ស្រីលង្កាបន្តសុំជំនួយពីប្រទេសចិនបន្ថែមទៀតដើម្បីទ្រទ្រង់សេដ្ឋកិច្ច!

ស្រីលង្កាបន្តសុំជំនួយពីចិនបន្ថែមទៀត ដើម្បីសង្គ្រោះសេដ្ឋកិច្ចដែលកំពុងកប់ផុងក្នុងវិបត្តិ


ក្រោយការតែងតាំងប្រធានាធិបតីថ្មីប្រទេសស្រីលង្កា ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំប្រទេសចិនបាននិយាយថា ខ្លួនបានស្នើសុំឱ្យប្រទេសចិនជួយស្រីលង្កាបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងវិស័យទេសចរណ៍ជាដើម ដើម្បីជួយអភិវឌ្ឍ៍ប្រទេសឲ្យមានកំណើនប្រកបដោយចីរភាពឡើងវិញ ដោយក្នុងនោះ ប្រទេសស្រីលង្កាក៏កំពុងចរចាសុំជំនួយកញ្ចប់ថវិកាចំនួន ៤ ពាន់លានដុល្លារបន្ថែមទៀតពីចិន ដើម្បីសង្គ្រោះវិបត្តិសេដ្ឋកិច្ចដែលកំពុងក្ស័យធននោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ស្រីលង្កាបន្តសុំជំនួយពីចិនបន្ថែមទៀត ដើម្បីសង្គ្រោះសេដ្ឋកិច្ចដែលកំពុងកប់ផុងក្នុងវិបត្តិ
ដោយ

ប្រទេសកោះស្រីលង្កា ដែលមានប្រជាជន ២២ លាននាក់កំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៨ ក្រោយប្រទេសនេះ អស់ទុនបម្រុងបរទេស បូករួមនឹងបញ្ហាចាក់ស្រេះផ្សេងៗទៀត។ ក្រុមអ្នកតវ៉ាប្រឆាំងបានផ្ទុះឡើងដែលខឹងសម្បារនឹងរដ្ឋាភិបាលរបស់លោក Rajapaksa ដែលអសមត្ថភាពក្នុងការដោះស្រាយបញ្ហាខ្វះខាតប្រេងឥន្ធនៈ ស្បៀងអាហារ និងថ្នាំសង្កូវជាដើម អស់រយៈពេលជាច្រើនខែមកនេះ។

ឯកអគ្គរដ្ឋទូតស្រីសង្កាប្រចាំប្រទេសចិន លោកប៉ាលីថា កូហាណា (Palitha Kohona) បានសង្កត់ធ្ងន់ថា ប្រទេសចិន គឺជាគន្លឹះនៃការស្តារសេដ្ឋកិច្ចជាតិរបស់ប្រទេសស្រីលង្កាឡើងវិញ ខណៈចិន និងជប៉ុនគឺជាម្ចាស់បំណុលបរទេស ធំជាងគេបំផុតរបស់ប្រទេសស្រីលង្កា។ ក្នុងនោះ ប្រទេសចិនបានកាន់កាប់ ១០% នៃបំណុលបរទេសសរុបរបស់ប្រទេសស្រីលង្កា។

ឯកអគ្គរដ្ឋទូតស្រីលង្កានៅទីក្រុងប៉េកាំង លោក Kohona បាននិយាយថា ទីក្រុង Colombo ចង់ឱ្យទីក្រុងប៉េកាំងស្នើសុំឱ្យក្រុមហ៊ុនរបស់ខ្លួនបង្កើនការទិញតែខ្មៅ ត្បូងកណ្តៀង គ្រឿងទេស និងសម្លៀកបំពាក់របស់ស្រីលង្កា ក៏ដូចជាធ្វើឱ្យច្បាប់នាំចូលរបស់ចិនកាន់តែមានតម្លាភាព និងងាយស្រួលក្នុងការប្រតិបត្តិផងដែរ។

ឯកអគ្គរដ្ឋទូតស្រីលង្កានៅទីក្រុងប៉េកាំងរូបនេះបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងក៏អាចជួយតាមរយៈការវិនិយោគបន្ថែមទៅក្នុងគម្រោងកំពង់ផែធំៗ ដែលគាំទ្រដោយប្រទេសចិននៅក្នុងទីក្រុងកូឡុំបូ (Colombo) និងទីក្រុងហាមបាតូតា (Hambantota) ដែលកន្លងមកផែនការវិនិយោគកំពង់ផែទាំងនោះដោយប្រទេសចិនមិនបានសម្រេចទេ ដោយសារតែជំងឺរាតត្បាតកូវីដ១៩។

លោក Kohona បានបញ្ជាក់ដែរថា ប្រធានាធិបតីស្រីលង្កាថ្មី លោករ៉ានីល (Ranil Wickremesinghe)នឹងមានគម្រោងទៅទស្សនកិច្ចនៅប្រទេសចិននាពេលឆាប់ៗខាងមុខ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហានានា រួមទាំងពាណិជ្ជកម្ម ការវិនិយោគ និងវិស័យទេសចរណ៍។

ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំប្រទេសចិនរូបនេះរំពឹងថា «នឹងមិនមានការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលថ្មីស្រីលង្កាចំពោះប្រទេសចិននោះទេ»។

គួរជម្រាបថា អស់រយៈពេលជាច្រើនខែមកហើយ ប្រទេសស្រីលង្កាបានពិភាក្សាជាមួយប្រទេសចិនក្នុងការស្នើសុំកញ្ចប់ជំនួយថវិកាចំនួន ៤ ពាន់លានដុល្លារ ដែលក្នុងនោះ ១ ពាន់លានដុល្លារជាប្រាក់កម្ចីថ្មី ស្របពេលដែលប្រទេសនេះកំពុងតែទូទាត់សងបំណុលចិនវិញក្នុងឆ្នាំនេះ ដែលមានចំនួនស្មើនឹងចំនួនប្រាក់កម្ចីថ្មីនោះទៅហើយ។

យ៉ាងណាមិញ ក្រសួងការបរទេសចិនបាននិយាយនៅខែកក្កដានេះថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសដទៃទៀត និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដើម្បី «ដើរតួនាទីវិជ្ជមាន» ក្នុងការជួយស្រីលង្កាផងដែរ។

ក្រៅពីជំនួយហិរញ្ញវត្ថុ ស្រីលង្កាក៏សង្ឃឹមថា ចិនអាចជួយផ្គត់ផ្គង់ប្រេងឥន្ធនៈ ជីកសិកម្ម ព្រមទាំងតម្រូវការចាំបាច់ផ្សេងទៀតមកឲ្យខ្លួន ដែលកំពុងតែខ្វះខាត។ សូមបញ្ជាក់ថា ប្រទេសចិនបានសន្យាផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួនជាង ៧០ លានដុល្លារ សម្រាប់ប្រទេសស្រីលង្កាក្នុងខែមេសា និងឧសភាកន្លងទៅ ប៉ុន្ដែលោក Kohona ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំប្រទេសចិនបាននិយាយថា «ស្រីលង្កាត្រូវការច្រើនជាងនេះទៀត»៕




អត្ថបទបន្ទាប់


ថៃសម្រេចបានកិច្ចចរចាជាមួយចិន លើការដកបម្រាមនាំចូលផលិតផលកសិកម្មបន្ថែមទៅទីផ្សារចិន

រដ្ឋាភិបាលថៃបានប្រកាសថា ខ្លួនបានបញ្ចប់ការចរចារដោយជោគជ័យក្នុងការដកបម្រាមលើផលិតផលកសិកម្មមួយចំនួនបន្ថែមទៀត ក្នុងការនាំចូលទៅក្នុងទីផ្សារប្រទ…

តើពិភពលោកមានការថ្កោលទោសខ្លាំងៗអ្វីខ្លះ ចំពោះរបបយោធាមីយ៉ាន់ម៉ា ដែលបានការកាត់ទោសប្រហារជីវិតសកម្មជនបក្សប្រឆាំង៤នាក់ថ្មីៗនេះ?

ក្រោយពីរបបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៥ ខែកក្កដា បានប្រកាសថា ខ្លួនបានកាត់ទោសប្រហារជីវិតសកម្មភាពជនប្រជាធិបតេយ្យចំនួន៤នាក់ ក្រោមបទចោទប្រក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ