ទីផ្សារប្រេងឆៅ

តម្លៃប្រេងឆៅ នៅលើទីផ្សារសកលងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះដោយសារឥទ្ធិពលមេរោគកូរ៉ូណា


តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក បានងើបឡើងវិញបន្តិចហើយ បន្ទាប់ពីបានធ្លាក់ចុះ ដោយសារតែការព្រួយបារម្ភពី ការចុះទន់ខ្សោយនូវតម្រូវការប្រេង ក្រោយពេលដែល មេរោគកូរ៉ូណា ផ្ទុះឡើងនៅក្នុងប្រទេសចិន ដែលជាប្រទេស ប្រើប្រាស់ប្រេងដ៏ធំមួយលើសកលលោក។ តម្លៃប្រេង មានភាពប្រសើរឡើងវិញ ក៏ដោយសារតែប្រទេសផលិតផលប្រេង កំពុងពិចារណាកាត់បន្ថយផលិតកម្មរបស់ខ្លួន ខណៈអាមេរិកក៏បានបង្ហាញពីសញ្ញាណធ្លាក់ចុះនៃ ស្តុកទុកប្រេងរបស់ខ្លួនផងដែរ។
តម្លៃប្រេងឆៅហក់កើនឡើងដល់ ៧០ ដុល្លារក្នុងមួយបារ៉ែល
ដោយ

អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង OPEC កំពុង​តែ​ពិចារណា​លើ ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ ៣​ខែ​បន្ថែម​ទៀត រហូត​ដល់​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២០​នេះ ដើម្បី​ស្រោចស្រង់​តម្លៃ​ប្រេង បើសិនជា មេរោគ​កូ​រ៉ូ​ណា​នេះ ប៉ះពាល់​ខ្លាំង​ដល់ តម្រូវការ​ប្រើប្រាស់​ប្រេង​ឆៅ​។

អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង OPEC និង​សម្ព័ន្ធមិត្ត ដែល​ដឹកនាំ​ដោយ​ប្រទេស​រុ​ស្ស៊ី បាន​សម្រេច​កាត់​បន្ថយ​ផលិតកម្ម​ប្រេង ៥​សែន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ បន្ថែម​លើ​ចំនួន ១​លាន ២​សែន​បារ៉ែល រួច​ម្តង​ទៅ​ហើយ ដែល​ចាប់ផ្តើម​ពី ខែមករា ដល់​ខែមីនា ឆ្នាំ ២០២០​នេះ ដើម្បី​ជួយ​ស្រោចស្រង់​ដល់​តម្លៃ​ទីផ្សារ​ប្រេង ដែល​រង​ប៉ះពាល់​ដោយ ភាព​ទន់ខ្សោយ​នៃ​សេដ្ឋកិច្ច​សកល និង​ការ​ស្តុក​ទុក​ប្រេង នៅ​មាន​លើស​ពី​តម្រូវការ​ទីផ្សារ​។

បើ​តាម​ទិន្នន័យ​របស់ វិទ្យាស្ថាន​ប្រេង​អា​មេ​រិ​ក បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ស្តុក​ទុក​ប្រេង​របស់​អា​មេ​រិ​ក បាន​ធ្លាក់​ចុះ ប្រមាណ ៤​លាន ៣​សែន​បារ៉ែល ដែល​ផ្ទុយ​ទៅ​នឹង​ការ​រំពឹង​ទុក​ថា នឹង​មាន​កំណើន​ជិត ៥​សែន​បារ៉ែល ទើប​ធ្វើ​ឲ្យ​តម្លៃ​ប្រេង ប្រសើរ​ឡើង​វិញ​។

តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ បាន​កើនឡើង​បន្តិច​មក​វិញ ដូច​ជា ទីផ្សារ Brent របស់​អង់គ្លេស កើនឡើង​ប្រមាណ ០.៣% ទៅ​ដល់​ជាង ៥៩​ដុល្លារ ក្នុង​មួយ​បារ៉ែល ខណៈ​ទីផ្សារ​អា​មេ​រិ​ក West Texas Intermediate កើនឡើង​ប្រមាណ ០.៦% ទៅ​ដល់​ជាង ៥៣​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។ ។

សូម​ជម្រាប​ថា ដោយសារ​តែ​ក្តី​កង្វល់​ពី ការ​រាតត្បាត​នូវ មេរោគ​កូ​រ៉ូ​ណា អាច​ធ្វើ​ឲ្យ តម្រូវការ​ប្រេង​ធ្លាក់​ចុះ ខណៈ​ការ​ផលិត​ប្រេង​ឆៅ​ទូ​ទាំង​សកល នឹង​ផ្គត់ផ្គង់​លើស​ពី​តម្រូវ ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ចុះថោក តែ​យ៉ាងណា​ក៏​ដោយ គិត​មក​ទល់​ពេល ក្តី​បារម្ភ​ពី បញ្ហា​មេរោគ​កូ​រ៉ូ​ណា​នេះ ហាក់​ធូរស្បើយ​បន្តិច​ហើយ ហើយ​ការ​ផ្គត់ផ្គង់​ប្រេង ក៏​ថយ​ចុះ ដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​នៅ​លើ ទីផ្សារ​អន្តរជាតិ អាច​កើនឡើង​វិញ​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក កំពុងពិចារណាលើការផ្អាកជើងហោះហើរជាមួយចិន ដោយសារវីរុសកូរ៉ូណា

ព័ត៌មាន
បើទោះបីជាមានការទទូចស្នើសុំពីមន្ត្រីថ្នាក់ក្រោម ជាច្រើនលើកជាច្រើនសារ ឲ្យកាត់ផ្តាច់ជើងហោះហើរផ្លូវអាកាសជាមួយ ប្រទេសចិនក៏ដោយ រដ្ឋាភិបាលអាមេរ…

សម្ដេច ហ៊ុន សែន៖ កម្ពុជាមិនបិទជើងហោះហើរពីចិនទេ ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហាមេរោគកូរ៉ូណា

ព័ត៌មាន
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស នៅថ្ងៃនេះថា កម្ពុជាមិនបិទជើងហោះហើរពី ប្រទេសចិន ដោយសារជម្ងឺរលាកផ្លូវដង្ហើមកូរ៉ូណានោះទេ ព្រោះធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ