សេដ្ឋកិច្ចថៃ

ថៃសង្ឃឹមខ្ពស់ថាសេដ្ឋកិច្ចនឹងងើបឡើង ១,២% នៅក្នុងឆ្នាំនេះ ក្រោយពេលមានការបើកប្រទេសឡើងវិញ


សេដ្ឋកិច្ចថៃ នៅឆ្នាំ២០២១ ត្រូវបានស្ថាប័នជាតិរបស់ថៃ ព្យាករថា នឹងកើនឡើង ១,២% បន្ទាប់ពីបានដាំក្បាលចុះ ជាង៦% កាលពីឆ្នាំ ២០២០។ កំណើនសេដ្ឋកិច្ចថៃនៅឆ្នាំនេះ ត្រូវបានរំពឹងខ្ពស់ពីការបើកប្រទេសឡើងវិញ ដែលធ្វើឲ្យចរន្ដសេដ្ឋកិច្ចពិសេសវិស័យទេសចរណ៍ចាប់ផ្ដើមស្ទុះងើបឡើងវិញ និងបន្ដងើបកាន់តែខ្លាំងថែមទៀតនៅត្រីមាសទី៤នៃឆ្នាំ២០២១នេះ។ ដោយឡែក នៅឆ្នាំ២០២២វិញសេដ្ឋកិច្ចប្រទេសក្បែរខាងកម្ពុជាមួយនេះ ក៏ត្រូវបានរំពឹងដែរថានឹងកើនឡើងចន្លោះពី ៣,៥% ទៅ ៤,៥%។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
បុរសម្នាក់ដើរឆ្លងផ្លូវនៅលើកំណត់ផ្លូវមួយក្នុងប្រទេសថៃ
ដោយ

អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ បានបញ្ចាក់ថា សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថា នឹងមានការងើបឡើងវិញយ៉ាងខ្លាំងនៅត្រីមាសទី ៤ ក្នុងឆ្នាំនេះ ដោយសារការបើកដំណើរការប្រទេសឡើងវិញកាលពីដើមខែវិច្ឆិកា។ កំណើនសេដ្ឋកិច្ចនេះ ត្រូវបានជំរុញដោយការងើបឡើងវិញនៃតម្រូវការក្នុងស្រុក និងផលិតកម្ម បន្ទាប់ពីស្ថានភាពកូវីដ-១៩មានការគ្រប់គ្រងបាន ក៏ដូចជាយុទ្ធនាការចាក់វ៉ាក់សាំងក្នុងប្រទេសមានភាពល្អប្រសើរ  ជាមួយនឹងការត្រឡប់មកវិញនៃទេសចរក្នុងស្រុក និងអន្តរជាតិ បន្ទាប់ពីការបន្ធូរបន្ថយគោលនយោបាយទេសចរណ៍របស់ថៃ។

ទន្ទឹមនេះ ការនាំចេញក៏ជាក្បាលម៉ាស៊ីនធំមួយក្នុងការជំរុញកំណើននេះផងដែរ ជាក់ស្ដែង តម្លៃនៃការនាំចេញទំនិញ ត្រូវបានគេរំពឹងថា នឹងកើនឡើងជិត ៥% នៅឆ្នាំ២០២២។ ខណៈវិស័យទេសចរណ៍ក៏ដើរតួរសំខាន់ផងដែរ ពោលប្រាក់ចំណូលពីភ្ញៀវទេសចរបរទេសនៅឆ្នាំ ២០២២ ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ១៣ពាន់លានដុល្លារ ធៀបនឹង ៤ពាន់លានដុល្លារ ដែលរំពឹងទទួលបាននៅក្នុងឆ្នាំ២០២១នេះ ពោលគឺមានកំណើនដល់ទៅ ២៣៨%ឯណោះ ។

បើទោះបីជា មានការព្យាករពីកំណើនសេដ្ឋកិច្ចកើនឡើងក៏ដោយ ក៏មានការព្រមានដែរថា ក្នុងឆ្នាំខាងមុខនេះ រដ្ឋាភិបាលត្រូវតែផ្តោតលើការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងស្រុក និងទប់ស្កាត់ការផ្ទុះឡើងវិញ ដោយបន្តជួយដល់អាជីវកម្ម និងវិស័យសេដ្ឋកិច្ចដែលរងគ្រោះ ដោយជំងឺរាតត្បាត ដូចជា ការរក្សាសន្ទុះកំណើននៃការប្រើប្រាស់ ការចំណាយរបស់ទេសចរ និងជំរុញការនាំចេញ។

ទន្ទឹមនេះ រដ្ឋាភិបាលក៏ត្រូវបានណែនាំឱ្យជំរុញការវិនិយោគឯកជន រក្សាសន្ទុះកំណើនការចំណាយ និងការវិនិយោគរបស់រដ្ឋាភិបាល ព្រមទាំងតាមដានយ៉ាងដិតដល់នូវការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុកកាន់តែធ្ងន់ធ្ងរ៕

អត្ថបទ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ផ្ទះសំណាក់ សណ្ឋាគារ នៅតាមខេត្តគោលដៅទេសចរ ត្រូវបានភ្ញៀវកក់ជិតអស់ហើយ ខណៈថ្ងៃឈប់សម្រាកបុណ្យអុំទូកជិតមកដល់

មន្ទីរទេសចរណ៍ខេត្តសក្ដានុពលទេសចរណ៍មួយចំនួនបានអះអាងថា មកទល់ពេលនេះ ផ្ទះសំណាក់សណ្ឋាគារ នៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍ ត្រូវបានភ្ញៀវទេសចរបាន…

ជំនួបកំពូលចិន-អាមេរិក៖ ចូបៃឌិនដាក់សម្ពាធចិនរឿងសិទ្ធិមនុស្ស ខណៈចិនព្រមានអាមេរិករឿងកោះតៃវ៉ាន់

ក្នុងជំនួបកំពូលអស់ពេលជាងបីម៉ោងកាលព្រឹកថ្ងៃអង្គារទី១៦វិច្ឆិកា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានដាក់សម្ពាធលើសមភាគីចិន អំពីរឿងអនុវត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ