តៃវ៉ាន់បាញ់យន្តហោះគ្មានមនុស្សបើករបស់យោធាចិន

យោធាតៃវ៉ាន់បាញ់កម្ទេចយន្ដហោះដ្រូនរបស់កងទ័ពចិន ដែលបានហោះចូលដែនសមុទ្ររបស់ខ្លួន


កោះតៃវ៉ាន់បានបាញ់ព្រមានទៅលើយន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់យោធាចិន ដែលបានសម្រុកចូលតំបន់ប្រជុំកោះនៅឆ្នេរសមុទ្ររបស់តៃវ៉ាន់កាលពីថ្ងៃអង្គារ ទី ៣០ សីហានេះ ភា្លមៗបន្ទាប់ពីមេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយាថា ខ្លួននឹងចាត់វិធានការយ៉ាងខ្លាំងក្លាចំពោះការបង្កហេតុរបស់ទីក្រុងប៉េកាំងមកលើក្រុងតៃប៉ិ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
យោធាតៃវ៉ាន់បាញ់កម្ទេចយន្ដហោះដ្រូនរបស់កងទ័ពចិន ដែលបានហោះចូលដែនសមុទ្ររបស់ខ្លួន
ដោយ

វាជាលើកទីមួយហើយ ដែលកងកម្លាំងនៃកោះប្រជាធិបតេយ្យមួយនេះ បានបាញ់ព្រមានបែបនេះទៅលើយន្តហោះចិន ស្របពេលដែលភាពតានតឹងរវាងកោះតៃវ៉ាន់ និងមហាយក្សចិនស្ទើរតែផ្ទុះបែកម្តងៗទៅហើយនោះ។

អ្នកនាំពាក្យយោធាតៃវ៉ាន់បាននិយាយថា យន្តហោះគ្មានមនុស្សបើក ឬហៅថាដ្រូន ដែលហោះក្រវែលឆ្នេរសមុទ្ររបស់ខ្លួននោះ បានត្រឡប់ទៅប្រទេសចិនវិញ បន្ទាប់ពីកងទ័ពយាមការរបស់តៃវ៉ាន់បានព្យាយាមបាញ់ទម្លាក់។

មែនទែនទៅ វាមិនមែនជារឿងថ្មីនោះឡើយសម្រាប់កោះតៃវ៉ាន់ចំពោះទង្វើរបស់ទីក្រុងប៉េកាំងបែបនេះ ព្រោះខ្លួនតែតែងតែត្អូញត្អែរ និងព្រមានម្តងហើយម្តងទៀត ចំពោះយន្តហោះគ្មានមនុស្សបើករបស់យោធាចិនដែលតែងតែហោះចូលក្នុងប្រជុំកោះរបស់តៃវ៉ាន់ ជាពិសេសនៅពេលថ្មីៗនេះ គឺនៅកោះគីនមិន (Kinmen)។

អ្នកនាំពាក្យខាងយោធានៅកោះ Kinmenរបស់តៃវ៉ាន់ លោក Chang Jung-shun បាននិយាយថា៖ គ្រាប់ពិតត្រូវបានបាញ់ទៅលើយន្តហោះគ្មានមនុស្សបើករបស់ចិនដីគោក ដែលបានហោះរំលោភចូលក្នុងកោះអីដែន (Erdan) នៅវេលាម៉ោង ៦ ល្ងាច។ ហើយលោកបន្ថែមថា យន្តហោះនោះបានហោះត្រឡប់ទៅប្រទេសចិនវិញ ក្រោយពីរងការបាញ់ព្រមានផងដែរ។

ទន្ទឹមនឹងនេះដែរ គេនៅមិនទាន់ឃើញមានការឆ្លើយតបណាមួយពីសំណាក់ប្រទេសចិននៅឡើយទេ មកទល់នឹងពេលនេះ។ ប៉ុន្តែកាលពីថ្ងៃទី២៩សីហា មុននឹងការបាញ់ទៅលើយន្ដហោះដ្រូនរបស់ចិននេះ ក្រសួងការពារបរទេសចិនបានច្រានចោលការលើកឡើង របស់តៃវ៉ាន់អំពីយន្តហោះគ្មានមនុស្សបើកនាពេលកន្លងទៅនោះថា «វាគ្មានអ្វីធំដុំនោះទេ»។

នាពេលថ្មីនេះដែរ មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ដែលបង្ហាញពីយន្តហោះគ្មានមនុស្សបើកចំនួនពីរ ត្រូវបានទាហានតៃវ៉ាន់នៅលើកោះគីមមិន បានគប់ដុំថ្មទៅលើយន្តហោះទាំងពីរនោះផងដែរ។

គួរជម្រាបថា កោះ Kinmen របស់តៃវ៉ាន់គឺស្ថិតនៅតែពីរទៅបីរយម៉ែត្រប៉ុណ្ណោះពីទឹកដីចិន ដែលទល់មុខនឹងទីក្រុង Xiamen និង Quanzhou របស់ប្រទេសចិនតែម្តង។

ជាមួយគ្នានេះ លោកស្រី Tsai Ing-wen បាននិយាយទៅកាន់កងទ័ពជើងទឹករបស់ខ្លួននៅកោះ ផេងហ៊ូ (Penghu) កាលថ្ងៃអង្គារនេះថា «សត្រូវកាន់តែញុះញង់ យើងត្រូវតែស្ងប់ស្ងាត់ ដោយមិនត្រូវបង្កជម្លោះនោះទេ តែយើងក៏ត្រូវធ្វើការប្រឆាំងឲ្យបានសមស្របផងដែរ»។

មួយវិញទៀត បើតាមមន្ត្រីនៅទីនោះបានប្រាប់អ្នកយកព័ត៌មានថា ចាប់តាំងពីប្រទេសចិនចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ខ្លួនមក នាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនរបស់តៃវ៉ាន់ ដែលស្ថិតនៅកោះ (Penghu) បានប្រើគ្រាប់ពិតត្រៀមជើងការរួចបាត់ទៅហើយ បើទោះបីជាពួកគេមិនបើកការបាញ់តបតជាមួយចិនដីគោកក្នុងអំឡុងសមយុទ្ធនោះក៏ដោយ៕




អត្ថបទបន្ទាប់


តើចិននឹងមានការផ្លាស់ប្ដូរក្បាលម៉ាស៊ី និងគោលនយោបាយដឹកនាំអ្វីខ្លះ នៅសមាជបក្សកុម្មុយនិស្តលើកទី២០នៅខែតុលាខាងមុខ?

ទីក្រុងប៉េកាំងនឹងត្រូវលាកម្រាលព្រំពណ៌ក្រហម ទទួលគណៈប្រតិភូ ដែលនឹងមកចូលរួមពិធីសមាជបក្សលើកទី២០ ចាប់ពីថ្ងៃទី១៦ខែតុលាខាងមុខនេះតទៅ។ ធ្វើឡើង…

ជប៉ុនត្រូវការទុនវិនិយោគ ២៤ ពាន់លានដុល្លារ ដើម្បីជំរុញការអាគុយរថយន្តអគ្គិសនី

ក្រសួងឧស្សាហកម្មជប៉ុនបាននិយាយក្នុងថ្ងៃពុធ ទី ៣១ ខែ សីហាថា ប្រទេសជប៉ុនត្រូវការការវិនិយោគជាង ២៤ ពាន់លានដុល្លារពីវិស័យសាធារណៈ និង ឯកជន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ