វិទ្យាស្ថានអន្តរជាតិ សម្រាប់ការអភិវឌ្ឍការគ្រប់គ្រង បាននិយាយថា ការប្រតិបត្តិរបស់ប្រទេសសិង្ហបុរី បានបង្ហាញពីការវិលទៅរកចំណាត់ថ្នាក់កំពូលវិញហើយនៅឆ្នាំនេះ ក្រោយពីបានរបូតតំណែងនេះអស់រយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២១ ដោយបាននាំមុខប្រទេសដាណឺម៉ាក និងប្រទេសស្វីសជាមួយនឹងប្រភេទប្រតិបត្តិការចំនួន៤សំខាន់ៗ រួមមាន ការអនុវត្តសេដ្ឋកិច្ច ប្រសិទ្ធភាពរដ្ឋាភិបាល ប្រសិទ្ធភាពអាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងចំណោមប្រភេទប្រតិបត្តិការទាំងនេះ សិង្ហបុរីបាននាំមុខគេខាងប្រសិទ្ធភាពអាជីវកម្មដោយឈរនៅលំដាប់កំពូលក្នុងចំណោមដៃគូប្រកួតប្រជែងរបស់ខ្លួននៅលើសន្ទស្សន៍ទីផ្សារការងារ និងកើនឡើងបាន២១ ចំណាត់ដោយឡើងដល់ចំណាត់ទី២ពាក់ព័ន្ធនឹងការអនុវត្តការគ្រប់គ្រង។
ប្រទេសសិង្ហបុរី ក៏បានកាន់តំណែងដ៏សំខាន់នៅក្នុងហេដ្ឋារចនាសម្ពន្ធបច្ចេកវិទ្យាផងដែរ ដោយជំរុញឱ្យប្រទេសនេះឈរនៅលេខរៀងទី៤ ក្នុងប្រភេទហេដ្ឋារចនាសម្ព័ន្ធទាំងមូលដែលកាលពីមុនបានឈរនៅចំណាត់ថ្នាក់ទី៩។
ទន្ទឹមនឹងនេះ សិង្ហបុរីក៏បានជាប់ចំណាត់ថ្នាក់លេខ២ផងដែរ ទាក់ទងនឹងប្រសិទ្ធភាពរដ្ឋាភិបាលបន្ទាប់ពីបានឡើង៥កម្រិតពីចំណាត់ថ្នាក់ទី៧ ដែលត្រូវបានជំរុញបង្កើនដោយក្របខ័ណ្ឌសង្គម និងហិរញ្ញវត្ថុសាធារណៈ៕
អត្ថបទ៖ សុខ មង្គល