ថៃបើកប្រទេស១២០ថ្ងៃ

នាយករដ្ឋមន្ត្រីថៃ៖ យើងមិនអាចរង់ចាំដល់​ពលរដ្ឋ​ចាក់វ៉ាក់សាំងបានគ្រប់គ្នា ឬពិភពលោក​អស់កូវីដ-១៩ ទើបអាចបើកប្រទេសបាននោះទេ!


នាយករដ្ឋមន្ត្រីថៃបានប្រកាសថា ប្រទេសថៃត្រូវតែបើកចេញ ពីការបិទខ្ទប់ឲ្យមានសកម្មភាពឡើងវិញសម្រាប់រយៈពេល ១២០ ថ្ងៃ ឬស្មើនឹង៤ខែ រាប់ចាប់តាំងពីពាក់កណ្ដាលខែមិថុនានេះ ទៅដល់ពាក់កណ្ដាលខែតុលាខាងមុខ បើទោះបីជា បច្ចុប្បន្ន ប្រទេសថៃ មានការយឺតយ៉ាវក្នុងការពន្លឿនការចាក់វ៉ាក់សាំង ហើយការផ្ទុះរាលដាលមេរោគកូវីដ-១៩ នៅបន្ដមានក្នុងចំនួនខ្ពស់ក្នុងរង្វង់រាប់ពាន់នាក់ក្នុងមួយថ្ងៃយ៉ាងណាក្ដី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ។
លោកប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ (រូបភាព៖ AP)
ដោយ

លោកប្រយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា «យើងបានមកដល់ដំណាក់កាលមួយ ដែលកូវីដ-១៩ នឹងបន្ដនៅជុំវិញពិភពលោក ហើយប្រទេសថៃក៏នឹងបន្ដមានខ្លះៗដែរ។ យើងមិនអាចរង់ចាំទាល់តែពលរដ្ឋចាក់វ៉ាក់សាំងបានគ្រប់ចំនួនដូស គ្រប់ៗគ្នា ឬក៏ទាល់តែពិភពលោកអស់កូវីដ-១៩ ទើបអាចបើកប្រទេសឡើងវិញបាននោះទេ។ យើងត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ ដើម្បីរស់នៅជាមួយហានិភ័យ និងត្រូវព្យាយាមរក្សាឲ្យបាននូវកម្រិតនៃការគ្រប់គ្រងបាន ហើយឲ្យពលរដ្ឋអាចត្រឡប់ទៅរកស៊ីចិញ្ចឹមជីវិតបាន»។

បើទោះបីជាការចាក់វ៉ាក់សាំងនៅប្រទេសថៃ ហាក់មានភាពយឺតយ៉ាវបន្ដិចក្ដី តែលោកនាយករដ្ឋមន្ត្រីថៃ នៅតែសាទរចំពោះវឌ្ឍនភាពក្នុងការទិញបានវ៉ាក់សាំង ការផលិត និងចែកចាយវ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋ ខណៈបច្ចុប្បន្នថៃ មានការចរចាជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់វ៉ាក់សាំងចំនួន៦ រួមមាំង Sinovac, AstraZeneca, Sinopharm, Johnson & Johnson, Moderna និង Pfizer ដោយក្នុងកិច្ចសន្យា ការផ្គត់ផ្គង់វ៉ាក់សាំងមកឲ្យថៃ នឹងដល់ទៅជាង ១០៥លានដូស ដែលនឹងត្រូវដឹកបញ្ជូនមកដល់នៅត្រឹមចុងឆ្នាំ២០២១នេះ។

លោកប្រយុទ្ធ ក៏បានប្រកាសពីផែនការចាក់វ៉ាក់សាំងឲ្យបានដល់ ១០លាននាក់សម្រាប់ពលរដ្ឋខ្លួននៅក្នុងខែកក្កដាខាងមុខនេះ និងមានគោលដៅចាក់វ៉ាក់សាំងឲ្យបានយ៉ាងហោចណាស់ម្នាក់១ដូស សម្រាប់ចំនួនមនុស្ស ៥០លាននាក់នៅត្រឹមខែតុលាខាងមុខ ហើយក៏មានផែនការនឹងបន្ដចាក់រហូតដល់ឆ្នាំក្រោយទៀតដែរ។

បើតាមការគូសបញ្ជាក់របស់នាយករដ្ឋមន្ត្រីថៃរូបនេះ ការបើកប្រទេសសម្រាប់រយៈពេល ១២០ថ្ងៃនេះ វិធានការរឹតត្បិតតឹងរឹង និងការធ្វើចត្តាឡីស័កនឹងត្រូវបានលើកលែង សម្រាប់អ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច ហើយជនជាតិថៃ អាចនឹងធ្វើដំណើរនៅក្នុងស្រុកបានដោយសេរី និងអ្នកដែលនៅក្រៅប្រទេសអាចវិលមកស្រុកកំណើតវិញបានគ្រប់ពេល ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ៕

None



អត្ថបទបន្ទាប់


ជប៉ុនគ្រោងដាក់ចេញលិខិតឆ្លងដែនបញ្ជាក់ពីការបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅខែកក្កដា

មន្ត្រីជាន់ខ្ពស់ជប៉ុន លើកឡើងថា ប្រទេសជប៉ុនមានផែនការ ចាប់ផ្ដើមដាក់ចេញលិខិតឆ្លងដែន ដែលបានបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងពាក់…

វ៉ាក់សាំង​ចិន Sinopharm ៥សែនដូស ដឹក​មកដល់​ទីក្រុងហាណូយ​ហើយ

វ៉ាក់សាំង​ Sinopharm ផលិតនៅប្រទេសចិន ចំនួន ៥សែនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលក្រុង​ប៉េកាំង ដល់ប្រទេសវៀតណាម បាន​ដឹក​មក​ដល់​ព្រលានយន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ