ប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ី ដាក់ផែនការសេដ្ឋកិច្ច៥ឆ្នាំ ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់


នាយករដ្ឋមន្ត្រី អ៊ីស្មែល សាបប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) បាននិយាយកាលពីថ្ងៃចន្ទថាប្រទេសម៉ាឡេស៊ីកំពុងកំណត់ទិសដៅកំណើនសេដ្ឋកិច្ច ពី ៤,៥% ទៅ ៥,៥% ជាប្រចាំឆ្នាំ ជាមួយនឹងការអនុវត្តផែនការចាប់ពីឆ្នាំ២០២១ទៅដល់ឆ្នាំ ២០២៥ ជំរុញឲ្យប្រទេសម៉ាឡេស៊ីក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងបច្ចេកវិទ្យាខ្ពស់ ឬហៅថា ផែនការម៉ាឡេស៊ីទី ១២។ គោលបំណងនៃការអនុវត្តផែនការនេះ នឹងដឹកនាំប្រទេសឱ្យផុតពីការបំផ្លិចបំផ្លាញផ្នែកសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩។ នេះបើយោងតាមការចុះផ្សាយសោយសារព័ត៌មានរ៉យទ័រ។
នេះជាសកម្មភាពនៃការប្រកបរបរ របស់ប្រជាជននៅប្រទេសម៉ាឡេស៊ី អំឡុងពេលនៃស្ថានភាពកូវីដ១៩ កំពុងតែបន្តកើតមាន

លោក Ismail Sabri Yaakob បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​ចំណាយ​ជាង ៩៥ ពាន់​លាន​ដុល្លារ លើ​គម្រោង​អភិវឌ្ឍន៍​ផែនការ​ម៉ា​ឡេ​ស៊ី​ទី ១២ ដែល​មាន​ស្រាប់ និង​ថ្មី​នៅ​ចន្លោះ​ឆ្នាំ ២០២១ និង ២០២៥ ខណៈ​នៅ​ក្នុង​ផែនការ​ម៉ា​ឡេ​ស៊ី​លើក​ទី ១១ បាន​ចំណាយ​អស់ ៦២ ពាន់​លាន​ដុល្លារ​។

សូម​ជម្រាប​ថា កាលពី​ខែ​មុន​នេះ ធនាគារកណ្តាល​ម៉ា​ឡេ​ស៊ី បាន​ទម្លាក់​ការ​ព្យាករ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ខ្លួន​សម្រាប់​ឆ្នាំ ២០២១ ពី ៦% ទៅ ៧,៥% មក​នៅ​ត្រឹម ៣% ទៅ ៤% វិញ ហើយ​វា​គឺជា​ការ​បន្ទាប​ការ​ព្យាករ​ជា​លើក​ទី​២​ពីរ​នៅ​ឆ្នាំ​នេះ​។

កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​មធ្យម​គិត​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ មាន​ប្រមាណ ២,៧% ប៉ុន្ដែ បន្ទាប់​ពី​មាន​មេរោគ​រាតត្បាត​កូ​វី​ដ​១៩​ចូលលុក​លុយ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ក៏​បាន​ដាំ​ក្បាល​ចុះ​ដល់​ទៅ ៥,៦% ។

នៅ​ឆ្នាំ​២០២០ ចំណូល​ពលរដ្ឋ​ម្នាក់​ៗ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី មាន​ប្រមាណ​ជាង ១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​តិច​ជាង ២០% នៃ​កម្រិត​តម្រូវ​នៃ​ការ​ក្លាយទៅជា​ប្រទេស​ចំណូល​ខ្ពស់ ហើយ​ម៉ា​ឡេ​ស៊ី​រំពឹង​ថា នឹង​ឆ្នាំ​២០២៥ ម៉ា​ឡេ​ស៊ី​នឹង​អាច​ឈាន​ទៅ​សម្រេច​គោលដៅ​ប្រទេស​ចំណូល​ខ្ពស់​នេះ​បាន​។ នេះ​បើ​តាម​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក អ៊ី​ស្មែ​ល សា​ប្រ៊ី យ៉ា​កុប​។ 

សូម​រំឭក​ថា នៅ​ឆ្នាំ ២០២០ ឱនភាព​ថវិកា​របស់​រដ្ឋាភិបាល​មាន​ចំនួន ៦,២% នៃ​ផលិតផល​ក្នុងស្រុក​សរុប ខណៈ​ពេល​ដែល​គណៈរដ្ឋមន្ត្រី​ថ្មី​ៗ​នេះ​បាន​ស្នើ​បង្កើន​ពិ​ដាន​បំណុល​សាធារណៈ​ពី​កម្រិត ៦០% ដែល​បាន​កំណត់​កាលពី​ឆ្នាំ​មុន ឲ្យ​ឡើង​ដល់ ៦៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប ដើម្បី​បង្កើន​លទ្ធភាព​ខ្ចី​បំណុល​បន្ថែម ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឲ្យ​ស្ទុះ​ងើបឡើង​វិញ​។

ទោះ​យ៉ាងណា​ក៏​ដោយ ក្រោយ​មើលឃើញ​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មានការ​ថយ​ចុះ ជាមួយនឹង​ការ​ជំរុញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង នាយក​រដ្ឋមន្ត្រី​បាន​និយាយ​ថា ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ភាព​ប្រសើរ​ឡើង​ដោយ​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២៣ ខាង​មុន​នេះ​៕

 អត្ថបទ៖  ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមសេដ្ឋវិទូបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចអាមេរិកនៅឆ្នាំនេះ

ព័ត៌មាន
ក្រុមសេដ្ឋវិទូរបស់សហរដ្ឋអាមេរិករំពឹងថា សេដ្ឋកិច្ចនឹងមានកំណើនយឺតនៅឆ្នាំនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ប្រភេទឌែលតានៅក្នុងប្រទេស ប៉ុ…

ធនាគាររដ្ឋថៃ គ្រោងបញ្ចេញកញ្ចប់ប្រាក់កម្ចី ១៥០លានដុល្លារ ជួយស្រោចស្រង់ទីផ្សារការងារ

ព័ត៌មាន
ធនាគារប្រាក់សន្សំរបស់រាជរដ្ឋាភិបាលថៃ គ្រោងនឹងដាក់ចេញនូវ កញ្ចប់ប្រាក់កម្ចី ទំហំ ១៥០លានដុល្លារអាមេរិក ក្នុងខែតុលាខាងមុខនេះ ដើម្បីជួយស្រោច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ