កំណើន GDP កូរ៉េខាងត្បូងឆ្នាំ២០២១?

តើកត្តាអ្វីធ្វើឱ្យកំណើន GDP របស់កូរ៉េខាងត្បូងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២១?


កំណើនសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ២០២១បានស្ទុះងើបឡើងវិញខ្លាំងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ។ តើកត្តាអ្វីខ្លះជំរុញកំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងឲ្យហក់ឡើងខ្ពស់យ៉ាងដូច្នេះ0x017d7 តាមសេចក្ដីរាយការណ៍ពីសារព័ត៌មានជប៉ុន Nikkei បានឲ្យដឹងថា មានកត្តាសំខាន់ៗចំនួន ២ ដែលនៅពីក្រោយការកើនឡើងនូវកំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង។ ទី១ គឺដោយសារប្រទេសនេះបានរក្សារកំណើនការនាំចេញដ៏រឹងមាំ និងទី២ គឺកត្តាទាក់ទាញការវិនិយោគសាជីវកម្មកានតែច្រើន។
កំណើន GDP កូរ៉េខាងត្បូងឆ្នាំ២០២១?
ដោយ

ធនាគារកណ្តាល​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​នៅ​ពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​កើនឡើង​ដល់​អត្រាកំណើន ៤% ក្នុង​ឆ្នាំ ២០២១ បន្ទាប់​ពី​បាន​ដាំ​ក្បាល​ធ្លាក់​ចុះ​អស់ ០,៩% កាលពី​ឆ្នាំ​២០២០​។ កំណើន​នៅ​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ  គឺ​មាន​ជំរុញ​ពីក្រោយ​យ៉ាង​សំខាន់ តាម​រយៈ​ការ​នាំ​ចេញ​បាន​កើនឡើង ៩,៧% ហើយ​ការ​វិនិយោគមូលធន​សាជីវកម្ម​បាន​កើនឡើង​ដល់​ទៅ ៨,៣% ។

ទន្ទឹម​នេះ លោក Hwang Sang-pil នាយក​ធនាគារកណ្ដាល​កូរ៉េ​ខាងត្បូង​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែរ​ថា ដោយសារ​តែ​តម្រូវការ​សកល​សម្រាប់ បន្ទះ​អេ​ឡិច​ត្រូ​និក និង​ផលិតផល​ផ្សេង​ទៀត​របស់​កូរ៉េ​ខាងត្បូង​មាន​ភាពរឹងមាំ​ខ្លាំង ដូចនេះ​ហើយ​ធនាគារកណ្ដាល​កូរ៉េ​ខាងត្បូង​រំពឹង​ថា ការ​នាំ​ចេញ​នឹង​កើនឡើង​កាន់តែ​ខ្លាំងក្លា ហើយ​សេដ្ឋកិច្ច​របស់​ក៏​នឹង​បន្ត​ងើបឡើង​វិញ​ផង​ដែរ​។ សូម​ជម្រាប​ថា បន្ទះ​អេ​ឡិច​ត្រូ​និក Semiconductors គឺជា​ផលិតផល​នាំ​ចេញ​មួយ​ដ៏​សំខាន់​របស់​កូរ៉េ​ខាងត្បូង​។

យ៉ាងណាមិញ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​បន្ថែម​ទៀត ថ្មី​ៗ​នេះ រដ្ឋាភិបាល​កូរ៉េ​ក៏​បាន​បញ្ចេញ​កញ្ចប់​ថវិកា​បន្ថែមចំនួន​ជិត​១២ ពាន់​លាន​ដុល្លារ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ជំងឺ​រាតត្បាត​ផង​ដែរ​។

ទោះបីជា​មាន​ភស្តុ​តាង​នៃ​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​រឹង​មាំ​នៅ​ក្នុង​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​ក៏​ដោយ ប៉ុន្តែ​ទីផ្សារ​ភាគហ៊ុន​របស់​ប្រទេស​នេះ​ហាក់​មិនសូវ​មានដំណើរ​ការ​ល្អ​ប៉ុន្មាន​ទេ​នៅ​ក្នុង​ការ​ជួញដូរ​នៅ​ពេល​ព្រឹក​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ ដោយ​ស​ន្ទ​ស្សន៍​ភាគហ៊ុន​នៅ Kospi គោល​បាន​ធ្លាក់​ចុះ​ជាង ២,៥% ចំ​ពេល​មានការ​ព្រួយបារម្ភ​លើ​គោលនយោបាយ​រូបិយ​វត្ថុ​រឹត​បន្តឹង​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក​។

យ៉ាងណា​ក៏​ដោយ​ចុះ ធនាគារកណ្តាល​កូរ៉េ​ខាងត្បូង​បាន​អះអាង​ថា ប្រទេស​នេះ​នឹង​អាច​រក្សា​ជំហរ​របស់​ខ្លួន ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី ១០ របស់​ពិភពលោក ដោយ​ប្រាក់​ចំណូល​ជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់​នឹង​កើនឡើង​ដល់ ៣​ម៉ឺន​៥​ពាន់​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ ពោល​គឺ​កើនឡើង ១០% ពី​ឆ្នាំ​២០២០៕

អត្ថបទ ស៊ើ​ង និមល់ 

None



អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះជំរុញឲ្យថៃហ៊ានដាក់មហិច្ឆតានាំចេញរថយន្តឲ្យបានដល់ ១ លានគ្រឿងក្នុងរយៈពេល២ឆ្នាំខាងមុខនេះ?

ប្រទេសថៃ មានហិច្ឆិកានឹងនាំចេញរថយន្ដឲ្យបានដល់១លានគ្រឿងនៅក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។ តើកត្តាអ្វីខ្លះជំរុញ…

អាជ្ញាធរឥណ្ឌូនេស៊ីហាមក្រុមហ៊ុនហិរញ្ញវត្ថុសម្របសម្រួលឲ្យមានការលក់ទ្រព្យឌីជីថល (Crypto)

អាជ្ញាធរសេវាហិរញ្ញវត្ថុឥណ្ឌូនេស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញមកព្រមានខ្លាំងៗទៅកាន់ក្រុមហ៊ុនហិរញ្ញវត្ថុ ដោយមិនត្រូវអនុញ្ញាតឲ្យមានការសម្របសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ