អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart Axiata ទទួលបានពានរង្វាន់សម្រាប់ឧត្តមភាពក្នុងការច្នៃប្រឌិតពីទស្សនាវដ្តីអន្តរជាតិ Global Banking & Finance Review


ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ នៅកម្ពុជា បានទទួលការទទួលស្គាល់ជាថ្មីម្តងទៀតសម្រាប់ដំណើរការដ៏ពិសេសរបស់ខ្លួន ដោយទទួលបានពានរង្វាន់ 2023 សម្រាប់ឧត្តមភាពក្នុងការច្នៃប្រឌិតក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជាពី Global Banking & Finance Review ដែលជាស្ថាប័នពត៌មានហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ល្បីល្បាញ ដែលមានទីស្នាក់ការ នៅចក្រភពអង់គ្លេស។
ក្រុមហ៊ុន Smart Axiata ទទួលបានពានរង្វាន់សម្រាប់ឧត្តមភាពក្នុងការច្នៃប្រឌិតពីទស្សនាវដ្តីអន្តរជាតិ Global Banking & Finance Review

សមិទ្ធិផលមួយនេះ ឆ្លុះបញ្ចាំងពីក្រុមហ៊ុន Smart ដែលតែងតែខិតខំប្រឹងប្រែងបន្តបង្កើតនូវផលិតផល​ និងសេវាកម្មនានា​ ដើម្បីផ្តល់ជូននូវបច្ចេកវិទ្យាឈានមុខគេ សេវាកម្មដ៏ល្អឥតខ្ចោះ និងសេវាកម្មអុីនធើណែតចល័ត ដែលអាចទុកចិត្តបាន ជាមួយនឹងតម្លៃសមរម្យបម្រើជូនដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ ផលិតផល និងសេវាកម្មថ្មីៗចុងក្រោយបង្អស់ ទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន​ Smart ក្នុងការផ្តល់នូវបទពិសោធន៍ដ៏ ប្រសើរជូនដល់អតិថិជន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា​ប្រកបដោយភាពច្នៃប្រឌិត និងការគ្របដណ្តប់បណ្តាញសេវា យ៉ាងទូលំទូលាយ។

តាំងពីដើមរៀងមក ក្រុមហ៊ុន Smart Axiata បានបន្តនាំមុខនូវក្នុងវិស័យបច្ចេកវិទ្យា និងការច្នៃប្រឌិត ដោយបានផ្លាស់ប្តូរ ជីវិតរបស់ប្រជាជនកម្ពុជាតាមរយៈការច្នៃប្រឌិតថ្មីទំនើបដូចជា កម្មវិធីSmartNas កម្មវិធីចម្រៀងPleng App កម្មវិធី Leng Center និង SmartPay ព្រមទាំងធានារ៉ាប់រង Smart Insurance ផងដែរ។ SmartNas គឺជាកម្មវិធីទូរស័ព្ទដៃរចនាឡើង​​សម្រាប់អតិថិជនក្នុងការឆែកមើលទិន្នន័យ ចំនួនទឹកប្រាក់ អ៊ិនធឺណិត និងអត្ថប្រយោជន៍ផ្សេងៗ ខណៈដែលកម្មវិធី Pleng ​ផ្តល់នូវបទពិសោធន៍កម្សាន្តថ្មីៗ​ពីសិល្បករក្នុងស្រុក និងអន្តរជាតិ។ Leng Center គឺជាកម្មវិធីពិសេសសម្រាប់ បទពិសោធន៍កីឡាអេឡិចត្រូនិច (eSports) ហើយ SmartPay ផ្តល់ការទូទាត់ បែបឌីជីថលតាមទូរស័ពដល់ អ្នកប្រើប្រាស់រាប់លាននាក់។ ទន្ទឹមនឹងនោះផងដែរ Smart Insurance គឺជាដំណោះស្រាយ ធានារ៉ាប់រងប្រកបដោយភាព ច្នៃប្រឌិតសម្រាប់ប្រជាជនកម្ពុជា។

សមិទ្ធិផលផ្សេងៗរបស់ក្រុមហ៊ុន ដែលរួមមាន កម្មវិធី SmartNas កម្មវិធី Pleng App កម្មវិធី​ Leng Center SmartPay និងធានារ៉ាប់រង Smart Insurance មានគោលបំណងផ្តល់ជូននូវបទពិសោធន៍ថ្មីពេញលេញ និងល្អបំផុតតាម ដែលអាចធ្វើទៅបាន សម្រាប់អតិថិជនរបស់ Smart Axiata ហើយក្រុមហ៊ុនកំពុងបន្តស្វែងរកមធ្យោបាយថ្មីៗ ដើម្បីផ្តល់នូវភាពច្នៃប្រឌិត និងកែលម្អបទ សម្រាប់ពិសោធន៍ប្រើប្រាស់របស់អតិថិជនខ្លួនផងដែរ។ ស្នាដៃទាំងអស់នេះ បានធ្វើឱ្យក្រុមហ៊ុន Smart Axiata ក្លាយជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនទូរគមនាគមន៍ ប្រកបដោយភាពច្នៃប្រឌិតលំដាប់ពិភពលោកផងដែរ។[CO1]

ទន្ទឺមនឹងនេះផងដែរ ក្នុងឆ្នាំ ២០២៣ នេះ កម្មវិធី SmartNas និង Pleng​បានជាប់ចំណាត់ថ្នាក់ស្ថិត ក្នុងចំណោមកម្មវិធីពេញនិយមបំផុតទាំងដប់​ក្នុងប្រទេសកម្ពុជា។

នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Ziad Shatara បានបង្ហាញពីក្តីសោមនស្សរីករាយក្នុងការទទួលបាន ពានរង្វាន់មួយនេះ ដោយលោកបានលើកឡើងថា «ភាពជោគជ័យរបស់ក្រុមហ៊ុន Smart គឺបានមកពីការគាំទ្រ ពីសំណាក់អតិថិជន និងសេវាកម្មប្រកបដោយគុណភាពរបស់ក្រុមហ៊ុន។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងភាពស្មោះត្រង់របស់អតិថិជន របស់យើង ដែលបានធ្វើឱ្យសម្រេចបាននូវសមិទ្ធផលនេះ និងសមិទ្ធផលផ្សេងៗទៀត។ យើងនៅតែប្តេជ្ញាចិត្តក្នុង ការផ្តល់ជូនអតិថិជន​​របស់យើងនូវបច្ចេកវិទ្យាទំនើបៗ និងសេវាកម្មដ៏ល្អឥតខ្ចោះដែលបំពេញតម្រូវការរបស់ពួកគេ។»

ពានរង្វាន់ពី Global Banking & Finance Review កាន់តែពង្រឹងជំហររបស់ក្រុមហ៊ុន Smart ក្នុងនាមជាក្រុមហ៊ុ​នបណ្តាញទូរគមនាគមន៍នាំមុខគេនៅកម្ពុជា​ ដែលតែងតែចូលរួមចំណែកក្នុនងការអភិវឌ្ឍវិស័យដ៏សំខាន់មួយនេះ​ ខណៈដែល ពួកគេបន្តភាពរីកចម្រើនក្នុងបេសកកម្មរបស់ខ្លួន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា៕




អត្ថបទបន្ទាប់


អេ អឹម ខេ និង Mora បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រលើការទូទាត់តាមឌីជីថល

ការរីកចម្រើននៃវិស័យឌីជីថល និងមធ្យោបាយទូទាត់បានបន្តវិវឌ្ឍ និងធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល សុវត្ថិភាព និងមានប្រសិទ្ធភាពសម្រាប់អ្…

សម្តេច ហ៊ុន សែន ដាស់តឿនឲ្យក្រុមគ្រូពេទ្យពង្រឹងក្រមសីលធម៌ និងគិតពីអាយុជីវិតអ្នកជំងឺជាធំ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកឲ្យក្រុមគ្រូពេទ្យពង្រឹងក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវាកម្ម និងយកចិត្តទុកដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ