សហគ្រាសធនតូចនិងមធ្យមនៅវៀតណាមប្រឈមនឹងការបិទទ្វារ

សហគ្រាសវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម ប្រឈមនឹងការបិទទ្វារដោយសារវីរុស Covid 19


រោងចក្រសហគ្រាសខ្នាតតូច និង មធ្យម នៅវៀតណាមជាច្រើនដែលប្រឡូកក្នុងវិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់ កំពុងប្រឈមមុខនឹងការបិទទ្វារជាបណ្តើរៗហើយ ដោយសារតែ សម្ភារៈ វត្ថុធាតុដើម នាំចូលមកពីប្រទេសចិនកំពុងតែកកស្ទះ បណ្តាលមកពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnam Express នៅថ្ងៃនេះ។
សហគ្រាសវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម ប្រឈមនឹងការបិទទ្វារដោយសារវីរុស Covid 19(រូបភាព៖arsutoriamagazine.com)
ដោយ

លោក ឌ្រួ​ង វណ្ណ ខាំ អនុប្រធាន​សមាគម​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​វៀតណាម បាន​គូសបញ្ជាក់​ថា សហគ្រាស​ធុន​តូច និង​មធ្យម​ជា​ច្រើន អាច​នឹង​ចាប់ផ្តើម​បិទទ្វារ នៅ​ខែមីនា ខាង​មុខ ដោយសារ​តែ​ពួក​គេ បាន​ប្រើប្រាស់​វត្ថុធាតុដើម​អស់​ទៅ​ហើយ ក្នុង​ខែកុម្ភៈ​នេះ​។

សហគ្រាស​ទាំងអស់​នេះ មាន​ចំណែក​រហូត​ដល់​ទៅ ៩០% នៅ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​នេះ ហើយ​ពួក​គេ​បាន​កាត់​បន្ថយ​ម៉ោង​ការងារ បើ​ទោះបីជា ការ​ផ្គត់ផ្គង់ ទៅ​កាន់​អតិថិជន មិន​ទាន់​រួចរាល់​ក៏​ដោយ​។ វត្ថុធាតុដើម​វាយនភ័ណ្ឌ សឹងតែ ៦០% ទៅ​ហើយ គឺ​នាំ​ចូល​មក​ពី​ប្រទេស​ចិន ហើយ​វា​កំពុង​តែ​កកស្ទះ​ដោយសារ​តែ វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ Covid 19​។

ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​របស់​វៀតណាម ក្នុង​ខែមករា ដើមឆ្នាំ ២០២០​នេះ បាន​ធ្លាក់​ចុះ​ប្រមាណ ២៣% ធៀប​នឹង​ឆ្នាំ​មុន ហើយ​ការ​នាំ​ចូល​មក​វិញ ក៏​ធ្លាក់​ចុះ​ប្រមាណ ២៨% ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​មួយ​ចំនួន បាន​ងាក​ទៅ​រក​ទីផ្សារ​សក្តានុពល​ផ្សេង​ៗ​ដូច​ជា ឥណ្ឌូ​នេ​ស៊ី ឥណ្ឌា បង់​ក្លា​ដេ​ស និង​ប្រេ​ស៊ី​ល ដោយសារ​តែ អាជីវកម្ម​នៅ​ក្នុង​ទីផ្សារ​ចិន មិន​បើក​ដំណើរការ​រហូត​ដល់​ទៅ ពាក់កណ្តាល​ខែមីនា ខាង​មុខ​។

គួរ​ជម្រាប​ដែរ​ថា វិស័យ​វាយនភ័ណ្ឌ​វៀតណាម ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​វៀតណាម ដែល​សម្រេច​បាន​ប្រមាណ ៣២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ ២០១៩ ហើយ​ទីផ្សារ​ធំ​ជាងគេ​បង្អស់​គឺ សហរដ្ឋអាមេរិក បន្ទាប់​មក​គឺ សហភាព​អឺរ៉ុប និង​ជប៉ុន​៕

None



អត្ថបទបន្ទាប់


សម្តេច ស ខេង អះអាងការពារប៉ូលីសចរាចរណ៍ណា ដែលអនុវត្តច្បាប់ចំពោះអ្នកធំ និងអ្នកមានអំណាច ដែលបំពានច្បាប់

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សម្តេចនឹងការពារមន្ត្រីនគរបាលចរាចរណ៍ណា ដែលបានអនុវត្តច្បាប់យ៉…

នាយករដ្ឋមន្ត្រីវៀតណាម៖ កំណើនសេដ្ឋកិច្ចនឹងសម្រេចបាន ៦,៨% គ្មានការថមថយនោះទេ

ក្នុងអំឡុងពេលដែលប្រទេសជាច្រើន បានកាត់បន្ថយការព្យាករណ៍ពី កំណើនសេដ្ឋកិច្ចជាតិរបស់ខ្លួន ដោយសារតែផលប៉ះពាល់នៃវីរុស Covid 19 នោះ នាយករដ្ឋមន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ