេលតែមួយ ដោយបរិ…

សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា សុំ​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​ជួយ​លើ ៣ចំណុច

ព័ត៌មាន
សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា ហៅកាត់ YEAC បាន​ដាក់​ជូន​លិខិត​មួយ​ ទៅកាន់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ