វិស័យទេសចរណ៍

ក្រុមហ៊ុនរថយន្តក្រុងនៅថៃ កំពុងរងការគំរាមកំហែងពីសេវាកម្មរថយន្តក្រុងខុសច្បាប់របស់ចិន


សមាគមប្រតិបត្តិករដឹកជញ្ជូនថៃ បាននិយាយថា ប្រតិបត្តិកររថយន្តក្រុងថៃ កំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីក្រុមប្រតិបត្តិកររថយន្តក្រុងរបស់ចិន ដែលប្រើអ្នកតំណាងថៃ និងផ្តល់តម្លៃសេវាទាប ខណៈដែលជនបរទេសកាន់តែច្រើនកំពុងធ្វើការខុសច្បាប់ជាអ្នកបើករថយន្តដឹកភ្ញៀវទេសចរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកក។
វិស័យទេសចរណ៍
ដោយ

លោក វ៉ាស៊ូឆេត សូផុនសាធៀន (Wasuchet Sophonsathien) ប្រធានសមាគមប្រតិបត្តិករដឹកជញ្ជូនថៃ បាននិយាយថា ក្រុមហ៊ុនផ្តល់សេវារថយន្តក្រុងដែលមានអាជ្ញាបណ្ណត្រឹមត្រូវនៅថៃ បន្តរងការគំរាមកំហែងពីការប្រកួតប្រជែងរបស់ក្រុមហ៊ុនផ្តល់សេវារថយន្តក្រុងខុសច្បាប់របស់ចិន ស្របពេលដែលពួកគេនៅមិនទាន់ងើបឡើងវិញពេញលេញពីជំងឺរាតត្បាតនៅឡើយ។

លោក វ៉ាស៊ូឆេត បាននិយាយថា នៅពេលភ្ញៀវទេសចរឯករាជ្យ និងក្រុមទេសចរ​លំដាប់ខ្ពស់ជាពិសេសភ្ញៀវទេសចរចិន មានកាន់តែច្រើន សង្កេតឃើញក្រុមហ៊ុនបរទេសខុសច្បាប់បានបង្វែរពីប្រតិបត្តិការឡានក្រុងធំទៅជាផ្គត់ផ្គង់ឡានវែន ឬឡានតូចៗដល់ក្រុមភ្ញៀវទេសចរទាំងនោះ។

លោក វ៉ាស៊ូឆេត បាននិយាយថា ជនបរទេសដែលស្នាក់នៅរយៈពេលយូរមួយចំនួនបានដាក់ពាក្យស្នើសុំបណ្ណបើកបរផ្ទាល់ខ្លួន ឬប្រើប្រាស់បណ្ណបើកបរអន្តរជាតិ ដើម្បីធ្វើការជាអ្នកបើកបរបម្រើភ្ញៀវទេសចរ​មួយក្រុមតូចដែលជាទង្វើមួយខុសច្បាប់។ បន្ថែមលើនេះ​មានប្រតិបត្តិករបរទេសមួយចំនួនបានផ្តល់ទាំងសេវាឡានក្រុង និងឡានតូចៗ ដោយប្រើតំណាងថៃ ដើម្បីចុះបញ្ជីអាជីវកម្មរបស់ខ្លួន ហើយក្រុមហ៊ុនទាំងនេះបានទម្លាក់តម្លៃ ដើម្បីទទួលបានចំនួនអតិថិជន និងចំណែកទីផ្សារបានច្រើន។

តាមជាក់ស្ដែង ប្រតិបត្តិករថៃ ជាធម្មតាបានផ្តល់សេវាឡានក្រុងពីអាកាសយានដ្ឋានសុវណ្ណភូមិ ទៅតំបន់ប៉ាតាយ៉ា ក្នុងតម្លៃជាង២ពាន់ដុល្លាររួមទាំងថ្លៃប្រេង ប៉ុន្តែប្រតិបត្តិកររបស់ចិន បានយកថ្លៃពីភ្ញៀវទេសចរត្រឹមតែពាក់កណ្ដាលនៃតម្លៃនេះប៉ុណ្ណោះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


វិនិយោគិនបរទេសកំពុងងាកមកសម្លឹងឱកាសវិនិយោគនៅអាស៊ាន ស្របពេលអតិផរណាសកលបានបង្ហាញពីភាពធូរស្បើយ

ស្របពេលទំនុកចិត្តលើការកាត់បន្ថយអត្រាការប្រាក់នៅសហរដ្ឋអាម៉េរិក កាន់តែមានការកើនឡើង វិនិយោគិនបរទេសកំពុងសម្លឹងមើលឱកាសវិនិយោគនៅតាមបណ្តាប្រ…

ជិតពាក់កណ្ដាលនៃពលរដ្ឋសិង្ហបុរី និយាយថា ខ្លួនគ្មានសង្ឃឹមអាចសម្រេចគោលដៅសេរីភាពហិរញ្ញវត្ថុនោះឡើយ

សិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុថ្នាក់តំបន់ដ៏សំខាន់មួយ និងជាប្រទេសអ្នកមានដែលមានប្រាក់ចំណូលខ្ពស់មិនធម្មតាដែលយោងតាមរបាយការណ៍ឆ្នាំ២០២៣ រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ