ការចិញ្ចឹមមាន់នៅប្រទេសថៃ

ថៃកំពុងចាប់ផ្ដើមកាត់បន្ថយការចិញ្ចឹមមាន់ ដោយសារតម្រូវការទីផ្សារសកលថមថយចុះ


សមាគមអ្នកកែច្នៃ និងនាំចេញសត្វមាន់ថៃ បានអះអាងថា ការនាំចេញសត្វមាន់នៅពាក់កណ្តាលឆ្នាំនេះ មានកើនឡើងតិចតួចបំផុតត្រឹមតែ ២% ខុសពីការរំពឹងទុក ដោយសារតែផលប៉ះពាល់ពី វិបត្តិជំងឺដ៏កាចសាហាវ ដែលកំពុងរាតត្បាតទូទាំងសកលលោក។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ របស់ សារព័ត៌មានក្នុងស្រុកថៃ។
ថៃកំពុងចាប់ផ្ដើមកាត់បន្ថយការចិញ្ចឹមមាន់ ដោយសារតម្រូវការទីផ្សារសកលធា្លក់ចុះ (រូបភាព៖https://www.foodnavigator-asia.com)
ដោយ

ក្នុងរយៈ​ពេល ៦ខែ ដើមឆ្នាំ ២០២០នេះ ប្រទេសថៃ បានធ្វើការ​នាំចេញ​សាច់​មាន់​ជាង ៤៧ម៉ឺនតោន កើនឡើង ២% ធៀបនឹង​ពេលដូចគ្នា​កាលពីឆ្នាំមុន ហើយការ​នាំចេញនេះ សរុបជា​ទឹកប្រាក់​បានប្រមាណ ១,៧ ពាន់​លាន​ដុល្លារអាមេរិក។

ប្រធានសមាគម​អ្នកកែច្នៃ និងនាំចេញ​សត្វមាន់ថៃ បានបញ្ជាក់ថា ដោយសារតែ​វិបត្តិ​កូវីដ-១៩ បានធ្វើឲ្យ ទីផ្សារ​សាច់​មាន់​សំខាន់ៗ​របស់ថៃ បានកាត់​បន្ថយ​ការនាំចូល ជាពិសេស​ទីផ្សារ​អឺរ៉ុប និងជប៉ុន។

អំឡុង​ពេល ៦ខែនេះ ការនាំចេញ​មាន់​ទៅកាន់​អឺរ៉ុប​ធ្លាក់ចុះ​១០% ខណៈ​ក្តីរំពឹង​នាំចេញ​មាន់ ៣៣ម៉ឺនតោន ទៅកាន់​ទីផ្សារអឺរ៉ុប​ក្នុងឆ្នាំនេះ​ត្រូវកាត់​បន្ថយ​មកនៅ​ត្រឹម ២៨​ម៉ឺនតោន​ប៉ុណ្ណោះ។

លើសពីនេះ ការនាំចេញ​ទៅកាន់​ទីផ្សារជប៉ុន កើនឡើង​តែ២% ទាបជាង​ការព្យាករ ដោយសារតែ បញ្ហាមេរោគ បានវាយ​ប្រហារ​ដល់​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេសជប៉ុន និងបណ្តាល​ឲ្យមាន​ការពន្យារពេល ប្រកួត​កីឡា​អូឡាំពិក នៅក្នុង​ទីក្រុង​តូក្យូ ដូច្នេះហើយ​តម្រូវការ​មាន់​មានការ​ថមថយ​ចុះដូចគ្នា។

ទោះបីជា​ថៃ​នៅមាន​ទីផ្សារចិន និងសិង្ហបុរី ដែលមាន​កំណើន​នាំចេញ​ក្នុងរយៈពេល ៦ខែនេះ ក៏ប៉ុន្តែ ចិន ត្រូវការតែ​ស្លាបមាន់ និងជើង​មាន់​ប៉ុណ្ណោះ ហើយមិនអាច​នាំចេញ ទ្រូងមាន់​ទៅកាន់​ទីផ្សារអឺរ៉ុប​ថែមទៀត ជាហេតុ​បណ្តាលឲ្យ​តម្លៃ​សាច់មាន់​ធ្លាក់ចុះទាប។

ជាចុងក្រោយ តាមការ​ប៉ាន់ស្មាន​របស់ប្រធាន​សមាគម ស្ថានការណ៍​មេរោគ​កូវីដ-១៩ នៅក្នុង​ឆមាសទី ២នេះ ទំនងជា​មិនធូរ​ស្បើយនោះទេ ជាពិសេស​នៅតំបន់​អឺរ៉ុប ដូច្នេះហើយ សមាគម ព្យាយាម​ស្វែងរក​ទីផ្សារ​ប្រទេស​ជិតខាង ដែលអាច​នឹងមាន​តម្រូវការ​សាច់មាន់​ពីព្រោះ​តម្លៃ​សាច់ជ្រូក កំពុងតែ​កើនឡើងថ្លៃ។

គួររម្លឹកបន្តិចថា តាមការព្យាករ​របស់​សាកល​វិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ បានគូសបញ្ជាក់ថា ការនាំចេញ​ទំនិញ​របស់​ប្រទេសថៃ​ទំនង​ជាអាច​ធ្លាក់ចុះ​ដល់ ១៣,៥% នៅក្នុង​ឆ្នាំ ២០២០ ដែលជា​កត្តា​អាក្រក់​បំផុត​នៅក្នុង​រយៈពេល ១០ឆ្នាំចុងក្រោយនេះ បើសិនជា​មិនមាន​វ៉ាក់សាំង​សម្រាប់​មេរោគ​កូវីដ-១៩ ត្រូវបាន​រកឃើញ​នៅក្នុង​ឆ្នាំនេះទេ៕

None



អត្ថបទបន្ទាប់


គម្រោងខុនដូ Urban Village ត្រូវបានជ្រើសរើសឲ្យ​ចូល​ប្រកួត​យក​ពានរង្វាន់ចំនួន​៦​ក្នុង​កម្មវិធី​​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ

ថ្មីៗនេះគម្រោងខុនដូទំនើប Urban Village ដំណាក់កាលទី២ ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះទី៣របស់ ក្រុមហ៊ុន Urban Hub Cambodia ត្រូវបានជ្រើសរើសឲ្…

ថៃ និងចិន នៅតែប្តេជ្ញាសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគី ១៤០ ពាន់លានដុល្លារឲ្យបាន នៅឆ្នាំ២០២១

បើទោះបីជានៅឆ្នាំ២០២០នេះ ការធ្វើពាណិជ្ជកម្មរបស់ថៃ ហាក់មានភាពល្អក់កករ ព្រោះតែបញ្ហាមេរោគកូវីដ-១៩ យ៉ាងក្ដី ប៉ុន្ដែនៅឆ្នាំ២០២១ ខាងមុខនេះ ថៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ