អតីតប្រធានាធិបតីស្រីលង្កា ត្រៀមចូលស្នាក់នៅប្រទេសថៃ

ថៃបើកទ្វារឲ្យអតីតប្រធានាធិបតីស្រីលង្កា លោករ៉ាចាប៉ាក់សា ស្នាក់នៅបណ្ដោះអាសន្ន


នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធ ទី១០ ខែសីហាថា ប្រទេសថៃអនុញ្ញាតឲ្យអតីតប្រធានាធិបតីស្រីលង្កាលោក រ៉ាចាប៉ាក់សា ដែលកំពុងភៀសខ្លួនពីប្រទេសកំណើត ដោយសារតែពលរដ្ឋបាតុកម្មទម្លាក់ពីអំណាចនោះ អាចស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសថៃ ដោយហេតុផលមនុស្សធម៌។ លោករ៉ាចាប៉ាក់សា ត្រូវបានគេរំពឹងថា មកដល់ប្រទេសថៃនៅថ្ងៃទី ១១ ខែសីហា ក្រោយពីលោកបានធ្វើដំណើរចាកចេញពីប្រទេសិង្ហបុរី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
ថៃបើកទ្វារឲ្យអតីតប្រធានាធិបតីស្រីលង្កា លោករ៉ាចាប៉ាក់សា ស្នាក់នៅបណ្ដោះអាសន្ន
ដោយ

រដ្ឋមន្ត្រីការបរទេសថៃលោកដុន ប្រាមុដវីនៃ បាននិយាយថា លោក Rajapaksa អតីតប្រធានាធិបតីស្រីលង្កា នឹងចូលទៅក្នុងព្រះរាជាណាចក្រថៃជាមួយនឹងលិខិតឆ្លងដែនការទូត ដែលនឹងអនុញ្ញាតឱ្យលោកបន្តស្នាក់នៅរហូតដល់ ៩០ ថ្ងៃ តែលោក Rajapaksa នឹងត្រូវគិតគូរកន្លែងស្នាក់នៅដោយខ្លួនឯងផ្ទាល់ ហើយលោក មកដល់ប្រទេសថៃនៅថ្ងៃទី១១ ខែសីហា ក្រោយពីធ្វើដំណើរចាកចេញពីសិង្ហបុរី។

យោងតាមលោកថានី សានហ្ក្រាត (Tanee Sangrat) អគ្គនាយកនៃនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃពុធ ទី១០ សីហាថា រដ្ឋាភិបាលស្រីលង្កាបានស្នើសុំប្រទេសថៃ ដើម្បីបើកផ្លូវឲ្យអតីតប្រធានាធិបតីរបស់ខ្លួន លោកហ្កូតាបាយ៉ា រ៉ាចាប៉ាសា (Gotabaya Rajapaksa) ដែលកំពុងភៀសខ្លួន ដោយសារពលរដ្ឋធ្វើបាតុកម្មទម្លាក់ពីតំណែងនោះ ឱ្យចូលមកស្នាក់នៅក្នុងប្រទេសថៃ ជាបណ្ដោះអាសន្ន។

គួរជម្រាបថា លោក Rajapaksa បានភៀសខ្លួនចេញពីប្រទេសស្រីលង្កាកាលពីខែកក្កដាកន្លងទៅ ចំពេលមានការតវ៉ាទម្លាក់រូបលោកចេញពីចំណែងប្រធានាធិបតីទាក់ទិននឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងររបស់ប្រទេសនេះ។

មុនពេលចូលក្នុងប្រទេសថៃ លោក រ៉ាចាប៉ាក់សា បានស្នាក់នៅប្រទេសសិង្ហបុរីបានមួយរយៈ ប៉ុន្ដែ លោក Rajapaksa មិនបានទទួលសិទ្ធិជ្រកកោន អភ័យឯកសិទ្ធិ ឬបដិសណ្ឋារកិច្ចណាមួយនៅឡើយទេពីរដ្ឋាភិបាលប្រទេសសិង្ហបុរីនោះឡើយ។

បើទោះបីជា អតីតប្រធានាធិបតីស្រីលង្កា លោករ៉ាចាប៉ាសា ស្នើសុំចូលប្រទេសថៃមែន តែយោងតាមលោក Tanee ដែលអគ្គនាយកនៃនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសថៃអះអាងថា លោក Rajapaksa មិនបានស្វែងរកសិទ្ធិជ្រកកោននយោបាយនៅក្នុងប្រទេសថៃទេ។

គួររំលឹកថា បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសស្រីលង្កា លោក Rajapaksa បានដាក់លិខិតលាលែងពីតំណែងទៅសភាស្រីលង្កា ពីប្រទេសសិង្ហបុរី ហើយលោកត្រូវបានជំនួសតំណែងដោយអតីតនាយករដ្ឋមន្ត្រី លោករ៉ានីល Ranil កាលពីខែកក្កដាក្រោយពីបានជាប់ឆ្នោតក្នុងសភា។ ទោះយ៉ាងណា ស្ថានភាពសេដ្ឋកិច្ចរបស់ស្រីលង្កានាពេលនេះ នៅតែបន្ដយ៉ាប់យ៉ឺនដដែល ខណៈដែលរដ្ឋាភិបាលកំពុងស្វះស្វែងរកជំនួយហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍សំខាន់ និងប្រទេសម្ចាស់បំណុលធំៗដូចជាប្រទេសចិនផងដែរ៕




អត្ថបទបន្ទាប់


រដ្ឋបាលខេត្តព្រះសីហនុសហការជាមួយក្រសួងសេដ្ឋកិច្ច ដោះស្រាយបញ្ហាអគារជាប់គាំងជាង១ពាន់អគារ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដើម្បីដោះ…

អាមេរិកថា នឹងមិនឲ្យចិន «ដាក់សម្ពាធបែបគន្លងថ្មី» ទៅលើតៃវ៉ាន់ឡើយ ក្រោយចិនប្រកាសកែប្រែគោលជំហរចំពោះតៃវ៉ាន់

ព័ត៌មាន
ប្រធានសភាលោកស្រី Nancy Pelosi បាននិយាយកាលពីថ្ងៃពុធ ទី១០ សីហានេះថា សហរដ្ឋអាមេរិកមិនអាចអនុញ្ញាតឱ្យប្រទេសចិនដាក់ «សម្ពាធកម្រិតថ្មី» លើកោះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ