ការនាំចេញ​របស់ថៃ

ថៃចាប់ផ្ដើមមានការនាំចេញទំនិញប្រសើរឡើងវិញ


សកម្មភាពនាំចេញទំនិញរបស់ប្រទេសថៃ ចាប់ផ្តើមបង្ហាញពីសញ្ញាវិជ្ជមាន ប្រសើរឡើងវិញហើយ បន្ទាប់ពី លទ្ធផលនៃការនាំចេញសរុប ក្នុងខែកញ្ញា សម្រេចបានប្រមាណ ១៩ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៣,៩% ដែលតួលេខនៃការធ្លាក់ចុះនេះ ហាក់នៅគ្រាន់បើជាងការរំពឹងទុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។
ការនាំចេញទំនិញរបស់ថៃកើនឡើងជាង ៤% ខុសពីការព្យាករណ៍ជាច្រើន(រូបភាពwww.thailand-business-news.com)
ដោយ

លោកស្រី ភីមឆាណុក វុន ករ ផុន មន្រ្តី​ជាន់ខ្ពស់​នៃក្រសួង​ពាណិជ្ជកម្មថៃ បានបង្ហាញថា ទោះបីជា សេដ្ឋកិច្ច​ជាតិ មានការ​ធ្លាក់ចុះ ដោយសារតែ​វិបត្តិ​កូវីដ១៩ក្តី តួលេខ​នៅក្នុងខែ​កញ្ញា គឺជា​សញ្ញាល្អមួយ​ ដែលបង្ហាញពី ការងើប​ឡើងវិញ​នៃការនាំចេញ​ផលិតផល​ជាច្រើនមុខ នៅក្នុង​វិស័យ​អចលនទ្រព្យ ដែល​មិនមែន​ជា ការនាំចេញ មាស ដូចពីពេលមុនៗ។

លោកស្រី បន្តថា ការនាំចេញ​ទៅកាន់ទីផ្សារ​សំខាន់ៗ ចាប់ផ្តើម​កើន​ឡើងវិញ ស្របតាម​ទំនោរ​ទីផ្សារ​សកលលោក ខណៈការនាំចេញ​ទៅកាន់​ទីផ្សារ​ដទៃទៀត ក៏កើន​ឡើងវិញ​បន្តិចដែរ។

តួយ៉ាង ក្នុងខែកញ្ញានេះ ថៃ នាំចេញ​ទំនិញ​ជាង ១៩ពាន់លានដុល្លារអាមេរិក និងនាំចូលមកវិញជាង ១៧ពាន់លាន​ដុល្លារអាមេរិក ដែលធ្វើឲ្យ​ថៃ សម្រេច​បាននូវ​អតិរេក​ពាណិជ្ជកម្ម​ជាង ២ពាន់​លាន​ដុល្លារអាមេរិក។

ក្នុងខែកញ្ញានេះ ការនាំចេញ​ផលិតផល​កសិកម្ម និងកសិឧស្សាហកម្ម សម្រេច​បាន​ជាង​ ៣ពាន់លាន​ដុល្លារអាមេរិក កើនឡើង ៣% ធៀបនឹងខែកញ្ញា ឆ្នាំ ២០១៩ ហើយ​ការកើន​ឡើងនេះ ជំរុញ​ដោយ ការនាំចេញ​ប្រេងដូង ម្ទេសស្រស់ និងបន្លែផ្លែ​ឈើ​កក។ ការនាំចេញ​ផលិតផល​ឧស្សាហកម្ម​មួយចំនួន ក៏មាន​ការកើន​ឡើង​ផងដែរ ដូចជា ទូទឹកកក និងគ្រឿងបង្គុំ កើនឡើង ៣០% ទូរស័ព្ទ និងឧបករណ៍ កើនឡើង ២៦% និងផលិតផល​កៅស៊ូ កើនឡើង ២១%។

ដោយឡែក សម្រាប់រយៈពេល ៩ខែ ដើមឆ្នាំ ២០២០នេះ ការនាំចេញ​សរុបរបស់​ប្រទេសថៃ ធ្លាក់ចុះ ៧,៣% មកនៅត្រឹម ១៧៣ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ការនាំចូល​ធ្លាក់ចុះ ១៤% មកនៅ​ត្រឹម ១៥២​ពាន់លាន​ដុល្លារ​អាមេរិក ដែលធ្វើឲ្យ​ថៃ សម្រេច​បាននូវ​អតិរេក​ពាណិជ្ជកម្ម​ជាង ២០ពាន់​លាន​ដុល្លារអាមេរិក៕

None



អត្ថបទបន្ទាប់


តម្លៃទុនវិនិយោគវិស័យសំណង់សម្រេចបានជិត ៦ពាន់លានដុល្លារ នៅ៩ខែ ឆ្នាំ២០២០

ទិន្នន័យសំណង់បង្ហាញថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២០នេះ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់លិខិតអនុញ្ញាតសាងសង់ប្រមាណជាង…

វៀតណាម រំពឹងថាអាចនាំចេញបង្គារក្នុងតម្លៃ ៣,៧ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០

តាមការព្យាករ ការនាំចេញបង្គារបស់វៀតណាមនៅក្នុងឆ្នាំ ២០២០នេះ នឹងសម្រេចបានប្រមាណ ៣,៧ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១០% ដែលរុញច្រានដោយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ