ផែនការយុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចឡើងវិញ

តើកម្ពុជានឹងផ្ដោតលើផែនការយុទ្ធសាស្ត្រធំៗអ្វីខ្លះ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញសម្រាប់ឆ្នាំ ២០២១-២០២៣?


វិបត្តិសេដ្ឋកិច្ច និងរោគរាតត្បាតទូទាំងសកលលោកដោយសារការឆ្លងរាតត្បាតជំងឺ កូវីដ-១៩ បានបង្កការគំរាមកំហែងខ្លាំងមែនទែនមកលើសេដ្ឋកិច្ចកម្ពុជា រួមទាំងពិភពលោកទាំងមូល ហើយគេក៏មិនទាន់ដឹងប្រាកដថា មេរោគឆ្លងជាសកលនេះ នឹងផុតរលត់នៅពេលណានោះទេ។ ស្ថិតក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា បានខ្នះខ្នែងយ៉ាងខ្លាំង ដោយដៃម្ខាងត្រូវប្រយុទ្ធទប់ទល់នឹងកូវីដ១៩ឆ្លងរាលដាលផង និងដៃម្ខាងទៀត ត្រូវរិះរកវិធីសាស្ត្រក្នុងការទប់លំនឹងសេដ្ឋកិច្ច ក៏ដូចជាស្ដារសេដ្ឋកិច្ចឲ្យងើបរលាស់ខ្លួនចេញពីវិបត្តិនេះ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា (រូបភាព៖ ហ្វេសប៊ុក ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ)

ជាក់ស្ដែង បច្ចុប្បន្ន​ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំដាក់ចេញនូវ ផែនកាស្ដារសេដ្ឋកិច្ចឡើងវិញ​ពី​វិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ ក្នុងគោលបំណង អូសទាញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យត្រឡប់ខិតជិតទៅកំណើនសក្ដានុពល​ប្រកបដោយចរីភាព និងបរិយាប័ន្ន។ ដើម្បីសម្រេច ផែនការនេះបាន តើរាជរដ្ឋាភិបាល​កម្ពុជាត្រូវផ្ដល់អាទិភាពទៅលើផ្នែកអ្វីខ្លះ?

គោលបំណង ផែនកាស្ដារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ របស់រាជរដ្ឋាភិបាល​កម្ពុជា គឺដើម្បី​អូសទាញ​កំណើនសេដ្ឋកិច្ចកម្ពុជា​ឱ្យត្រឡប់ខិតជិត​ទៅកំណើនសក្ដានុពល​ប្រកបដោយចរីភាព និងបរិយាបន្ន តាមរយៈការលើកកម្ពស់​ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេស ឈរលើមូលដ្ឋានឧស្សាហកម្មរឹងមាំ​ដែលមានសមត្ថភាព​នាំចេញខ្ពស់ និងផ្សាភ្ជាប់​កាន់តែ​ខ្លាំងក្លា​ជាមួយខ្សែ​ចង្វាក់​ផ្គត់ផ្គង់តំបន់ និងពិភពលោក។

ដើម្បីអាចសម្រេចគោលបំណង ផែនការស្ដារសេដ្ឋកិច្ចនេះបាន តើរាជរដ្ឋាភិបាល​ត្រូវផ្ដល់​អាទិភាព​ទៅលើផ្នែកអ្វីខ្លះ?

សូមជម្រាបថា ដើម្បីអាចសម្រេចគោលបំណងនេះ រាជរដ្ឋាភិបាល​នឹងត្រូវផ្ដល់​អាទិភាព​ទៅលើចំណុច៣៖ 

១) ការស្ដារឡើងវិញ: ពោលកម្ពុជាត្រូវកសាងមូលដ្ឋាន​រឹងមាំ​សម្រាប់ស្ដារសេដ្ឋកិច្ច​ ​ ឲ្យវិលទៅស្ថិតលើមាគ៌ានៃកំណើន​ឡើងវិញ ដោយផ្អែកលើ​ការធានា​សុវត្ថិភាព, ការគ្រប់គ្រង​ផលប៉ះពាល់,​ ការរក្សាលំនឹង និងការរស់ឡើងវិញ​នៃធុរកិច្ច ជាពិសេស ក្នុងវិស័យ​ដែលទទួលរងផល​ប៉ះពាល់ខ្លាំង និងបង្កើតការងារ​បន្ថែមឱ្យបានកាន់តែច្រើន។

២) ការកែទម្រង់: ដោយបន្តដាក់ចេញ​វិធានការកែទម្រង់សំខាន់ៗ​ជារចនាសម្ព័ន្ធ​ដែលរួមមាន​ការធ្វើឱ្យប្រសើរឡើងវិញនូវបរិស្ថាន និងកិច្ចសម្រួលពាណិជ្ជកម្ម, ការវិនិយោគ និងធុរកិច្ច, ការជំរុញ និងការអភិវឌ្ឍឌីជីផលូបនីយកម្ម ក្នុងប្រព័ន្ធសេដ្ឋកិច្ច​ទាំងវិស័យ​សារធារណៈ និងឯកជន។

៣) ការកសាងភាពធន់: ដោយពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺឬភាពស្រដៀងគ្នាដែលអាចផ្ទុះ​ឡើង​នាពេលអនាគត ដោយផ្ដោតលើការអភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល និងប្រព័ន្ធគាំពារសង្គមរឹងមាំ, មានប្រសិទ្ធភាព និងការធានានូវចរីភាព និង បរិយាបន្នកម្មនៃការស្ដារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

យ៉ាងណាមិញ ឯកត្តម អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងទៀតថា កម្ពុជាត្រូវបង្កើនការប្ដេជ្ញាចិត្ត និងតម្រង់កិច្ចខិតខំប្រឹងប្រែង​ប្រកបដោយ​ភាពម៉ឺងម៉ាត់ និងឆន្ទៈ​នយោបាយខ្ពស់ ក្នុងការប្រយុទ្ធ​ប្រឆាំងកូវីដ និងពន្លឿនកិច្ចការកែ​តទម្រង់គ្រប់ការដ្ឋាន ជាពិសេសសមត្ថភាពស្ថាប័នសាធារណៈ ដែលជា កត្តាស្លាប់រស់។

អត្ថបទ៖ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


កម្ពុជាបង្ហើបពីគោលបំណងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុន បន្ទាប់ពីចិន និងកូរ៉េ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងប្រាប់ខេមបូណូមីសថា បន្ទាប់ពីប្រទេសចិន និង កូរ៉េ កម្ពុជាមានបំណងចាប់យកប្រទេស ជប៉ុន គឺជាគោលដៅប…

តើនៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជានឹងរក្សាកំណើនបានកម្រិតណា ខណៈកូវីដ-១៩ ប្រភេទ ឌែលតា កំពុងរាតត្បាតកាន់តែខ្លាំង?

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថ្មីចុងក្រោយនេះថា សេដ្ឋកិច្ចរបស់កម្ពុជានឹងរក្សាបានកំណើនក្នុងរង្វង់ ២,៤%នៅឆ្នាំ២០២១នេះ ពោលគឺទាបជាងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ