វិស័យបច្ចេកវិទ្យា

ក្រុមហ៊ុនយកជប៉ុន Sony ប្រកាសនឹងឈានជើងចូលប្រកួតប្រជែងក្នុងទីផ្សារថយន្តអគ្គិសនី


ក្រោយពីក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ជប៉ុន Sony បានបង្ហាញនូវគំរូរថយន្តអគ្គិសនីថ្មី Vision-S របស់ខ្លួនកាលពីថ្ងៃទី៤មករា ក្រុមហ៊ុនក៏បានប្រកាសពីការបង្កើតក្រុមហ៊ុនមួយផ្សេងទៀត ដើម្បីស្វែងរកផ្លូវហក់ចូលប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គសនី ដែលកំពុងសម្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AFP។
ក្រុមហ៊ុនយកជប៉ុន Sony ប្រកាសនឹងឈានជើងចូលប្រកួតប្រជែងក្នុងទីផ្សារថយន្តអគ្គិសនី (រូបភាព៖ Nikkei)
ដោយ

ក្រុមហ៊ុនជប៉ុន Sony ដែលជាក្រុមហ៊ុន​ផលិតឧបករណ៍​អេឡិចត្រូនិកដូចជា​ទូរទស្សន៍ និងទូរស័ព្ទជាដើមនោះ បានប្រកាសថា បង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀត ដែលមានឈ្មោះថា Sony Mobility នៅខែមីនាខាងមុខនេះ ដើម្បីផ្តោតលើការផលិត​យានយន្ដអគ្គិសនី។

គួរជម្រាបថា តាមគំរូ​រថយន្តអគ្គិសនីថ្មី Vision-S របស់ក្រុមហ៊ុននេះ ដែលបាន​បង្ហាញឡើង គឺ​វាមានផ្ទុកទៅដោយឧបករណ៍ចាប់សញ្ញាខាងក្នុង និងខាងក្រៅ ហើយក្រុមហ៊ុន Sony ក៏បានសាកល្បងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិចំពោះការផលិតរថយន្ដនេះផងដែរ។

យ៉ាងណាមិញ បើទោះបីជាវិស័យរថយន្តអគ្គិសនីនៅតូចនៅឡើយក៏ពិតមែន ខណៈដែលមានត្រឹមតែប្រហែល ៣ ភាគរយនៃការលក់បច្ចុប្បន្ននៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែវាកំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីអ្នកប្រើប្រាស់ និងវិនិយោគិនធំៗ។ ជាក់ស្ដែងក្រុមហ៊ុនផលិតរថយន្ត General Motors ដែលមានមូលដ្ឋានៅសហរដ្ឋអាមេរិកក៏គ្រោងនឹងវិនិយោគជាង ៣៥ ពាន់លានដុល្លារលើរថយន្តអគ្គិសនី​រហូតដល់ឆ្នាំ ២០២៥ ។

ជាមួយគ្នានេះដែរ អាជ្ញាធរនៅ​សហរដ្ឋអាមេរិក​គ្រោង​នឹង​ចំណាយ​ប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីក​បណ្តាញស្ថានីយ៍សាកអាគុយរថយន្ដ ព្រមទាំង​លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យឈប់ប្រើរថយន្ដប្រើប្រាស់​ប្រេងឥន្ធនៈ និងងាកមកប្រើ​រថយន្ដអគ្គិសនីវិញផងដែរ។

សូមជម្រាបថា បច្ចុប្បន្ននេះ ក្នុងចំណោម​ក្រុមហ៊ុន​ផលិតរថយន្ដអគ្គិសនី គឺមានតែ​ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla មួយប៉ុណ្ណោះ ដែលបាន​បានក្លាយជាក្រុមហ៊ុនដែលទទួលបានការចាប់អារម្មណ៍ខ្លាំង​ពីអ្នកប្រើប្រាស់​នៅជុំវិញពិភពលោក និងជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលមានតម្លៃបំផុតលើពិភពលោកផងដែរ៕  

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


សកម្មជនសិទ្ធិមនុស្សទាមទារឲ្យក្រុមហ៊ុនតេស្លាបិទទីតាំងបង្ហាញលក់រថយន្តរបស់ខ្លួននៅតំបន់ស៊ីនជាំង

សកម្មជនសិទ្ធិមនុស្សរបស់អាមេរិក កំពុងអំពាវនាវដល់ក្រុមហ៊ុន តេស្លា(Tesla) ឱ្យបិទទីតាំងដាក់បង្ហាញរថយន្តថ្មីមួយរបស់ខ្លួន ដែលទើបប្រកាសនឹងបើកដ…

CBC ប្រកាសផលិតផលថ្មី Credit Report Plus

រាជធានីភ្នំពេញ, ០៦ មករា ២០២២ - ក្នុងកិច្ចបន្តការប្រឹងប្រែងកែលម្អអក្ខរកម្មហិរញ្ញវត្ថុ នៅកម្ពុជា ការិយាល័យឥណទានកម្ពុជា (CBC) ពិតជាមានសេចក្ដី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ