បុត្សម្ព័ន្ធធនាគារស្វីសមួយប្រកាសខ្ចីមូលនិធិ

បុត្រសម្ព័ន្ធធនាគារស្វីសមួយប្រកាសខ្ចីមូលនិធិ៥៤ពាន់លានដុល្លារពីធនាគារកណ្តាលដើម្បីធានានិរន្តភាព និងការពារវិបត្តិដែលអាចកើតមាន


ក្រេឌីត ស្វីស (Credit Suisse) ដែលធនាគារវិនិយោគសកល និងជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏ធំមួយដែលត្រូវបានបង្កើតឡើង និង មានមូលដ្ឋាននៅប្រទេសស្វីស បានប្រកាសថា ខ្លួនបានស្នើមូលនិធិដែលមានតម្លៃរហូតដល់ទៅ ៥៤ ពាន់លានដុល្លារ ពីធនាគារកណ្តាលរបស់ស្វីស ដើម្បីធានានិរន្តភាព និងដើម្បីពង្រឹងជំហរការពារវិបត្តិដែលអាចកើតមានឡើង បន្ទាប់ពីមើលឃើញពីគំរូនៃការដួលរលំភ្លាមៗរបស់ធនាគារយក្សៗចំនួន២នៅអាមេរិកកាលពីសប្ដាហ៍មុននេះ។
ហេតុអ្វីបានជាបុត្រសម្ព័ន្ធធនាគារស្វីសមួយប្រកាសខ្ចីមូលនិធិ៥៤ពាន់លានដុល្លារពីធនាគារកណ្តាល? រូបភាព BNN

បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា ស្ថាប័នហិរញ្ញវត្ថុ ក្រេឌីត ស្វីស បានដាក់សំណើមូលនិធិនៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២៣ នៅក្នុងគោលបំណង ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល និងទំនុកចិត្តរបស់អ្នកវិនិយោគ បន្ទាប់ពីការធ្លាក់ចុះនៃភាគហ៊ុនរបស់ខ្លួន បានធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងអំពីវិបត្តិហិរញ្ញវត្ថុពិភពលោក ពោលគឺ នៅក្រោយពេលដែលមើលឃើញពីស្រមោលខ្មៅនៃការដួលរលំរបស់ធនាគារ SVB របស់អាមេរិកតែម្តង។

ធនាគារ ក្រេឌីត ស្វីស (Credit Suisse) បានប្រកាសថា ខ្លួននឹងអនុវត្តជម្រើសក្នុងការខ្ចីប្រាក់ពីធនាគារកណ្តាលស្វីសនៅក្នុងទឹកប្រាក់ប្រមាណជា ៥៤ ពាន់លានដុល្លារ។

សូមជម្រាបថា បន្ទាប់ពីការដួលរលំរបស់ធនាគារធំៗនៅអាមេរិក ដូចជា ធនាគារ Signature Bank និង ធនាគារ Silicon Valley Bankរួចមក ធនាគារ Credit Suisse ត្រូវបានគេមើលឃើញថា ទំនងក្លាយជាធនាគារលំដាប់ពិភពលោកមួយដំបូងគេ ដែលស្នើសុំកញ្ចប់មូលនិធិបែបនេះពីធនាគាកណ្តាលរបស់ស្វីស ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨មក។

ក្រោយពេលដែលធនាគារ Credit Suisse បានប្រកាសពីសកម្មភាពនេះ ស្ថានភាពទីផ្សារហ៊ុនរបស់ធនាគារ នៅអាស៊ី ហាក់មានលំនឹងឡើងវិញបន្តិច ក្រោយពេលដែល រលកនៃការធ្លាក់ចុះ បានកើតមានឡើង កាលពីថ្ងៃទី១៥មីនាកន្លងទៅ ។

ពាក់ព័ន្ធទៅនឹងការស្នើមូលនិធិនេះ ធនាគារកណ្តាលស្វីសបានប្រកាសរួចរាល់ហើយថា ខ្លួននឹងពិចារណាផ្តល់ការគាំទ្រដល់ ធនាគារ Credit Suisse ប្រសិនបើចាំបាច់ ដើម្បីធានាទំនុកចិត្តលើប្រព័ន្ធធនាគារ ដែលទទួលប្រាក់បញ្ញើកម្រិតពិភពលោក៕

អត្ដបទ​​ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


តើហេតុអ្វីបានជាទីផ្សារភាគហ៊ុនធនាគារធំៗនៅអាស៊ីនៅតែបន្តរងសំពាធ នៅថ្ងៃព្រហស្បតិ៍នេះ ?

តើហេតុអ្វីបានជាទីផ្សារភាគហ៊ុនធនាគារធំៗនៅអាស៊ីនៅតែបន្តរងសំពាធ នៅថ្ងៃព្រហស្បតិ៍នេះ? ទីផ្សារភាគហ៊ុនធនាគារធំៗនៅអាស៊ីបន្ដរងសម្ពាធនៅថ្ងៃព្រហស្…

ថៃតាមចែចូវជិត១០ឆ្នាំ ទីបំផុតសហភាពអឺរ៉ុប យល់ព្រមវិលចូលតុចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឡើងវិញហើយ

ក្រោយពីប្រទេសថៃស្វិតស្វាញតាមចែចូវអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតសហភាពអឺរ៉ុប បានយល់ព្រមចាប់ដៃគ្នាជាមួយថៃវិលចូលតុចរចាពាណិជ្ជកម្មសេរីទ្វេភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ