អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៤៤% ហើយ


មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តកណ្តាលបានបង្ហាញពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមកទល់ពេលនេះសម្រេចបានជាង៤៤% ហើយ ដោយគ្រោងបញ្ចប់ការសាងសង់ដំណាក់កាលទី១នៅអំឡុងឆ្នាំ២០២៤ ខាងមុខ។ តាមផែនកាអាកាសយានដ្ឋានអន្តរជាតិតម្លៃ១ពាន់៥រយលានដុល្លារមួយនេះក្នុងដំណាក់កាលដំបូង គ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៣នេះ តែត្រូវបានពន្យារពេលដោយសារមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៤៤% ហើយ
ដោយ

ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាលបានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅដំណាក់កាលទី១ មកទល់ពេលនេះ សម្រេចបានជាង៤៤% ហើយ ក្រោយបើកការដ្ឋានសាងសង់តាំងពីឆ្នាំ២០១៩។ តាមផែនការគម្រោងព្រលានយន្តហោះតម្លៃ១ពាន់៥រយលានដុល្លារនេះ គ្រោងបញ្ចប់ការសាងសង់ដំណាក់កាលដំបូង នៅអំឡុងឆ្នាំ២០២៣នេះ ប៉ុន្ដែ បើតាមការវាយតម្លៃរបស់អ្នកជំនាញគម្រោងនេះអាចត្រូវពន្យារពេលក្នុងការបញ្ចប់ការសាងសង់រហូតដល់ឆ្នាំ២០២៤។ ការពន្យារពេលនេះ គឺដោយសារមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការរឹតបន្តឹងវិធានការគ្មានកូវីដ-១៩ របស់ចិននាពេលកន្លងមក ព្រោះបញ្ហាទាំងនេះ​បានធ្វើឲ្យរាំងស្ទះដល់ការដឹកជញ្ជូនសម្ភារបរិក្ខាសាងសង់ និងការធ្វើដំណើររបស់អ្នកជំនាញការចិន។

ជាមួយគ្នានេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិនេះ គឺជាសមិទ្ធផលដ៏មហិមាមួយសម្រាប់រដ្ឋបាលខេត្តកណ្តាល ហើយវាក៏ជាប្រភពចំណូលដ៏ធំសម្រាប់​ខេត្ត​នេះផងដែរ។ ក្រោយព្រលានយន្តហោះនេះដាក់ឲ្យដំណើរការ អភិបាលខេត្តរូបនេះរំពឹងថា វានឹងរួមចំណែកជួយជំរុញកំណើន GDP សម្រាប់ពលរដ្ឋម្នាក់ៗ ដែលបច្ចុប្បន្នមានជាង២ពាន់ដុល្លារក្នុងម្នាក់ឲ្យមានការកើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ មានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារសាងសង់លើផ្ទៃដី​ប្រមាណ ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យប្រភេទយន្តហោះហោះធុនយក្ស​ដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕




អត្ថបទបន្ទាប់


តើជំនួបតាមទូរសព្ទរវាងមេដឹកនាំកំពូលរបស់អាមេរិក និងវៀតណាមបានពិភាក្សាយល់ព្រមគ្នាអ្វីខ្លះ?

អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ភូជុង និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធ ទី ៣០ មីនា បានពិភាក្សាដោយស្ងាត់ៗតា…

កម្ពុជារកចំណូលបានជិត៥ពាន់លានដុល្លារពីការនាំចេញផលិតផលកសិកម្មឆ្នាំ២០២២

ទោះបីនៅក្នុងឆ្នាំ២០២២កន្លងទៅ វិស័យកសិកម្មកម្ពុជា បន្តជួបប្រទះនូវបញ្ហាប្រឈមនៅឡើយ ជាពិសេសតម្លៃកសិផលមួយចំនួនត្រូវបានធ្លាក់ចុះក៏ពិតមែន ប៉ុន្ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ