រាល់អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ដែលជាសមាជិក SmartVIP នឹងទទួលបានអត្ថប្រយោជន៍ពីការញ៉ាំភីហ្សាដោយមិនអស់លុយពី Pizza Hut ម្នាក់មួយ ដោយពួកគេគ្រាន់តែបង្ហាញ SmartVIP ទៅកាន់ក្រុមការងាររបស់ Pizza Hut ប៉ុណ្ណោះ។
ជារៀងរាល់ថ្ងៃ Pizza Hut នឹងត្រៀមទុកភីហ្សា Sausage Crust ទំហំ M ចំនួន 30 ក្នុងមួយសាខាក្នុងមួយថ្ងៃ សម្រាប់ចែកជូនអតិថិជនរបស់ក្រុមហ៊ុន Smart Axiata ចាប់ពីម៉ោង 1 រសៀល ដល់ 5 រសៀល ហើយអតិថិជន SmartVIP ម្នាក់អាចមានសិទ្ធិទទួលបានភីហ្សាតែមួយប៉ុណ្ណោះក្នុងរយៈពេលប្រម៉ូសិននេះ។
ដើម្បីទទួលបាន SmartVIP អតិថិជនរបស់ក្រុមហ៊ុន Smart Axiata គ្រាន់តែបញ្ចូលលុយទូរស័ព្ទ Smart ត្រឹមតែ 5 ដុល្លារតែប៉ុណ្ណោះ ដើម្បីទទួលបានផលចំណេញពីប្រូម៉ូសិនពិសេសនេះ ហើយការផ្តល់ជូនពិសេសនេះមានចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ2022 ឬរហូតដល់ភីហ្សាអស់ពីស្តុក។
សម្រាប់ទីតាំងដែលនឹងត្រូវទទួលបានភីហ្សាមិនគិតថ្លៃនេះ អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ដែលកំពុងមាន SmartVIP អាចធ្វើដំណើរទៅកាន់ទីតាំងណាមួយរបស់ Pizza Hut ក្នុងចំណោមទីតាំងទាំង 5 ដូចខាងក្រោម៖
Pizza Hut បឹងកេងកង (Flagship store): https://g.page/Pizza-Hut-BKK?share
Pizza Hut ទួលទំពូង : https://g.page/Pizza-Hut-TTP-RM?share
Pizza Hut កម្ពុជាក្រោម : https://goo.gl/maps/6ULJibhWBW3bbN8f8
Pizza Hut កាល់មែត្រ : https://g.page/Pizza-Hut-CM?share
Pizza Hut គិរីរម្យ : https://goo.gl/maps/nmetQoJs8bhMNGGJ8
សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចធ្វើការសាកសួរផ្ទាល់នៅទីតាំងណាមួយរបស់ Pizza Hut ឬទំនាក់ទំនងមកកាន់ផ្នែកបំរើអតិថិជនរបស់ក្រុមហ៊ុន Smart Axiata តាមរយៈលេខ 010 200 888៕