អត្ថបទក្រុមហ៊ុន

គម្រោង Smart ធំហ្ម៎ង! ប្រចាំខែថ្មីរបស់ក្រុម Smart Axiata កាន់តែងាយស្រួល និងផ្ដល់ជូនកាន់តែច្រើនជាងមុន


ប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាក្រុមហ៊ុន Smart Axiata បានកំពុងពង្រីកវិសាលភាពគម្រោង Smart ធំហ្ម៎ង! ដែលជាគម្រោងភ្ជាប់ដ៏ពេញនិយមបំផុតរបស់ខ្លួន ជាមួយនិងប្រភេទគម្រោងថ្មីប្រចាំខែ ដែលផ្ដល់ជូនច្រើនជាងមុនរួមមានទឹកប្រាក់ចំនួន 1,666 ដុល្លារ ស្មើនឹងទិន្នន័យអិុនធឺណិតចំនួន ៤១GB ការហៅចេញក្នុងប្រពន័្ធរយៈពេល ២៧ ០០០ នាទី ឫការផ្ញើសារជាអក្សរចំនួន ៤០ ០០០ ដង ច្រើនជាងគម្រោងភ្ជាប់ប្រចាំថ្ងៃ និងគម្រោងភ្ជាប់ប្រចាំខែ។
គម្រោង Smart ធំហ្ម៎ង! ប្រចាំខែថ្មីរបស់ក្រុម Smart Axiata កាន់តែងាយស្រួល និងផ្ដល់ជូនកាន់តែច្រើនជាងមុន
ដោយ

ភ្ជាប់គម្រោងប្រចាំខែថ្មីនេះ ដោយចំណាយត្រឹមតែ៥ដុល្លាក្នុងមួយខែ មានន័យថាអតិថិជនគម្រោង Smart ធំហ្ម៎ង! មិនចាំបាច់បន្តគម្រោងភ្ជាប់រៀងរាល់សប្ដាហ៍នោះទេ ហើយអាចគ្រប់គ្រងគម្រោងគណនីចម្បងប្រចាំខែប្រសើរជាងមុន ដោយគ្មានបារម្ភអំពីការកាត់ទឹកប្រាក់បន្ថែម ឬការគិតថ្លៃណាមួយឡើយ។ ដើម្បីភ្ជាប់គម្រោង Smart ធំហ្ម៎ង ប្រចាំខែ អតិថិជនគ្រាន់តែចុច *1333*5# ហើយចុចបញ្ចូន ឫក៏ភ្ជាប់តាមកម្មវិធី SmartNas។

គម្រោង Smart ធំហ្ម៎ង! ប្រចាំថ្ងៃនិងប្រចាំសប្ដាហ៍មានពលរដ្ឋកម្ពុជារាប់លានអ្នកបានកំពុងប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជាចាប់តាំងពីគម្រោងនេះត្រូវបានដាក់ចេញ។ ការប្រើប្រាស់ទិន្នន័យអិុនធឺណិត និងតម្រូវការភ្ជាប់ការទំនាក់ទំនងបានកើនឡើងអំឡុងពេលនៃការរាតត្បាតជាសកលនៃកូវីដ-១៩ ដូច្នេះហើយក្រុមហ៊ុនបានកំពុងបន្ថែមគម្រោងប្រចាំខែថ្មីនេះ​ ដើម្បីបំពេញតម្រូវការដែលកំពុងតែកើនឡើងរបស់អតិថិជនរបស់ខ្លួន។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «អតិថិជនរបស់យើងកំពុងតែប្រើប្រាស់ទិន្នន័យច្រើនជាងមុន ជាពិសេសអំឡុងពេលនេះតែម្ដង ដោយពួកយើងភាគច្រើនគឺធ្វើការឫរៀនសូត្រពីផ្ទះ ដូច្នេះហើយវាមានសារៈសំខាន់ណាស់សម្រាប់យើង ដោយលើកឡើងអំពីការផ្ដាស់ប្ដូរនៃទំលាប់នេះជាមួយនិងគម្រោង Smart ធំហ្ម៎ង! ប្រចាំខែ ដែលកាន់តែងាយស្រួល និងផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អតិថិជនរបស់យើង។»

គម្រោង Smart ធំហ្ម៎ង! ប្រចាំខែថ្មីរបស់ក្រុម Smart Axiata កាន់តែងាយស្រួល និងផ្ដល់ជូនកាន់តែច្រើនជាងមុន

អតិថិជនដែលប្រើសមតុល្យគម្រោងរបស់ពួកគេអស់មុនដំណាច់ខែក៏នឹងត្រូវគឹតថ្លៃតិចបំផុតជាងគម្រោងផ្សេងៗ៖ ចំណាយត្រឹមតែ 1.5 សេន ដើម្បីទទួលបានទិន្នន័យ ១០០ MB  6 សេនក្នុងការហៅចេញក្នុងប្រព័ន្ធក្នុងមួយនាទី​និង៣សេនក្នុងការផ្ញើសារចេញម្ដង។​  

លោក  Hundt (ហ៊ុន) បានបន្ថែមទៀតថា៖ «អតិថិជនរបស់យើងបានប្រាប់យើងថា នៅពេលដែលពួកគេចូលរួមរីករាយជាមួយតម្លៃនៃគម្រោងប្រចាំសប្ដាហ៍​និងគម្រោងប្រចាំថ្ងៃរបស់ Smart ធំហ្ម៎ង! ពេលខ្លះពួកគេជួបប្រទះបញ្ហាប្រឈម​ដើម្បីគ្រប់គ្រងគម្រោងភ្ជាប់ក្នុងរយៈពេលខ្លី។ ជាមួយនិងគម្រោងប្រចាំខែ ពួកគេអាចដឹងកាន់តែច្បាស់ជាងមុនអំពីការចំណាយចំបងរបស់ពួកគេ​លើតម្រូវការទំនាក់ទំនង និងនិន្នន័យ​អិុនធឺណិត ដែលកាន់តែមានសារៈសំខាន់ជាងពេលណាទាំងអស់អំឡុងពេលនៃការរីករាតត្បាតជាសកលនៃកូវីដ-១៩៕»

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata www.facebook.com/smartaxiata  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

None



អត្ថបទបន្ទាប់


ជប៉ុនដឹកជំនួយវ៉ាក់សាំងកូវីដ-១៩ជាង ១,២លានដូសទៅដល់តៃវ៉ាន់ហើយ

ប្រទេសជប៉ុននៅថ្ងៃសុក្រទី ០៤ ខែមិថុនានេះ បានដឹកបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ជាង១,២លានដូសទៅដល់កោះតៃវ៉ាន់ហើយ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បី…

វៀតណាមអនុម័ត​​ប្រើវ៉ាក់សាំងចិន Sinopharm, ស្នើឲ្យចិន​ជួយ​ក្នុងការទិញ​វ៉ាក់សាំង

ប្រទេសវៀតណាម​ជិត​ខាង​កម្ពុជា​ កាលពីថ្ងៃសុក្រ​កន្លង​ទៅនេះ បាន​សម្រេច​អនុម័ត​ការប្រើប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​ Sinopharm (ស៊ីណូហ្វាម)…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ