ប្រទេសថៃ

ថៃរំពឹងការចំណាយ ឱកាសឈប់សម្រាកឆ្នាំថ្មីនេះនឹងឡើងដល់ជិត ៣ ពាន់លានដុលា្លរ


ការចំណាយរបស់អ្នកប្រើប្រាស់ក្នុងរដូវកាលថ្ងៃឈប់សម្រាកឆ្នាំថ្មី ឆ្នាំសាកល២០២៣ខាងមុខនេះ នៅក្នុងប្រទសថៃ ត្រូវគេរំពឹងថានឹងឈានដល់ជិត ៣ ពាន់លានដុល្លារ ដោយសារតែការងើបសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសថៃជាបន្តបន្ទាប់ ក្រោយពីជំងឺកូវីដ១៩ខណៈដែលអាជ្ញាធរទេសចរណ៍ថៃ (TAT) បានព្យាករថា ការធ្វើដំណើរក្នុងស្រុកនឹងកើនឡើងដល់ទៅជាង ៣ លានដងក្នុងអំឡុងឱកាសឈប់សម្រាកចូលឆ្នាំថ្មីនេះ ដោយបង្កើតចំណូលបានជិត ៣២២ លានដុល្លារ ក្នុងនោះតំបន់ភាគខាងជើងប្រទេសថៃ រំពឹងមានអ្នកដំណើរច្រើនជាងគេ។ នេះបើតាមការរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍។
ថៃរំពឹងការចំណាយ ឱកាសឈប់សម្រាកឆ្នាំថ្មីនេះនឹងឡើងដល់ជិត ៣ ពាន់លានដុលា្លរ

ការចំណាយនៅឱកាសឆ្លងឆ្នាំសកលខាងមុខនេះ ដែលត្រូវបានប៉ាន់ប្រមាណនេះ គឺជាការកើនឡើងប្រមាណ ២០% ពីចំនួនជាង២ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៧។

លោក Thanavath Phonvichai ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បាននិយាយថា ការចំណាយរបស់អ្នកប្រើប្រាស់ត្រូវគេរំពឹងថា នឹងមានភាពសកម្មបំផុត ក្នុងរយៈពេល ៣ ឆ្នាំមកនេះ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដែលមួយផ្នែកដោយសារតែគម្រោងបង្វិលប្រាក់ពន្ធត្រឡប់មកវិញរបស់រដ្ឋាភិបាល ហើយវាជាវិធានការ ល្អសម្រាប់សេដ្ឋកិច្ច។

កាលពីពេលថ្មីៗនេះ គណៈរដ្ឋមន្ត្រីបានអនុម័តកញ្ចប់លើកទឹកចិត្តជាបន្តបន្ទាប់ ដើម្បីបង្កើនការចំណាយរបស់អ្នកប្រើប្រាស់ក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ រួមទាំងគម្រោងការបង្វិលសងប្រាក់ពន្ធនៃកម្មវិធីនេះផងដែរ ដោយអ្នកប្រើប្រាស់អាចទាមទារប្រាក់ពន្ធបង្វិលត្រឡប់មកវិញរហូតដល់ជាង ១ ពាន់ដុល្លារ ក្នុងការកាត់ពន្ធសម្រាប់ទំនិញ និងសេវាកម្ម ដែលបានទិញនៅចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ។

ក្រៅពីទំហំចំណាយដែលកើនឡើងខ្លាំងនេះ អាជ្ញាធរទេសចរណ៍ថៃ (TAT) ក៏បានព្យាករដែរថា ដំណើរទេសចរណ៍ក្នុងស្រុកនឹងកើនឡើងដល់សរុបជាង ៣លានដងក្នុងកំឡុងពេលចូលឆ្នាំថ្មីឆ្នាំសកលខាងមុខនេះ ដែលអាចបង្កើតចំណូលបានជិត ៣២២ លានដុល្លារក្នុងនោះតំបន់នៅភាគខាងជើងប្រទេសថៃនឹងទទួលបានអត្រាខ្ពស់បំផុតដល់ ៧៨%។

អាជ្ញាធរទេសចរណ៍នេះបាននិយាយថា ការប្រារព្ធពិធីខោនដូន ឬការរាប់ថយក្រោយសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនៅតាមខេត្តចំនួន ១២ ត្រូវគេត្រៀមខ្លួនជាស្រេចដើម្បីទទួលបានភ្ញៀវទេសចរសរុបជិត ៩០ម៉ឺននាក់ ដោយនឹងផ្ដល់ប្រាក់ចំណូលជាង១២១លានដុល្លារ ហើយក្នុងនោះ ក្រុងបាងកករំពឹងទទួលបានចំណូលច្រើនជាងគេ៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី ដាក់គោលដៅនាំចេញឧស្ម័នធម្មជាតិទៅកាន់វៀតណាមនៅឆ្នាំ២០២៦

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ាន បានដាក់គោលដៅនឹងនាំចេញឧស្ម័នធម្មជាតិទៅកាន់ប្រទេសវៀតណាមនៅឆ្នាំ២០២៦ខាងមុខ ពីប្លុកឈ…

តារាល្បីៗកំពុងងឿងឆ្ងល់ និងភ្ញាក់ផ្អើលនឹង PNN PLUS

ព័ត៌មាន
ឃ្លីបវីដេអូជិត ១នាទីកំពុងធ្វើឱ្យហ្វេនៗ និងទស្សនិកជនងឿងឆ្ងល់ និងចង់ដឹងជាខ្លាំងបន្ទាប់ពីពួកគេបានឃើញតារាល្បីៗជាច្រើនរូបចូលរួម ដោយពួកគេនាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ