
យ៉ាងណាក៏ដោយ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនអាចបញ្ជាក់ពីទំហំទឹកប្រាក់ចំណាយ និងកាលបរិច្ឆេទនៃការបញ្ចប់គម្រោងសាងសង់ស្ពានអាកាសនេះបាននៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា មុនការសម្រេចនេះ សាលារាជធានីភ្នំពេញ បានបង្កើតជម្រើសចំនួន៧ប្លង់ ប៉ុន្តែ សាលារាជធានីភ្នំពេញ ដែលសហការជាមួយអគ្គីសនីកម្ពុជា និង រដ្ឋាករទឹក បានជ្រើសរើសប្លង់មួយ ដែលមានផលប៉ះពាល់តិចបំផុត។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «មូលហេតុនៃការសាងសង់នេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រោះសេដ្ឋកិច្ចប្រជាជនមានការកើនឡើង ដែលជំរុញឲ្យមានកំណើនប្រជាជន និងកំណើនយានយន្តនៅលើដងផ្លូវ។ ជាក់ស្តែង រង្វង់មូលចោមចៅ មិនថាម៉ោងណានោះទេ តែងតែមានការកកស្ទះចរាចរណ៍ បើទោះបីយើងបានដាក់សមត្ថកិច្ចសម្រួលចរាចរណ៍ជាច្រើនកន្លែងក៏ដោយ។ ដូច្នេះ ទើបសាលារាជធានី បានស្នើសុំរដ្ឋាភិបាលសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅនេះ»។

សូមបញ្ជាក់ថា ក្នុងបុព្វហេតុកាត់បន្ថយការកកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញ បានកសាងស្ពានអាកាសបានចំនួន៤ ដូចជា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (ស្ពានអាកាសតិចណូ) ស្ពានអាកាសក្បាលថ្នល់ និងគ្រោងសម្ភោធស្ពានអាកាសដីហុយក្នុងពេលឆាប់ៗនេះផងដែរ៕