ពាណិជ្ជកម្ម​អនឡាញ

​អាស៊ីអាគ្នេយ៍​នឹង​ក្លាយ​ជា​ទីផ្សារ​ដ៏ធំ​បន្ទាប់​សម្រាប់​ពាណិជ្ជកម្ម​អនឡាញ


នៅត្រីមាស​ទី១នៃ​ឆ្នាំ​២០១៧​នេះ ៤០% នៃ​បរិមាណ​លក់​ដូរ​ទំនិញ​អនឡាញ​របស់​ពិភព​លោក គឺ​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។
ផ្សារ​លក់​ទំនិញ​តាមអនឡាញ ឬ​ហៅថា គេហ​ទំព័រ​ពាណិជ្ជកម្ម​អនឡាញ (e-commerce) មួយ​នៅ​កម្ពុជា។
ដោយ

ប៉ុន្តែ មួយ​ភាគធំ​នៃ​ការលក់​ទាំងនេះ គឺប្រព្រឹត្ត​ទៅ​នៅក្នុង​ទីផ្សារ​ធំៗ ក្នុងតំបន់​ ដូចជា ចិន ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង និង​ឥណ្ឌា។ នេះ​បើ​តាម​ការ​ស្រាវជ្រាវរបស់​ក្រុមហ៊ុន​អ៊ិនថឹណិត Google ដែល​ដកស្រង់​ចុះផ្សាយដោយសារព័ត៌មាន Business Insider

ជាមួយគ្នានេះ ការស្រាវជ្រាវដដែលព្យាករណ៍ថា តំបន់​អាស៊ី​អាគ្នេយ៍ នឹងក្លាយ​ជា​សមរភូមិ​បន្ទាប់​សម្រាប់​ពាណិជ្ជកម្ម​អនឡាញ នៅ​ក្នុង​តំបន់។ 

កត្តា​សំខាន់បំផុត ២ ដែល​នៅ​ពីក្រោយ​ការព្យាករណ៍​អំពី​កំណើន​ដ៏​លឿន​នៃ​ពាណិជ្ជកម្ម​អនឡាញ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នេះ។

កត្តា​ទាំងពីរ​នេះ រួមមាន៖ 

១) ប្រជាពលរដ្ឋ​ថ្នាក់​កណ្ដាល (អ្នកមាន​ថ្នាក់​មធ្យម) នៅ​ក្នុង​អាស៊ាន នឹង​កើន​ឡើង​ដល់​ ៤០០​លាន​នាក់ នៅ​ឆ្នាំ​២០២០ ដែល​កើន​ពី ១៩០លាន​នាក់ ក្នុង​ឆ្នាំ​២០១៤។

២) នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រជាជន​ប្រមាណ ១៣០លាន​នាក់ មាន​ទូរស័ព្ទ​ស្មាតហ្វូន​ប្រើ នាពេល​បច្ចុប្បន្ន​នេះ។ ប្រជាជន​ប្រហែល ២០០​លាន​នាក់ មាន​អ៊ិនថឹណិត​ប្រើ ហើយ​ចំនួន​នេះ​នឹង​កើន​ឡើង​ដល់ ៦០០​លាន​នាក់ នៅ​ឆ្នាំ​២០២៥។ 

ទន្ទឹម​នឹង​នេះដែរ ការស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ Google និង​ក្រុមហ៊ុន​វិនិយោគ Temasek Holdings ព្យាករណ៍ថា ការលក់​ទំនិញ​អនឡាញ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នឹង​កើន​ឡើង​ ៣២% ពី​ ៥,៥ប៊ីលាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៥ ដល់ ៨៨ប៊ីលាន​ដុល្លារ ក្នុង​ឆ្នាំ​២០២៥។

ការព្យាករណ៍​អំពី​កំណើន​ដ៏​លឿន​នេះ បានអន្ទង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អនឡាញ​ធំៗ​ពីរ​របស់​ចិន គឺ Alibaba និង JD.com ឲ្យ​ចូលមក​ស្វែងរក​ឱកាស​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍។ 

ក្រុមហ៊ុន JD.com ត្រូវ​បាន​រាយការណ៍ថា កំពុងពិចារណា​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អនឡាញ​របស់​ឥណ្ឌូនេស៊ី ឈ្មោះ Tokopedia ចំណែក​ឯ​ Alibaba វិញ កាលពីឆ្នាំ​ទៅមិញ បាន​ចាយ​លុយ ១ប៊ីលាន​ដុល្លារ ទិញ​ហ៊ុន​គ្រប់គ្រង​លើ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អនឡាញ Lazada ដែលមានមូលដ្ឋាននៅ​ក្នុង​ប្រទេស​សិង្ហ​បុរី៕




អត្ថបទបន្ទាប់


នៅក្នុង​អាស៊ាន តើ​ប្រទេស​ណា​ខ្លះ​រក​ចំណូល​បាន​ច្រើន​ជាង​គេពី​ទេសចរណ៍?

ទេសចរណ៍​ត្រូវបាន​គេ​ឲ្យ​ឈ្មោះ​ថា ជា«ឧស្សាហកម្ម​គ្មាន​ផ្សែង» ដែល​រក​ចំណូល​បាន​ច្រើន​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នានា។ និយាយ​ក្នុង…

WHO ​ចាយ​លុយ​ធ្វើដំណើរ​ច្រើន​ជាង​លុយ​ប្រយុទ្ធប្រឆាំង​ជំងឺ​អេដស៍ ឬ​គ្រុនចាញ់

អង្គការសុខភាពពិភពលោក (WHO) ត្រូវបាន​រាយការណ៍ថា ចាយ​ថវិកា​ក្នុង​មួយឆ្នាំៗ ប្រមាណ ២០០លាន​ដុល្លារ​ ទៅ​លើ​ការធ្វើដំណើររបស់​មេៗ​ដែល​ជិះ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ