អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart Axiata ទទួលបានការកោតសរសើរពីក្រសួងសម្រាប់បទចម្រៀង«វីរភាពកីឡា»


ក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) ដែលជាក្រុមហ៊ុនឈានមុខគេ លើបច្ចេកវិទ្យាទូរស័ព្ទចល័ត និងការរស់នៅបែបឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជាបានទទួលការស្ងើសរសើរពីក្រសួងវប្បធម៌និងវិចិត្រសិល្បចំពោះការរួមចំណែកក្នុងការសម្តែងបទ«វីរភាពកីឡា» ដែលជាបទចម្រៀង ដែលបង្កើតឡើងយ៉ាងពិសេសសម្រាប់ពិធីប្រកួតកីឡាស៊ីហ្គេមដែលទើបបញ្ចប់ថ្មីៗនេះ។
ក្រុមហ៊ុន Smart Axiata ទទួលបានការកោតសរសើរពីក្រសួងសម្រាប់បទចម្រៀង«វីរភាពកីឡា»
ដោយ

បទចម្រៀងមួយបទនេះបាននិពន្ធឡើងក្រោមការគាំទ្ររបស់ក្រសួងក្នុងគោលបំណងផ្សព្វផ្សាយនិងអបអរ សាទរព្រឹត្តិការណ៍កីឡាជាតិលើកទី៣ក៏ដូចជាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ​ដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះលើកដំបូងជាប្រវត្តិសាស្រ្ត។​

សិល្បករ សិល្បការិនីល្បីៗចំនួនប្រាំមួយរូប​គឺលោកស្រី មាស សុខសោភា លោក ម៉ម ពេជ្ជរិទ្ធ លោក រៀម សុខភិរម្យ ពូឃ្លាំង និងកញ្ញា តី បានចូលរួមសម្តែងរួមគ្នា​នូវបទ «វីរភាពកីឡា» ក្នុងគោលបំណងបំផុសទឹកចិត្ត អត្តពលិកកម្ពុជាឱ្យទទួលបានជ័យជំនះតាមរយៈការផ្តល់កម្លាំងចិត្តជាអនេកប្បការព្រមទាំងលើកម្ពស់ស្មារតីប្រកួតក៏ដូចជាឆ្លុះបង្ហាញពីវប្បធម៌និងប្រពៃណីនៃដែនដីសុវណ្ណភូមិខ្មែរ។

ក្រុមហ៊ុន Smart Axiata បានទទួលនូវវិញ្ញាបនបត្រកោតសរសើរពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងចំពោះ ការរួមចំណែកនៃដំណើរការបង្កើតវីដេអូចម្រៀង និងការជួយផ្សព្វផ្សាយតាមរយៈបណ្តាញផ្សេងៗ។ មិនតែប៉ុណ្ណោះ បទ​ចម្រៀងមួយ​នេះ​ត្រូវ​បាន​គេស្ងើច​សរសើរ​ពីសំណាក់ទស្សនិកជនទូទាំងប្រទេសរួមទាំងមាន​ការ​ចែក​រំលែក​វីដេអូ​ជា​ច្រើន​តាម​រយៈ​កម្មវិធីស្តាប់តន្រ្តី Pleng និង តាមរយៈ YouTube។ លើសពីនេះទៅទៀតបទ«វីរភាពកីឡា»ក៏ត្រូវបានចាក់បញ្ចាំងយ៉ាងទូលំទូលាយក្នុងអំឡុងពេលប្រកួតកីឡា​ដើម្បីញុាំងបរិយាកាស មោទនភាពជាតិ។

ក្រសួងបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រថ្លែងអំណរគុណ់ជូនក្រុមហ៊ុន Smart Axiata ថា៖ «ការផលិតវីដេអូ ចម្រៀងនេះគឺជាការរួមចំណែកយ៉ាងសំខាន់ពីវិស័យឯកជនក្នុងការជួយលើកកម្ពស់សន្តិសុខនិងស្ថេរភាព សង្គមព្រមទាំងលើកកម្ពស់មុខមាត់ព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិផងដែរ ជាពិសេសក្នុងឱកាស ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ជាថ្មីក្នុងរយៈពេល ៦៤ឆ្នាំ»។

បន្ថែមពីការចូលរួមតាមរយៈសិល្បៈតន្រ្តីក្រុមហ៊ុន Smart Axiata ក៏កំពុងគាំទ្រយ៉ាងសកម្មនូវយុទ្ធនាការ #BeyondTheGames ក្នុងគោលបំណងចូលរួមការលើកកម្ពស់បរិយាបន្នសង្គម និង ការយល់ដឹងអំពីការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេមនាខែមិថុនាខាងមុខនេះ។ ក្រុមហ៊ុន​ Smart មានការជឿជាក់យ៉ាងមុះមុតថា កីឡាអាច នាំមនុស្សសាមគ្គីគ្នា បណ្តុះគុណសម្បត្តិសង្គមរួមមានការងារជាក្រុម សេចក្តីគោរព និងការតស៊ូ។

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថា៖ «យើងមានកិត្តិយសយ៉ាង ក្រៃលែងក្នុងការចូលរួមគាំទ្រយុទ្ធនាការ #BeyondTheGames និងចូលរួមតាមរយៈការផលិតបទចម្រៀង `វីរភាពពកីឡា' ។ គំនិតផ្តួចផ្តើមទាំងនេះបានបង្ហាញពី វប្បធម៌ដ៏ថ្លៃថ្លារបស់កម្ពុជា ជូនទៅកាន់ពិភពលោក និងផ្តល់ជាការជំរុញទឹកចិត្កក្នុងការផ្លាស់ប្តូរសង្គមរបស់ យើងឲ្យយល្អប្រសើរ។ តាមរយៈការខិតខំប្រឹងប្រែង ទាំងនេះ កម្ពុជាអាចបន្តរីកចម្រើនឆ្ពោះទៅដល់ឆាកអន្តរជាតិដើម្បីផ្តល់ជូនប្រជាជនកម្ពុជានូវការទទួលស្គាល់ ពីសំណាក់អន្តរជាតិ់ដែលសាកសមនឹងទទួលបាន។»​

ក្រុមហ៊ុន Smart Axiata ប្តេជ្ញាគាំទ្រមិនត្រឹមតែក្នុងវិស័យសិល្បៈនិងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏គាំទ្រការ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិផងដែរ។ ក្រុមហ៊ុនបាននិងកំពុងបន្តខិតខំផ្តល់នូវបណ្តាញ គ្របដណ្តប់គុណភាពខ្ពស់និងសេវាកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌិតដើម្បីបង្កើតមូលដ្ឋានគ្រឹះនិងឧបករណ៍ចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិន និងសហគ្រិន វ័យក្មេងក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនទូរគមនាគមន៍ស្មាត មានគោលបំណងធានានូវអនាគតដ៏រស់ រវើក និងនិរន្តរភាពសម្រាប់ប្រទេសកម្ពុជាតាមរយៈកម្មវិធីការងារទំនួលខុសត្រូវសង្គម(CSR)របស់ខ្លួន។

បន្ថែមពីលើការគាំទ្រព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍកីឡាជំនាន់ ក្រោយតាមរយៈកម្មវិធី Smart RSN របស់ខ្លួនជាមួយនឹងការប្រកួត Smart​ Youth League សម្រាប់បុរសអាយុ ក្រោម ២០ ឆ្នាំដែលបច្ចុប្បន្នកម្មវិធីកំពុងដំណើរការហើយគ្រោងចំណុចចាប់ផ្តើមនៅក្នុងខែមិថុនាឆាប់ៗនេះ។​

មហាជនអាចចូលទស្សនាបទចម្រៀង​ «វីរភាពកីឡា»​ នៅលើកម្មវិធី Pleng App ក៏ដូចជានៅលើ Channel YouTube​ របស់ Smart Axiata ផងដែរ។​




អត្ថបទបន្ទាប់


វៀតណាមស្រូបទាញបាន FDI ជិត ១១ពាន់លានដុល្លារ នៅអំឡុង ៥ ខែដើមឆ្នាំ២០២៣

ព័ត៌មាន
គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ វៀតណាមបានទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស សម្រាប់ ៥០ ទីក្រុង និងរដ្ឋធានីខេត្ត ដោយក្នុងនោះ រដ្ឋធាន…

បញ្ចុះតម្លៃរហូត ៧០% នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាមួយនឹងឱកាសជិះឧទ្ធម្ភាគចក្រហោះមើលទីក្រុង

ព័ត៌មាន
ព្រឹត្តការណ៍ “MEGA អស្ចារ្យ” បញ្ចុះតម្លៃពិសេស រហូតដល់ ៧០% សម្រាប់ការទិញទំនិញ ការទទួលទានអាហារ និងការកម្សាន្តនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ