ក្រុមហ៊ុនថៃជាច្រើនត្រៀមជួបសម្តេចហ៊ុនសែន

ក្រុមហ៊ុនថៃនៅកម្ពុជា ត្រៀមបង្ហាញក្ដីកង្វល់ និងកត្តាប្រឈម ទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជាឲ្យជួយដោះស្រាយ


ក្រុមហ៊ុនថៃ ដែលរកស៊ីនៅកម្ពុជា បានត្រៀមខ្លួនដើម្បីបង្ហាញពីក្ដីកង្វល់ និងកត្តាប្រឈមរបស់ខ្លួនដែលបានជួបប្រទះ ជូនទៅកាន់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យជួយដោះស្រាយ នៅក្នុងខែមេសាខាងមុខនេះ តាមរយៈក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា។
ក្រុមហ៊ុនថៃនៅកម្ពុជា ត្រៀមបង្ហាញក្ដីកង្វល់ និងកត្តាប្រឈម ទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជាឲ្យជួយដោះស្រាយ
ដោយ

កា​ត្រៀមខ្លួន​របស់​ក្រុមហ៊ុន​ថៃ ជួប​ជាមួយនឹង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នេះ គឺ​ធ្វើ​ឡើង បន្ទាប់​ពី​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ថៃ​ទាំងនោះ លើក​ពី​ក្ដី​កង្វល់ និង​បញ្ហា​ប្រឈម​នានា​របស់​ខ្លួន​ជូន​សម្តេច​ហ៊ុន សែន តាម​រយៈ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា និង​ចូលរួម​ឲ្យ​បាន​ពេញលេញ​នៅ​ក្នុង​វេទិកា​រដ្ឋាភិបាល និង​វិស័យ​ឯកជន ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​សិក្ខាសាលា​ស្ដី​ពី «​បញ្ហា​ប្រឈម​នៃ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ ក្នុង​ទស្ស​វត្ស​ឆ្នាំ​២០២០» រៀបចំ​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា (Thailand-Cambodia Business Council)​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ដើម្បី​ពង្រីក​កំណើន និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជា​ច្រើន រួម​មាន​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​សង្កត់ធ្ងន់​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច វិនិយោគ និង​អភិវឌ្ឍន៍ ក៏​ដូច​ជា​ពង្រឹងសមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ជំរុញ​សមាហរណកម្ម​ទៅ​ក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក ជា​ពិសេស​គាំទ្រ​ដល់ទី​ផ្សារ​ដែល​មាន​ស្រាប់ ហើយ​ក្នុង​ពេល​តែ​មួយ​បង្កើត​ទីផ្សារ​ថ្មី ពង្រឹង​មូលដ្ឋាន​នាំ​ចេញ​តាម​រយៈ​ការ​រៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី សម្រាប់​ជា​ប្រភព​នៃ​កំណើន​ដោយ​ចីរភាព ដោយ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​ផ្ដល់​នូវ​ភាព​អនុគ្រោះ​ពន្ធគយ​ជា​ឯកតោភាគី​។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយប្រតិភូធនាគារពាណិជ្ជថៃSCB

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា រាជរដ្ឋាភិបាល​ក៏​មាន​គោលដៅ​ជា​ស្រេច​ក្នុង​ការ​ប្រែក្លាយ​ឧស្សាហកម្ម​កម្ពុជា​ពី​កា​រពឹក​ផ្អែក​លើ​ពលកម្ម​គ្មាន​ជំនាញ មក​ជា​ឧស្សាហកម្ម​ដែល​មាន​ជំនាញ​ខ្ពស់​នៅ​ឆ្នាំ​២០២៥​។ ហើយ​វិធានការ​ថ្មី​ៗ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ ដើម្បី​សម្រួល​បន្ថែម​ទៀត​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ គឺ​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ​មួយ​ចំនួន និង​កសាង​រចនាសម្ព័ន្ធ​ចាំបាច់​សម្រាប់​ធុរកិច្ច រួម​មាន​ថាមពល ហិរញ្ញវត្ថុ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ។​ល​។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​គូសបញ្ជាក់​ទៀត​ថា សម្រាប់​គោលដៅ​វិនិយោគ​នៅ​កម្ពុជា វិស័យ​មាន​សក្ដានុពល​រួម​មា​នក​សិ​-​ឧស្សាហកម្ម កែ​ច្នៃ កម្មន្ដសាល ទេសចរណ៍ បដិសណ្ឋារកិច្ច និង​វិស័យ​មួយ​ចំនួន​ទៀត​។សូម​បញ្ជាក់​ថា តួលេខ ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ សម្រេច​បាន​ប្រមាណ ៩ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕

None



អត្ថបទបន្ទាប់


ឥទ្ធិពល​កូរ៉ូណាវីរុស នឹងធ្វើឲ្យ​ចិនប៉ះពាល់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិយ៉ាងណាខ្លះ?

ក្រសួងពាណិជ្ជកម្មចិន នៅតែបន្តតាមដានយ៉ាងដិតដល់ពី ផលប៉ះពាល់នៃមេរោគកូរ៉ូណា ទៅលើ ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ហើយបេ្តជ្ញាជួយគាំទ្រដល់ ក្រ…

សហភាព​អឺរ៉ុប​នឹង​សម្រេច​ផ្អាក​​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា

សហភាព​អឺរ៉ុប​នឹង​សម្រេច​នៅ​ថ្ងៃ​ពុធ ទី១២ ខែ​កុម្ភ: ឆ្នាំ​២០២០​នេះ ដើម្បី​ផ្អាក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម (EBA) ​ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ