វ៉ាក់សាំងស៊ីណូវ៉ាក់

វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី៣ មានប្រសិទ្ធភាព ៩៤% ប្រឆាំងមេរោគ អូមីក្រុង


ក្រោយពីការសិក្សាមួយបានបង្ហាញថា ការចាក់វ៉ាក់សាំងដូសទី២ នៃវ៉ាក់សាំងស៊ីណូវ៉ាក់ ផ្តល់នូវការការពារមិនគ្រប់គ្រាន់ប្រឆាំងនឹងមេរោគអូមីក្រុង ពេលនេះក្រុមហ៊ុន ស៊ីណូវ៉ាក់បានធ្វើការពិសោធ ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់លើកទី ៣ នៃវ៉ាក់សាំងរបស់ខ្លួន ដោយលទ្ធផលពីក្រុមហ៊ុននេះ បានបង្ហាញថា ការចាក់ដូសទី៣ គឺពិតជាមានប្រសិទ្ធភាព ប្រឆាំងនឹងមេរោគអូមីក្រុងបាន រហូតដល់ទៅ ៩៤%។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
វ៉ាក់សាំងក្រុមហ៊ុនស៊ីណូវ៉ាក់ និងប្រសិទ្ធភាពទាបទប់ទល់នឹង អូមីក្រុង
ដោយ

ការសិក្សាមួយរបស់​សកលវិទ្យាល័យ​ហុងកុង បាន​រកឃើញថា នៅក្នុងចំណោម​អ្នកចាក់វ៉ាក់សាំង​កូវីដ១៩​ប្រភេទស៊ីណូវ៉ាក់ចំនួន ២៥នាក់ គឺគ្មាននរណាម្នាក់​មាន​កម្រិត​អង់ទ័រគ័រគ្រប់គ្រាន់​ ​ដើម្បី​ប្រឆាំង​នឹងការឆ្លងមេរោគបំប្លែងថ្មី អូមីក្រុងនោះទេ ហើយអ្នកជំនាញដែលធ្វើការស្រាវជ្រាវនេះ គឺលោក Kelvin TO បាន​អះអាងថា ប្រសិទ្ធភាព​របស់វ៉ាក់សាំង គឺមានការធ្លាក់ចុះ​ក្នុងការទប់ទល់នឹងមេរោគបំប្លែងថ្មី អូមីក្រុង។ ការសិក្សាដដែលនេះ ក៏បាន​ធ្វើការពិសោធន៍លើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer និង BioNTech ផងដែរ ដោយធ្វើការពិសោធន៍លើមនុស្សដែលបាន​ចាក់វ៉ាក់សាំងនេះ ២៥នាក់ដូចគ្នា ដោយក្នុងនោះ រកឃើញថា មាន​៥នាក់នៃពួកគេ ដែលបាន​ចាក់វ៉ាក់សាំង​២ដូសរួច គឺមាន​អង់ទីគ័រគ្រប់គ្រាន់​ក្នុងការ​ប្រឆាំងនឹងមេរោគបំប្លែងថ្មី អូមីក្រុង។

ក្រោយពីរបាយការណ៍នេះចេញភ្លាម ក្រុមហ៊ុនចិន Sinovac បានធ្វើការសិក្សាក្នុងមន្ទីរពិសោធន៍របស់ខ្លួន​ភ្លាមៗដែរ ដោយបានពិសោធន៍​លើមនុស្ស ២០ នាក់ដែលធ្លាប់បានទទួល​ការចាក់វ៉ាក់សាំង២ដូស ហើយក្នុងនោះមានតែ ៧​ នាក់ប៉ុណ្ណោះដែលមានអង់ទីគ័រការពារ មានន័យថាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់២ដូសមានប្រសិទ្ធភាពតែ ៣៥%ប៉ុណ្ណោះ។ ប៉ុន្តែ ក្រុមហ៊ុន ស៊ីណូវ៉ាក់ក៏ពិសោធន៍អ្នកដែលបានចាក់វ៉ាក់ដូសទី៣ ចំនួន ៤៨នាក់ទៀត ហើយលទ្ធផលបង្ហាញថា ៤៥នាក់ក្នុងចំណោមពួកគេ មានអង្គទីគ័រការពារជំងឺកូវីដ១៩បំប្លែងថ្មី ឬមានប្រសិទ្ធភាព ៩៤%។

ទន្ទឹមនេះ ក្រុមហ៊ុនបាននិយាយថា លទ្ធផលទាំងនេះ បានបង្ហាញថាការចាក់វ៉ាក់សាំងដូសទី ៣ របស់ ស៊ីណូវ៉ាក់ មានប្រសិទ្ធភាពក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធប្រឆាំងនឹងមេរោគ អូមីក្រុងផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុន ក៏កំពុងធ្វើការសិក្សាបន្ថែមទៀត ដើម្បីវាយតម្លៃយ៉ាងទូលំទូលាយនូវប្រសិទ្ធភាពរបស់វ៉ាក់សាំងស៊ីណូវ៉ាក់ប្រឆាំងនឹង មេរោគអូមីក្រុង។

ជាមួយគ្នានេះ WHO ក៏បាននិយាយកាលពីថ្ងៃពុធនេះដែរថា ភ័ស្តុតាងបឋមបង្ហាញថា វ៉ាក់សាំងកូវីដ១៩ ដែលមានស្រាប់ ប្រហែលជាមិនសូវមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគអូមីក្រុងទេ ហើយក៏កំពុងត្រូវការទិន្នន័យបន្ថែមទៀត ដើម្បីស្វែង​យល់ពីហានិភ័យនៃការប្រែប្រួលនៃភាពស៊ាំដែលបានទទួលពីការចាក់វ៉ាក់សាំងពីពេលមុនៗ។

សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ គឺជាក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩ ឈានមុខគេរបស់ប្រទេសចិន ដោយបានលក់ និងផ្គត់ផ្គង់ចំនួន ៨០៨ លានដូស ទៅកាន់ប្រទេសចំនួន ៤៤។ ក្នុងនោះ តំបន់អាស៊ីប៉ាស៊ីហ្វិកមានចំនួន ៥៤% នៃការផ្គត់ផ្គង់សរុប ខណៈដែលអាមេរិកឡាទីនមាន ២៨%  អឺរ៉ុប ១៣% និងអាហ្រ្វិកមាន ៥%៕ 

None



អត្ថបទបន្ទាប់


តើសិង្ហបុរីបានដាក់ចេញនូវវិធានការអ្វីខ្លះ ដើម្បីបន្ថយកម្ដៅទីផ្សារអចលនទ្រព្យដែលកំពុងកើនឡើង?

ប្រទេសសិង្ហបុរីបានប្រកាសដាក់ចេញនូវវិធានការមួយចំនួន ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យរបស់ខ្លួនមានមានសមភាពធម្មតាឡើងវិញ ខណៈបច្ចុប្បន្នទីផ្សារនៅក្ន…

វៀតណាម ចាប់ដៃរុស្សីបន្តអភិវឌ្ឍគម្រោងថាមពលនុយក្លេអ៊ែរ ក្រោយពីបានពន្យារពេលជាង ១០ឆ្នាំ

ក្នុងដំណើរទស្សនៈនៅប្រទេសរុស្ស៊ី ប្រធានាធិបតីវៀតណាមបាននិយាយថា ប្រទេសវៀតណាមនឹងបន្តគម្រោងសាងសង់រោងចក្រថាមពលដើរដោយនុយក្លេអ៊ែរ ទំហំ ១០ មេហ្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ