វិស័យស្រូវអង្ករថៃ​កំពុងរកទុក្ខ​ ដោយសារគ្រោះរាំងស្ងួត

ថៃ ទម្លាក់ចោលការព្យាករនាំចេញអង្ករ​មកនៅ​ត្រឹម ៩លានតោន ដោយសារគ្រោះរាំងស្ងួត


សមាគមអ្នកនាំចេញអង្ករថៃ បានទម្លាក់ការព្យាករ សម្រាប់ការនាំចេញអង្ករប្រចាំឆ្នាំ ២០១៩មកនៅត្រឹម ៩លានតោនប៉ុណ្ណោះ ដែលថយចុះប្រមាណ ១៧ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ហើយការធ្លាក់ចុះនេះ គឺដោយសារតែជួបនឹងបញ្ហាគ្រោះរាំងស្ងួត និងរងផលប៉ះពាល់ពី ការបញ្ចេញលក់ស្តុកអង្ករចាស់របស់ ចិន។
រាជរដ្ឋាភិបាលថៃ ចេញមុខជួយសម្រួលដល់ការដោះបំណុលកសិករ ខណៈឆ្នាំនេះមានគ្រោះរាំងស្ងួត (https://www.telegraph.co.uk/)
ដោយ

ប្រធាន​សមាគមអ្នកនាំចេញ​អង្ករថៃ លោក ចារឿន ឡៅធម្មតាស បានឲ្យដឹង លទ្ធភាពខ្ពស់​បំផុត នៃការនាំចេញ​អង្កររបស់ថៃ គឺនៅត្រឹម ៩លាន​តោនប៉ុណ្ណោះ​ ក្នុងឆ្នាំនេះ ដែលអាច​បង្កើត​ចំណូល​ជាង ៤,៧ពាន់​លានដុល្លារ​អាមេរិក ព្រោះថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០១៩នេះ ថៃ នាំចេញអង្ករ​បានត្រឹមតែ ៤,៣ លានតោន ដែលធ្លាក់ចុះ ១៩ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា កាលពីឆ្នាំមុន។

លោក បន្តថា កសិករ ជួបនឹងបញ្ហា​គ្រោះ​រាំងស្ងួត នៅក្នុងពាក់​កណ្តាល​រដូវវស្សា ដោយសារតែ ​មិនសូវមាន​ភ្លៀងធ្លាក់ ហើយបើសិន ក្នុងខែសីហា នៅតែគ្មាន​ភ្លៀងធ្លាក់ទៀត ផលិតកម្ម​ស្រូវអង្ករ ទូទាំង​ប្រទេសថៃ នឹងធ្លាក់ចុះយ៉ាងខ្លាំង។

កាលពីឆ្នាំ ២០១៨ ប្រទេសថៃ បាននាំចេញ​អង្ករជាង ១១លានតោន ដែលបាន​ក្លាយជា ប្រទេស​នាំចេញ​អង្ករធំ លំដាប់លេខ ២ លើសកលលោក​នោះ បន្ទាប់ពី​ប្រទេសឥណ្ឌា។

លើសពីនេះទៅទៀត រាជរដ្ឋាភិបាលថៃ បានប្រកាស​ឲ្យ កសិករ ផ្អាកការធ្វើស្រូវប្រាំង នៅតាម​តំបន់​មួយចំនួន រហូតដល់​ដើមឆ្នាំ ២០២០ ដើម្បីរក្សា ទឹក សម្រាប់​ប្រើប្រាស់​ក្នុងជីវភាព​ប្រចាំថ្ងៃ។

មិនមែនត្រឹម​តែមានបញ្ហា​គ្រោះរាំងស្ងួតប៉ុណ្ណោះទេ ថៃ ក៏កំពុង​មានការព្រួយបារម្ភ ដោយសារតែ ប្រទេសចិន មានផែនការ​បង្កើនការនាំចេញ​អង្កររបស់ខ្លួន ហើយមិន​ត្រឹមតែ​ប៉ុណ្ណោះ គឺមានតម្លៃ​ថោក​ថែមទៀតផង។

លោក ឆូគីត អូផាវង្ស ប្រធានកិត្តិយសនៃ សមាគម​អ្នកនំាចេញអង្ករថៃ បានលើកឡើងថា ក្នុង​មួយឆ្នាំៗ ប្រទេស ចិន ផលិតអង្ករបាន ១២០​លានតោន តែឆ្នាំនេះ គ្រោងនឹងនាំចេញ​អង្ករ​ស្រូវចាស់ ប្រមាណ ៣លានតោន ខណៈដែលឆ្នាំមុន នាំចេញតែ​ជិត ២លានតោនប៉ុណ្ណោះ។

រីឯតម្លៃអង្ករចិន ដែលដាក់​លក់លើ​ទីផ្សារវិញ គឺមានតម្លៃ​ប្រមាណ ៣០០ដុល្លារអាមេរិក ហើយ​អង្ករថៃ ដែលមាន​ប្រភេទ​ស្រដៀងគ្នានោះ លក់ក្នុងតម្លៃ ៣៩០ដុល្លារ​អាមេរិក​ឯណោះ ខណៈដែល វៀតណាម លក់ជាង ៣៦០ដុល្លារ​អាមេរិក និងឥណ្ឌា លក់ជាង ៣៧០ដុល្លារអាមេរិក។

ទីផ្សារអាហ្វ្រិក គឺជា​ទីផ្សារ​ដ៏មាន​សក្តានុពល សម្រាប់ចិន ដែលអ្នកប្រើប្រាស់​នៅទីនោះ មានទម្លាប់​បរិភោគ អង្ករស្រូវចាស់ បើនិយាយ​អំពីតម្លៃវិញ អង្ករចិន គឺថោកជាងគេ ហើយថៃ ក៏អស់​ស្តុកអង្ករ​ស្រូវចាស់​ទៅទៀត។

គួរបញ្ជាក់ថា ចិន នៅតែបន្ត​បង្កើតប្រភេទ​ពូជស្រូវ​ជាច្រើនមុខ​ទៀត ដែលទទួល​បានទិន្នផល​ខ្ពស់ មានន័យថា ចិន នឹងពង្រីក​ការនាំចេញ​អង្ករទៅកាន់ បណ្តាប្រទេស​អាស៊ាន ដោយលក់ក្នុង​តម្លៃទាប ហើយនៅ​ពេលនោះ ទីផ្សារ​អង្ករថៃ នឹងរងទុក្ខ​ខ្លាំងជាង​គេបំផុត៕
None



អត្ថបទបន្ទាប់


វៀតណាមមានអតិរេកពាណិជ្ជកម្មជិត ២ពាន់លានដុល្លារអាមេរិក នៅ៧ខែ ឆ្នាំនេះ

នៅរយៈពេល ៧ខែ ឆ្នាំ២០១៩នេះ អតិរេកពាណិជ្ជកម្មរបស់វៀតណាម ឬហៅថាការនាំចេញមានលើសការនាំចូលនោះ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណជិត ២ពាន់លា…

វៀតណាមជំរុញការអភិវឌ្ឍ កោះភូកុក ឬ កោះត្រល់ ដើម្បីទាក់ទាញភ្ញៀវទេសចរ និង វិនិយោគិន ឲ្យកាន់តែខ្លាំង

ដើម្បជំរុញកោះភូកុក ដែលខ្មែរយើងហៅថា កោះត្រល់ ឲ្យតែរីកចម្រើន ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គ្រោងនឹងបន្ថែមជើងហោះហើរចំនួន ៤ខ្សែទៀត ទៅកាន់កោះមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ