ការបញ្ជាក់របស់ក្រុមហ៊ុន Tesla នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំនៅទីក្រុងអូស្ទីន រដ្ឋថិចសាស សហរដ្ឋអាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍ ហើយម្ចាស់ភាគហ៊ុន ក៏បានយល់ព្រមលើការជ្រើសតាំងឱ្យមនុស្ស២នាក់ បន្តតំណែងជាសមាជិកក្រុមប្រឹក្សានាយកផងដែរ ដោយម្នាក់គឺជាប្អូនប្រុសរបស់លោក អេឡិន ម៉ាស គឺលោក គីមបល់ ម៉ាស។
ការអនុម័តនេះបានបន្ថែមទម្ងន់លើការគាំទ្រដែលលោក អេឡិន ម៉ាស បានទទួលពីថ្នាក់មូលដ្ឋាននៃអ្នកវិនិយោគលក់រាយរបស់ក្រុមហ៊ុន ថេស្លា ដែលភាគច្រើនជាអ្នកគាំទ្រងប់ងុលចំពោះមហាសេដ្ឋីរូបនេះ ទោះបីជាសំណើនេះមានការប្រឆាំងពីអ្នកវិនិយោគរបស់ស្ថាប័នធំៗមួយចំនួន និងក្រុមហ៊ុនតំណាងផ្សេងទៀតក៏ដោយ។
ការអនុម័តរបស់ម្ចាស់ភាគហ៊ុនសម្រាប់ប្រាក់ឈ្នួលនេះទៀតសោត ក៏ជាការបង្ហាញពីការយល់ព្រមរបស់ពួកគេចំពោះការកាន់កាប់របស់លោក អេឡិន ម៉ាស និងការទទួលស្គាល់ថា អ្នកវិនិយោគមិនចង់ឱ្យមានបញ្ហាប្រឈមនាពេលអនាគតសម្រាប់ក្រុមហ៊ុននេះ៕
អត្ថបទ៖ សុខ មង្គល