ថៃនឹងកែប្រែប្រព័ន្ធដឹកជញ្ជូនរថយន្ដក្រុងឡើងវិញ

ថៃនឹងកែប្រែប្រព័ន្ធដឹកជញ្ជូនរថយន្ដក្រុងឡើងវិញ ក្រោយបើក៥ឆ្នាំ ខាតបង់ជិត៣០លានដុល្លារ


រដ្ឋបាលក្រុងបាងកកនឹងពិនិត្យឡើងវិញនូវការគ្រប់គ្រងប្រព័ន្ធរថយន្តក្រុងសាធារណៈល្បឿនលឿន (Bus Rapid Transit) បន្ទាប់ពីអ្នកប្រើប្រាស់មានតិចជាងមុន និងបានធ្វើឱ្យខាតបង់ប្រតិបត្តិការជិត៣០លានដុល្លាររាប់ចាប់តាំងពីបានបើកឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០០៧ រហូតមកទល់នឹងពេលនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
ថៃនឹងកែប្រែប្រព័ន្ធដឹកជញ្ជូនរថយន្ដក្រុងឡើងវិញ ក្រោយបើក៥ឆ្នាំ ខាតបង់ជិត៣០លានដុល្លារ
ដោយ

អភិបាលក្រុងលោក Chadchart Sittipunt បានបញ្ជាឱ្យជួសជុលផ្លូវសម្រាប់ប្រព័ន្ធរថយន្តក្រុង​សាធារណៈ​ល្បឿនលឿន ប្រវែង ១៦ គីឡូម៉ែត្រឡើងវិញ ដែលតភ្ជាប់តំបន់ Rama III ទៅ Saton និង Ratchapreuk។

លោក​បាន​បន្ត​ថា អភិបាល​ក្រុង​បាន​ពិនិត្យ​មើល​គម្រោង​នេះ ហើយ​បាន​រក​ឃើញ​ថា គម្រោងនេះ គឺមិនមាន​អ្នកប្រើប្រាស់​សេវាធ្វើដំណើរច្រើន ដូចអ្វីដែលបានគ្រោងទុកនោះទេ ដែលវា គឺនៅតែជា​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុសម្រាប់រដ្ឋ។

មែនទែនទៅ ការសិក្សានៃប្រព័ន្ធរថយន្តក្រុងសាធារណៈ​ល្បឿនលឿន​ត្រូវបាន​គេព្យាករណ៍ថា នឹងមានអ្នកដំណើរ​ប្រហែល ២ ម៉ឺន ៥ ពាន់នាក់ ទៅ ៣ម៉ឺននាក់​ក្នុងមួយថ្ងៃ​ជាមធ្យម។

ទោះយ៉ាងណា ចំនួនអ្នកដំណើរ​មុនពេល​ការរាតត្បាតនៃកូវីត​១៩ មានចំនួនត្រឹមតែ ១ ម៉ឺន ៧ ពាន់នាក់ ទៅ ១ ម៉ឺន ៩ ពាន់នាក់​ក្នុងមួយថ្ងៃជាមធ្យម ហើយចំនួននេះ​បានធ្លាក់ចុះ​មកត្រឹម ៦ពាន់នាក់ក្នុងអំឡុងពេលមាន​ការផ្ទុះឡើងនៃជំងឺកូវីដ១៩។ បច្ចុប្បន្នសេវាកម្មនេះ បានបម្រើអ្នកដំណើរប្រហែល ៩ ពាន់ ទៅ ១ ម៉ឺននាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈបង់ថ្លៃសំបុត្រឡាន​ក្រុងមួយជើងមានតម្លៃប្រែល ១៥០០ រៀល។

លោក Wisanu បាននិយាយថា រថយន្តក្រុងល្បឿនលឿន​ក៏ជួបប្រទះនឹងបញ្ហាសុវត្ថិភាព​ផ្លូវផងដែរ នៅពេលដែលរថយន្តផ្សេងទៀត​ប្រើប្រាស់ផ្លូវល្បឿនលឿន ខណៈមានមនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ។

លោក Wisanu ក៏បានគូសបញ្ចាក់ថា អភិបាលក្រុងបាងកកបានប្រាប់​ការិយាល័យចរាចរណ៍ និង ដឹកជញ្ជូន និង ក្រុមហ៊ុន Krungthep Thanakom Co ដែលជាអង្គភាពអាជីវកម្មគ្របគ្រង​ដោយរដ្ឋបាលក្រុងបាងកក​ឱ្យត្រួតពិនិត្យមើលគម្រោងរថយន្តក្រុងសាធារណៈល្បឿនលឿនឡើងវិញ និង ត្រួតពិនិត្យមើលកិច្ចសន្យាដែលជិតផុតកំណត់នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៣។

គួរជម្រាបថា សេវាកម្មរថយន្តក្រុងសាធារណៈល្បឿនលឿនដែលមានតម្លៃជាង​៥០លានដុល្លារនេះ គឺត្រូវបានសាងសង់ឡើង​ កាលពីឆ្នាំ២០១៧ ដើម្បីជួយបន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងបាងកក៕




អត្ថបទបន្ទាប់


ហេតុអ្វីអាល្លឺម៉ង់បដិសេធការរក្សារោងចក្រនុយក្លេអ៊ែរឱ្យដំណើរការ ដើម្បីសន្សំឧស្ម័នទុកប្រើប្រាស់

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck កាលពីថ្ងៃអាទិត្យ ទី ២១ ខែ សីហា បានច្រានចោលការបន្តប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊…

ទំហំពាណិជ្ជកម្មកូរ៉េខាងត្បូង និងមហាយក្សចិនកើនជាង១៦២ដង នៅ៣ទសវត្សរ៍កន្លងមកនេះ

ក្រោយពីកូរ៉េខាងត្បូង និងក្រោយពីកូរ៉េខាងត្បូង និងប្រទេសចិន បានបង្កើតចំណងការទូតជាមួយគ្នាអស់រយៈពេលបានបង្កើតចំណងការទូតជាមួយគ្នាអស់រយៈពេល៣…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ