ការនាំចេញអង្ករថៃ

រដ្ឋថៃជួយកាត់បន្ថយចំណាយសម្រាប់ក្រុមហ៊ុននាំចេញអង្ករ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង


គណៈរដ្ឋមន្ត្រីថៃ ថ្មីៗនេះបានសម្រេចអនុម័តជាគោលការណ៍ លើផែនការរបស់ក្រសួងពាណិជ្ជកម្មដើម្បីកាត់បន្ថយការចំណាយបន្ថែម ចំពោះក្រុមហ៊ុនអ្នកនាំចេញអង្ករថៃទៅក្រោមកូតានាំចេញអង្ករទៅអឺរ៉ុប និង អង់គ្លេស។ ការកាត់បន្ថយការចំណាយលើការនាំចេញអង្ករនេះ គឺមានគោលដៅជួយឲ្យអង្កររបស់ថៃ ដែលនាំចេញទៅ នឹងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង ពិសេសអាចប្រជែងឈ្នះអង្កររបស់វៀតណាម។ នេះបើយោងតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
រដ្ឋថៃជួយកាត់បន្ថយចំណាយសម្រាប់ក្រុមហ៊ុននាំចេញអង្ករ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង
ដោយ

អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា ការចំណាយបន្ថែមលើការនាំចេញអង្ករនឹងត្រូវបានកាត់បន្ថយប្រមាណ ១.៥០០បាត ឬស្មើនឹងជិត៥០ដុល្លារនៅក្នុងអង្ករមួយតោន សម្រាប់អង្ករដែលនាំចេញទៅទីផ្សារអឺរ៉ុប និង កាត់បន្ថយចំណាយប្រហែលជិត៤០ដុល្លារ ក្នុងមួយតោនសម្រាប់ការនាំចេញទៅអង់គ្លេស។

សម្រាប់ឆ្នាំ២០២១ អឺរ៉ុបបានផ្ដល់កូតានាំចេញអង្ករឲ្យប្រទេសថៃ ជិត១ម៉ឺន៨ពាន់តោន សម្រាប់ប្រភេទអង្ករស និងជិត៥ម៉ឺនតោនសម្រាប់ប្រភេទអង្ករបាក់ ខណៈដែលអង់គ្លេសវិញ បានផ្ដល់កូតាអង្ករស ជិត៤ពាន់តោន និងប្រភេទអង្ករបាក់ជិត៤ពាន់តោនដែរ ដោយមិនមានការយកពន្ធនាំចូលនោះទេ។ ទោះយ៉ាងណា អ្នកនាំចេញអង្ករថៃ ក៏ត្រូវចំណាយបន្ថែម ២.៥០០បាត ឬស្មើនឹង៨០ដុល្លារអាមេរិក ក្នុងការនាំចេញអង្ករមួយតោន ទៅឲ្យក្រសួងពាណិជ្ជកម្មថៃ។ លើសពីនេះទៀត អ្នកនាំចេញដែលទិញអង្ករពីរោងម៉ាស៊ីនកិនស្រូវ ដើម្បីនាំចេញក៏ត្រូវបង់ពន្ធ០,៧៥% នៃតម្លៃអង្ករនាំចេញផងដែរ។

ក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ការកាត់បន្ថយការចំណាយបន្ថែមសម្រាប់អ្នកនាំចេញអង្ករនេះ គឺនឹងបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់អ្នកនាំចេញអង្ករបស់ថៃ នៅក្នុងទីផ្សារអឺរ៉ុប និងអង់គ្លេសនេះ។

ការនាំចេញអង្ករថៃ ប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីបណ្ដាប្រទេសដូចជាវៀតណាម ដែលអាចផលិតអង្ករដែលមានគុណភាពខ្ពស់ និងប្រសើរជាងមុន ដើម្បីឆ្លើយតបនឹងតម្រូវការដៃគូពាណិជ្ជកម្ម។

ការកាត់បន្ថយថ្លៃចំណាយបន្ថែមសម្រាប់អ្នកនាំចេញអង្ករទៅអឺរ៉ុប និងអង់គ្លេសនេះ នឹងរដ្ឋថៃ នឹងបាត់បង់ចំណូលប្រហែល ៣១លានបាត ឬស្មើនឹងប្រមាណ ១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

សូមបញ្ជាក់ដែរថា លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចានអូចារធ្លាប់បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកទីផ្សារនាំចេញបន្ថែម ក៏ដូចជារកប្រាក់ចំណូលបន្ថែមពីវិស័យនាំចេញ ក្នុងការជួយជំរុញសេដ្ឋកិច្ចថៃនៅឆ្នាំនេះ។ ជាមួយគ្នានោះ រដ្ឋាភិបាលថៃ នឹងស្វែងរកកិច្ចសហប្រតិបត្តិការទាំងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី ដើម្បីជំរុញពាណិជ្ជកម្មអន្តរជាតិឲ្យកាន់តែទូលំទូលាយថែមទៀត៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញសេដ្ឋកិច្ច​យល់ឃើញផ្សេងគ្នា ជុំវិញព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ៤% នៅឆ្នាំ២០២១នេះ

ព័ត៌មាន
តាមការវិភាគពីក្រុមអ្នកជំនាញសេដ្ឋកិច្ច បានបង្ហាញពីការយល់ឃើញផ្សេងៗគ្នា ជុំវិញនឹងការព្យាករសេដ្ឋកិច្ចកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបា...

អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុថា ការរៀបចំឥណទានឡើងវិញនឹងកើនឡើងថែមទៀត!

ព័ត៌មាន
អ្នកជំនាញ ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា ក្រោយកម្ពុជាទទួលរងនូវការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ