ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

កម្ពុជារកឃើញអ្នកឆ្លងថ្មី ៦២នាក់បន្ថែមទៀត នៅព្រឹកថ្ងៃទី ១២ ខែមីនានេះ!


ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីបន្ថែមទៀតរហូតដល់ទៅ ៦២នាក់ ក្នុងនោះ មាន៦០នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគំន៍២០កុម្ភៈ និង២នាក់ទៀត ជាករណីរនាំចូល។ សរុបត្រឹមថ្ងៃដដែលនេះ កម្ពុជារកឃើញអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍សរុបចំនួន៧១២នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១.២២៥នាក់ហើយ។
រកឃើញអ្នកឆ្លងកូវីដ-១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ប៉ុន្ដែ ចំនួន​អ្នកដែល​បាន​ជាសះស្បើយ​ក៏មានច្រើន​កួរឲ្យកត់សម្គាល់ដែរ ពោលគឺត្រឹមថ្ងៃទី ១២ ខែមីនានេះ អ្នកជាសះស្បើយ​ថ្មី​មានដល់ទៅ ២២នាក់ ដែលធ្វើឲ្យ​ចំនួន​អ្នកជាសះស្បើយសរុប​កើនដល់​ ៦១៩នាក់ហើយ។ បែបនេះក្ដី កម្ពុជា​ក៏​ទើបតែ​រកឃើញ​ករណីស្លាប់បាត់បង់ជីវិត​ដោយសារកូវីដ-១៩ ជាលើកដំបូង​មួយករណីផងដែរ ដែលបាន​កើនឡើង​លើបុរសម្នាក់​វ័យ​៥០ឆ្នាំ។

ក្នុងចំណោម​អ្នកឆ្លង​ថ្មីនេះទាំង​៦២នាក់ ដែលបាន​រកឃើញនេះដែរ ភាគច្រើន​ជាជនជាតិមខ្មែរ​នៅរាជធានី​ភ្នំពេញ ក្រុងព្រះសីហនុ កណ្ដាល កោះកុង ព្រៃវែង និងកំពង់ធំ។  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រេចថ្កោលទោស«អំពើហឹង្សា»ក្នុងប្រទេសភូមា

ព័ត៌មាន
នៅទីបំផុត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធទី១០ខែមីនា បានសម្រេចចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសការប្រើអំពើហឹង្សារបស់យោធា…

នាយករដ្ឋមន្ត្រីថៃពន្យារពេលចាក់វ៉ាក់សាំង AstraZeneca ក្រោយអ្នកចាក់នៅអឺរ៉ុបមានកំណកឈាមក្នុងសរសៃ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា នៅព្រឹកថ្ងៃសុក្រទី១២មីនានេះ បានប្រកាសផ្អាកគម្រោងចាក់វ៉ាក់សាំង AstraZeneca របស់លោក ក្រោយប្រទេសជាច្រើនន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ