កាត់បន្ថយផលិតកម្មរបស់ពួកគេនៅបរទេស

ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនផលិតរបស់ជប៉ុន ១ក្នុងចំណោម១០ នឹងកាត់បន្ថយផលិតកម្មរបស់ពួកគេនៅបរទេស


ការស្ទង់មតិរបស់រាជរដ្ឋាភិបាលជប៉ុនបានបង្ហាញថា មានក្រុមហ៊ុនជប៉ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន ១០ គ្រោងនឹងកាត់បន្ថយផលិតកម្មរបស់ពួកគេនៅក្រៅប្រទេស ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នៅចំពេលមានការផ្តោតអារម្មណ៍កាន់តែខ្លាំងឡើងលើហានិភ័យនៃខ្សែចង្វាក់ផ្គត់ផ្គង់ និងការត្រៀមខ្លួនសម្រាប់ការធ្លាក់ចុះសេដ្ឋកិច្ចសកល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីគីអេស៊ា។
ក្រុមហ៊ុនផលិតរបស់ជប៉ុន ១ក្នុងចំណោម១០ នឹងកាត់បន្ថយផលិតកម្មរបស់ពួកគេនៅបរទេស រូបភាព Reuters

មានក្រុមហ៊ុនប្រហែល ១១% នៃក្រុមហ៊ុនដែលត្រូវបានស្ទង់មតិប្រចាំឆ្នាំសម្រាប់ឆ្នាំសារពើពន្ធ២០២២ ដោយការិយាល័យខុទ្ទកាល័យរបស់រដ្ឋាភិបាលជប៉ុន បានរំពឹងថា ពួកគេនឹងកាត់បន្ថយចំណែកផលិតកម្ម ដែលគ្រប់គ្រងនៅក្រៅប្រទេសជប៉ុន។ អត្រា១១%នេះ ជាការបង្ហាញពីអត្រាខ្ពស់បំផុតតាំងពីមានការចាប់ផ្ដើមស្ទង់មតិនៅក្នុងសារពើពន្ធឆ្នាំ១៩៨៧មក និងបានកើនឡើង ៧% បើធៀបទៅនឹងមួយទសវត្សរ៍មុន។ ដោយឡែក ភាគរយដែលក្រុមហ៊ុននឹងសំឡឹងរកការពង្រីកផលិតកម្មបន្ថែមនោះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងដែរ នៅក្នុងអំឡុងដូចគ្នានោះ ដោយបានធ្លាក់ចុះ ២៣ពិន្ទុ មកនៅត្រឹម ៣៧%ប៉ុណ្ណោះ។

ក្រុមហ៊ុនផលិតគ្រឿងអគ្គិសនី ភាគច្រើននិយាយថា ពួកគេកំពុងរៀបចំផែនការកាត់បន្ថយផលិតកម្មរបស់ខ្លួន ២១% បន្ទាប់មកក្រុមហ៊ុនវាយនភណ្ឌនឹងកាត់បន្ថយ ១៥% ហើយក្រុមហ៊ុន ផលិតកញ្ចក់ និងសេរ៉ាមិចនឹងបន្ថយ ១៤%។

រហូតមកដល់ពេលថ្មីៗនេះ ការចំណាយនៅក្រៅប្រទេសបានឡើងយ៉ាងខ្លាំង ខណៈដែលក្រុមហ៊ុនផលិតកម្មបានខំប្រឹងកាត់បន្ថយការចំណាយ ឬក៏ផ្លាស់ប្ដូរកន្លែងផលិតកម្មទៅឱ្យជិតដៃអតិថិជន។ ប៉ុន្តែ ដោយសារជំងឺកូវីដ និងសង្រ្គាមនៅអ៊ុយក្រែនបានជំរុញឱ្យមានហានិភ័យនៃការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ដូច្នេះហើយក្រុមហ៊ុនកាន់តែច្រើនឡើងៗកំពុងផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ពួកគេ ក្នុងការកសាងបណ្តាញរឹងមាំបន្ថែមទៀត។

ភាពតានតឹងរវាងចិន និងអាមេរិក គឺជាហានិភ័យមួយ ដែលធ្វើឱ្យក្រុមហ៊ុនមួយចំនួនកំពុងធ្វើការដើម្បីបន្ថូរបន្ថយផលប៉ះពាល់ទៅលើក្រុមហ៊ុនទាំងនោះ។

ក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនឧស្សាហកម្ម Yaskawa Electric សង្ឃឹមថា នឹងចាប់ផ្តើមរោងចក្រថ្មីមួយនៅក្នុងប្រទេសជប៉ុននៅដើមឆ្នាំ២០២៧ ដើម្បីផលិតគ្រឿងបន្លាស់សន្សំសំចៃថាមពលសម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងបំណងកាត់បន្ថយការពឹងផ្អែកផ្នែកសំខាន់ៗលើប្រទេសចិន។

ជាមួយគ្នានេះ ក្រុមហ៊ុន Daikin Industries នឹងដំណើរការបណ្តាញផ្គត់ផ្គង់របស់ខ្លួនឡើងវិញនៅសារពើពន្ធឆ្នាំនេះ ដើម្បីធានាបានថាក្រុមហ៊ុននៅតែអាចផលិតម៉ាស៊ីនត្រជាក់បានដដែលទោះជាមានការបាត់បង់ការប្រើគ្រឿងបន្លាស់ពីប្រទេសចិនក៏ដោយ ដោយជំនួសមកវិញនូវការផលិតគ្រឿងបន្លាស់ទាំងនេះនៅប្រទេសជប៉ុន ឬក៏នៅតាមទីតាំងជាច្រើននៅក្នុងតំបន់មួយចំនួនដូចជាតំបន់អាស៊ីអាគ្នេយ៍ជាដើម។

ក្រៅពីនេះ ក៏មានក្រុមហ៊ុនផ្សេងៗទៀត ក៏កំពុងឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់ដ៏ទូលំទូលាយដែលកំពុងគ្របដណ្ដប់ទៅលើសេដ្ឋកិច្ចជាសកលដូចគ្នាដែរ៕




អត្ថបទបន្ទាប់


លោកស្រីអតីតនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់បោះជំហានឆ្ពោះទៅកាន់តួនាទីអនាគតក្នុងវិស័យបរិស្ថាន

ព័ត៌មាន
អតីតនាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស្ស៊ីនដា អាឌើន (Jacinda Ardern) បានថ្លែងលារដ្ឋសភាជាលើកចុងក្រោយកាលពីថ្ងៃពុធ តាមរយៈសុន្ទរកថាដ៏គួរឱ្យរំជួ…

ចាំបាច់ទៅដល់ក្រៅស្រុកអី នេះ កោះអភិជន រីស៊ត យើងហ្នឹងទេសភាពវិញម៉ាអែម

ព័ត៌មាន
បងប្អូនដែលចូលចិត្តធ្វើដំណើរទៅកម្សាន្តនៅក្រៅស្រុក ចូលចិត្តទឹកសមុទ្រ ចូលចិត្តកន្លែងទេសចរណ៍បែបធម្មជាតិ បងប្អូនអាចងាកមកចាប់អារណ៍កន្លែងកម្សាន្តនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ