បើទោះជាបែបនេះក្ដី កំពូលមេដឹកនាំប្រទេសទាំងពីរនេះ ក៏បានចាត់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនឲ្យចូលរួមជំនួសវិញ។
បើទោះបីជា នឹងត្រូវអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក៏ដោយ ប៉ុន្ដែ រដ្ឋាភិបាលហ្វីលីពីន អះអាងថា ខ្លួននឹងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រជុំកំពូលនេះ បើទោះបីមិនមានវត្តមានកំពូលមេដឹកនាំប្រទេសអាស៊ានទាំង១០ចូលរួមក៏ដោយចុះ។
តាមការរាយការណ៍បានឲ្យដឹងដែរថា មេដឹកនាំរដ្ឋប្រហារយោធានៅភូមា គឺលោកមីន អ៊ុងឡាំង ក៏គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះដែរ ខណៈដែលខាងរដ្ឋាភិបាលស្រមោលភូមា ក៏បានទទូចស្នើអាស៊ានឲ្យផ្ដល់កៅអីសម្រាប់ខ្លួនដើម្បីអាចចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងកម្ពុជា បានប្រកាសចូលរួមក្នុងកិច្ចប្រជុំនេះ ប៉ុន្ដែ មានប្រទេសអាស៊ានខ្លះទៀត នៅមិនទាន់មានការប្រកាសពីវត្តមានកំពូលមេដឹកនាំរបស់ពួកគេចូលរួម ឬក៏អត់នៅឡើយទេ។
លោកប្រធានាធិបតីហ្វីលីពីន ត្រូវបានគេសង្កេតឃើញថា មិនមានការនិយាយពាក់ព័ន្ធនឹងវិបត្តិនៅភូមា ដោយបានកើតឡើងដោយសារតែការធ្វើរដ្ឋប្រហារយោធាតាំងពីថ្ងៃទី១ ខែកុម្ភៈមកម្ល៉េះ។
ដោយឡែក លោកនាយករដ្ឋមន្ត្រីប្រយុទ្ធ ចាន់អូចារ កាលពីថ្ងៃទី ២២ ខែមេសា និយាយថា លោកនឹងមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ានទេ បើទោះបីជា លោកត្រូវបានគេដឹងថា បាននិយាយទូរស័ព្ទជាមួយនឹងលោក ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វៃដូដូ បបួលលោកឲ្យចូលរួមក្នុងកិច្ចប្រជុំនេះក៏ដោយ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងចាកាតាប្រទេសឥណ្ឌូនេស៊ី ដោយប្រធានបទ ដែលគេចាប់អារម្មណ៍ខ្លាំងបំផុតក្នុងកិច្ចប្រជុំនេះ គឺការពិភាក្សាទាក់ទងនឹងការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនយោបាយនៅភូមាដែលកំពុងជាប់គាំង។
ខេមបូណូមីស នឹងបន្ដតាមដាន និងរាយការណ៍ព័ត៌មានសំខាន់ៗទាក់ទងនឹងព្រឹត្តិការណ៍នេះ ជាបន្ដបន្ទាប់ទៀត ដូច្នេះ សូមលោកអ្នករង់ចាំតាមដានជាមួយយើងខ្ញុំបន្ដទៀត។