ការវិនិយោគ

សិង្ហបុរីត្រៀមដីបន្ថែម ដើម្បីទាក់ទាញការវិនិយោគរបស់ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្ស


ប្រទេសសិង្ហបុរីពេលនេះកំពុងត្រៀមទុកផ្ទៃដីបន្ថែមទៀត ដើម្បីទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ដែលកំពុងស្វែងរកការពង្រីកការវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តនៅក្នុងប្រទេសនេះ ខណៈបច្ចុប្បន្នបន្ទះឈីបរាប់លានបន្ទះត្រូវបានផលិតនៅក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
ការវិនិយោគ
ដោយ

អ្នករៀបចំផែនការឧស្សាហកម្មរបស់រដ្ឋាភិបាល គឺក្រុមហ៊ុន JTC បានប្រាប់សារព័ត៌មាន CNA ថា ពេលនេះក្រុមហ៊ុនកំពុងរៀបចំផ្ទៃដី១១% បន្ថែមទៀតនៅក្នុងឧទ្យានឧស្សាហកម្មបន្ទះឈីបនៅប្រទេសសិង្ហបុរី ក្នុងបំណងទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីបធំៗបន្ថែមទៀត និងគ្រប់គ្រងរលកបញ្ញាសិប្បនិម្មិត។

ឧស្សាហកម្មបន្ទះឈីបបានផ្ដល់កន្លែងការងារដល់បុគ្គលិកជាង១៨,០០០នាក់ ហើយស្មើនឹង ២០% នៃទិន្នផលផលិតកម្មរបស់ប្រទេសនេះ។ ផលិតកម្មបន្ទះឈីប គឺជាឧស្សាហកម្មដ៏ធំបំផុតនៅប្រទេសសិង្ហបុរីរហូតមកដល់ពេលនេះបានក្លាយជាធាតុផ្សំដ៏សំខាន់នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនជាង២០%។បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលៗចំនួន៩ ក្នុងចំណោម១៥ក្រុមហ៊ុនបានបង្កើតហាងនៅសិង្ហបុរី។
ក្រុមហ៊ុនទាំងនេះបានរួមបញ្ចូលទាំងក្រុមហ៊ុនបន្ទះឈីបអាម៉េរិក Micron និងក្រុមហ៊ុនអាល្លឺម៉ង់ស៊ីលត្រូនិក (Siltronic) ដែលបានបើករោងចក្រផលិតបច្ចេកវិទ្យាទំនើបជាង២ពាន់លានដុល្លារនៅតំបន់ Tampines នៅសិង្ហបុរីកាលពីខែមុន។

ក្រុមហ៊ុន JTC បាននិយាយថា គម្រោងផ្ទៃដីថ្មីនេះ នឹងស្ថិតនៅតំបន់ភាគខាងកើតនៃប្រទេសសិង្ហបុរី ហើយនឹងរៀបចំរួចរាល់នៅចុងឆ្នាំនេះ ហើយក្រុមហ៊ុន ដែលកំពុងស្វែងរកការបង្កើតរោងចក្រនៅទីនោះនឹងមានផ្លូវ និងប្រព័ន្ធទឹកថ្មីរួចជាស្រេច ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងនៃការជួលផ្ទៃដីទាំងនេះ៕

អត្ថបទ៖ សុខ មង្គល

ទស្សនាវីដេអូខាងក្រោម

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីម្ចាស់ម៉ាកយីហោទំនិញប្រណីតៗ ធ្លាក់ចុះដល់ទៅ

ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីដែលជាម្ចាស់ Brand ឬម៉ាកយីហោទំនិញប្រណីតល្បីៗទូទាំងពិភពលោកបានធ្លាក់ចុះខ្លាំងរហូតដល់ទៅ១៧ពាន់លានដុល្លារអាម៉េ…

ថៃរកវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាបំណុលគ្រួសារ ដែលមានទំហំជិត៣៧៨ពាន់លានដុល្លារ

បំណុលគ្រួសារ គឺជាបញ្ហាដ៏ចម្បងមួយសម្រាប់សេដ្ឋកិច្ចថៃ ដោយបច្ចុប្បន្នមានទំហំសរុបជិត៣៧៨ពាន់លានដុល្លារ ឬស្មើនឹង៩០% នៃផលិតផលក្នុងស្រុកសរុប ដោយក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ