មេដឹកនាំថៃ

រដ្ឋាភិបាលថៃ រំពឹងផែនការចែកប្រាក់នឹងអាចជួយឱ្យសេដ្ឋកិច្ចថៃ កាន់តែរីកចម្រើន


រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់កូនស្រីលោក ថាក់ បានប្តេជ្ញាចិត្តថា នឹងបន្តដំណើរការផែនការចែកប្រាក់ជំរុញសេដ្ឋកិច្ចសម្រាប់ដំណាក់កាលទី២ និងទី៣ជាបន្តទៀត ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីដាក់ឱ្យអនុវត្តដំណាក់កាលទី១ កាលពីថ្ងៃទី២៥ ខែកញ្ញា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
មេដឹកនាំថៃ
ដោយ

រដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃពុធ សប្តាហ៍នេះបានអនុវត្តផែនការចែកលុយឌីជីថលជូនប្រជាពលរដ្ឋដំណាក់កាលទី១ ដោយផ្ដោតលើប្រជាពលរដ្ឋ ដែលមានប័ណ្ណសុខុមាលភាពសង្គមជាង១២លាននាក់ និងមានប័ណ្ណជនពិការចំនួនជាង២លាននាក់ តាមរយៈប្រព័ន្ធទូទាត់ Prompt Pay ដែលភ្ជាប់នឹងលេខអត្តសញ្ញាណប័ណ្ណរបស់ពួកគេផ្ទាល់តែម្ដង។

ប៉ុន្តែឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បាននិយាយថា នៅដំណាក់កាលដំបូងនេះ គឺមានតែអ្នកកាន់ប័ណ្ណសុខុមាលភាព និងជនពិការសរុបប្រហែលជាង៣លាននាក់ប៉ុណ្ណោះដែលបានទទួលមូលនិធិម្នាក់ជាង៣០០ដុល្លារ ដោយសារដែនកំណត់របស់ប្រព័ន្ធទូទាត់ PromptPay។

តែទោះយ៉ាងណា លោកស្រី ផែថងថាន បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោកស្រីកំពុងបន្តដំណើរការបង្កើតប្រព័ន្ធទូទាត់ប្រាក់សម្រាប់ដំណាក់កាលទីពីរ និងទីបីសម្រាប់អ្នកនៅសល់ជាបន្តទៀត ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នោះទេ។

នាយករដ្ឋមន្ត្រីថៃ រំពឹងថា តាមការការចាក់សាច់ប្រាក់ជាង៤ពាន់លានដុល្លារក្នុងដំណាក់កាលទី១ទៅក្នុងដៃរបស់ប្រជាពលរដ្ឋ វានឹងបង្កើតឱ្យមានកម្លាំងជំរុញសេដ្ឋកិច្ចដ៏ធំ ព្រោះការចែកមូលនិធិជាង៣០០ដុល្លារក្នុងម្នាក់នេះ វានឹងជួយបង្កើតឱកាសថ្មី ក៏ជួយជំរុញដំណើរការអាជីវកម្មរបស់ពួកគេផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ម៉ាឡេស៊ី ប្រកាសផ្ដល់ការអនុគ្រោះពន្ធ និងការលើកទឹកចិត្តផ្សេងៗ ដើម្បីទាក់ទាញការវិនិយោគក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានខ្នាតយក្សតម្លៃ១០០ពាន់លានដុល្លារ

ប្រទេសម៉ាឡេស៊ី បានផ្ដល់ការអនុគ្រោះពន្ធ និងការលើកទឹកចិត្តផ្សេងៗ ដើម្បីទាក់ទាញការវិនិយោគក្នុងតំបន់ហិរញ្ញវត្ថុពិសេស ដែលទើបបង្កើតថ្មីស្ថិតក្នុ…

តើការចង់ក្លាយជាមជ្ឈមណ្ឌលផលិតកម្មបន្ទះឈីបនៅលើពិភពលោករបស់ឥណ្ឌា អាចទៅរួចដែរ ឬទេ?

ឥណ្ឌា នៅក្នុងនាមជាប្រជាជាតិ ដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក និងជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៥ កំពុងដាក់គោលដៅនៅក្នុងការប្រែក្លាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ