ល្បែងអនឡាញ

សម្តេច ហ៊ុន ម៉ាណែត៖ វាមិនមែនជាពេលវេលាត្រូវពង្រាយទីតាំងល្បែងនៅតាមមូលដ្ឋាននោះទេ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រូវត្រួតពិនិត្យ និងចាត់វិធានការឡើងវិញជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ដែលកំពុងរីករាលដាលនៅតាមមូលដ្ឋាន។
ល្បែងអនឡាញ
ដោយ

ការចេញបទបញ្ជានេះ បានធ្វើឡើងស្របពេលដែលល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ដូចជាចាក់ឆ្នោត ឡូតូ ជល់មាន់ និងភ្នាល់បាល់ទាត់ជាដើម កំពុងអូសទាញពលរដ្ឋឱ្យចូលរួមលេង ដែលបង្កជាក្តីបារម្ភដល់សង្គមជាតិ។ សម្រាប់សម្តេចធិបតី ពេលនេះមិនមែនជាពេល ដែលត្រូវពង្រាយទីតាំងល្បែងនៅតាមមូលដ្ឋាននោះទេ។

តាមរយៈសារសំឡេងពិសេសរបស់ខ្លួននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាងនៅដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្នុងករណីមានទីតាំងល្បែងបើកថ្មីៗបន្ថែមទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់ ឬឈានដល់ការដកអាជ្ញាបណ្ណក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង។ សម្រាប់សម្តចធិបតី ពេលវេលានេះមិនមែនជាពេល ដែលត្រូវពង្រាយទីតាំងល្បែងនៅតាមមូលដ្ឋាននោះទេ ដ្បិតវាផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងខិតខំទាក់ទាញអ្នកវិនិយោគឱ្យបោះទុនវិនិយោគបង្កើតរោងចក្រសហគ្រាសនៅតាមខេត្តផ្សេងៗ សំដៅជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងល្បែងស៊ីសងនេះដែរ នាពេលថ្មីៗនេះ អភិបាលខេត្តកំពង់ស្ពឺ និងអភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់មន្រ្តីពាក់ព័ន្ធឱ្យចុះពិនិត្យ និងចាត់វិធានការលើទីតាំងល្បែងភ្នាល់ខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអនុវត្តនូវគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព។

គួររំលឹកថា គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា រាល់ល្បែងស៊ីសងតាមអនឡាញទាំងអស់សុទ្ធតែជាល្បែងខុសច្បាប់ ដ្បិតច្បាប់កម្ពុជាមិនអនុញ្ញាតឱ្យផ្តល់អាជ្ញាបណ្ណឱ្យល្បែងប្រភេទនេះនោះទេ។ បច្ចុប្បន្នគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា កំពុងជំរុញដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីជួយរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីការបង្រ្កាបល្បែងស៊ីសងឡើងវិញ ដោយសារច្បាប់ដែលរាជរដ្ឋាភិបាលបានអនុម័តកន្លងមក មានកំណត់ទោសទណ្ឌ ឬពិន័យជាប្រាក់តិចពេក ហើយបង្កជាបញ្ហាសតិអារម្មណ៍ដល់អាជីវកម្មល្បែងពាណិជ្ជកម្មស្របច្បាប់៕

អត្ថបទ៖ បូ ដូឡា

None



អត្ថបទបន្ទាប់


ហាងគុយទាវ អូរឫស្សី បើកតាំងពីឆ្នាំ១៩៨១ នៅតែរក្សាបានរសជាតិដើម និងប្រជាប្រិយភាព ក្នុងរយៈពេលជាង ៤០ កន្លងមកនេះ

ហាង គុយទាវ អូរឫស្សី ដែលបានបើកតាំងពីឆ្នាំ១៩៨១ មកនោះ នៅតែរក្សាបានរសជាតិដើម និងប្រជាប្រិយភាព អស់រយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ។ តាមទម្លាប់…

ជាង២ទសវត្សរ៍នៃការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជួយឱ្យការគ្រប់គ្រងថវិការដ្ឋកាន់តែល្អប្រសើរ

គិតមកដល់ពេលនេះមានរយៈពេលជាង២០ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលធ្វើឱ្យសេដ្ឋកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ