ប្រទេសថៃ

ថៃនឹងបង្ហាញអង្ករ ៣០ ប្រភេទ នៅឆ្នាំក្រោយ ដើម្បីលើកម្ពស់ភាពប្រកួតប្រជែងខាងនាំចេញអង្ករ


ប្រទេសថៃកំពុងធ្វើការដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងការនាំចេញអង្កររបស់ខ្លួន ដោយពន្លឿនការអភិវឌ្ឍពូជស្រូវថ្មីដើម្បីបំពេញតម្រូវការទីផ្សារ និងប្តេជ្ញានាំមកនូវពូជស្រូវថ្មីចំនួន ៣០ ប្រភេទនៅឆ្នាំក្រោយ។ ក្រសួងពាណិជ្ជកម្មថៃបានជំរុញឱ្យប្រទេសនេះពន្លឿនការអភិវឌ្ឍពូជស្រូវថ្មី ដើម្បីប្រកួតប្រជែងជាមួយប្រទេសផ្សេងៗទៀតដែលនាំចេញអង្ករដែរ ក្នុងក្ដីរំពឹងថាប្រទេសថៃនឹងក្លាយជាអ្នកនាំចេញអង្ករច្រើនបំផុតទី២នៅលើពិភពលោកជាថ្មីម្ដងទៀតនៅឆ្នាំនេះ។
ប្រទេសថៃ កំពុងខំប្រឹងបង្កើនប្រភេទអង្ករដើម្បីប្រជែងកាន់តែខ្លាំងលើទីផ្សារនាំចេញ
ដោយ

សារព័ត៌មានបាងកកប៉ុស្តិ៍បានរាយការណ៍ថា ប្រទេសថៃកំពុងធ្វើការដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងការនាំចេញអង្កររបស់ខ្លួន ដោយពន្លឿនការអភិវឌ្ឍពូជស្រូវថ្មីដើម្បីបំពេញតម្រូវការទីផ្សារ និងប្តេជ្ញានាំមកនូវពូជស្រូវថ្មីចំនួន ៣០ ប្រភេទនៅឆ្នាំក្រោយ។

បន្ទាប់ពី"ពីធីប្រលងប្រណាំងពូជស្រូវថ្មីសម្រាប់ពាណិជ្ជកម្ម" រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ជូរីន ឡាក់សាណាវិសិទ្ធ (Jurin Laksanawisit) បាននិយាយថា ចំណុចខ្សោយរបស់ថៃមួយគឺកង្វះភាពចម្រុះនៃផលិតផលសម្រាប់ផ្តល់ឱ្យទីផ្សារអង្ករពិភពលោក។ លោកបានជំរុញឱ្យប្រទេសនេះពន្លឿនការអភិវឌ្ឍពូជស្រូវថ្មី ដើម្បីប្រកួតប្រជែងជាមួយប្រទេសផ្សេងៗទៀតដែលនាំចេញអង្ករដែរ។

ក្រសួងពាណិជ្ជកម្មថៃបានកំណត់គោលដៅមុននេះក្នុងការអភិវឌ្ឍយ៉ាងហោចណាស់ពូជស្រូវថ្មីសម្រាប់ពាណិជ្ជកម្មចំនួន ១២ ប្រភេទ នៅឆ្នាំ២០២៤ ក្រោមផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងការនាំចេញអង្ករ។

ក្នុងចំណោមពូជស្រូវថ្មីទាំង ១២ ប្រភេទនេះ មាន ៤ ប្រភេទ ជាផ្ដល់ជាអង្កររឹង, ៤ ប្រភេទ ជាអង្ករទន់, ២ ប្រភេទជាអង្ករក្រអូប និង ២ ប្រភេទជាអង្ករមានជីវជាតិខ្ពស់។ ពូជស្រូវទាំងនេះមានតម្រូវការច្រើនក្នុងចំណោមអ្នកបរិភោគនៅទូទាំងពិភពលោក។

លោក ជូរីន បាននិយាយថា កិច្ចសហការរវាងរដ្ឋាភិបាលនិងវិស័យឯកជន បាននាំឱ្យមានការអភិវឌ្ឍ និងការបញ្ជាក់អំពីពូជស្រូវថ្មីចំនួន ១២ ប្រភេទ នៅឆ្នាំ ២០២៣ ដោយជោគជ័យ។

យោងតាមលោក ជូរីន, ប្រទេសថៃបាននាំចេញអង្ករក្នុងបរិមាណជិត ៨ លានតោនកាលពីឆ្នាំមុន ហើយវាត្រូវបានគេជឿជាក់ថា ការនាំចេញនៅឆ្នាំនេះនឹងលើសពីចំនួន ៨ លានតោន ដោយសារតែការកើនឡើងនៃពូជស្រូវចម្រុះដែលនឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនៃការនាំចេញ។

ទន្ទឹមនឹងនេះដែរ លោក ឈូកគៀត ឱភាសវង្សី (Chookiat Ophaswongse) ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ បាននិយាយថា ការនាំចេញអង្កររបស់ថៃនៅក្នុងឆមាសទី២នៃឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងទាំងបរិមាណ និងតម្លៃ ដោយសារតែតម្រូវការទីផ្សារលើពិភពលោកកើនឡើង និងដោយសារភាពប្រកួតប្រជែងខ្ពស់របស់អង្ករថៃ បើធៀបនឹងប្រទេសវៀតណាម ព្រោះតម្លៃទាបជាង៕




អត្ថបទបន្ទាប់


ថៃទទួលបានទុនវិនិយោគពីបរទេសជិត ១,៣ពាន់លានដុល្លារ ធ្លាក់ចុះ១៨% នៅ៥ខែដំបូងឆ្នាំនេះ

ក្រសួងពាណិជ្ជកម្មថៃបានប្រកាសថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ ចំនួនគម្រោងវិនិយោគទុនបរទេសសរុបកើនឡើង១៦ភាគរយ ប៉ុន្តែទំហំទុនវិនិយោគបានធ្លាក…

ឥណ្ឌានឹងផ្តល់នាវាចម្បាំងឱ្យវៀតណាម ខណៈពេលប្រទេសទាំងពីរ រឹតចំណងទំនាក់ទំនងយោធាកាន់តែខ្លាំង

ឥណ្ឌាបាននិយាយកាលពីថ្ងៃទី ១៩ មិថុនា ថា ខ្លួននឹងផ្តល់ឱ្យប្រទេសវៀតណាមនូវនាវាចម្បាំងមួយគ្រឿង ដើម្បីរឹតចំណងការពារជាតិរវាងប្រទេសទាំងពីរ ដែលក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ