ឧស្សាហកម្មថៃ-សង្គ្រាមនៅអ៊ុយក្រែន

ថៃព្រួយបារម្ភតម្លៃដែកឡើងថ្លៃក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន


បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងពីព្យុះភ្លៀងនៃរលកឆ្លងកូវីដ១៩ ពេលនេះប្រទេសថៃកំពុងប្រឈមមុខកាន់តែខ្លាំងថែមទៀតពិវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដោយវាកំពុងតែធ្វើឲ្យផលប៉ះពាល់ដល់ទីផ្សារពិភពលោកយ៉ាងខ្លាំង។ ជាក់ស្ដែង តម្លៃដែកថែបក្នុងទីផ្សារពិភពលោកស្ទុះងើបឡើងកាន់តែខ្លាំង ពោលគឺកើនឡើងជាង ១០% ក្រោយការផ្ទុះសង្គ្រាមរវាងប្រទេសនាំចេញដែកធំៗរបស់ពិភពលោកពីរគឺរុស្ស៊ី និងអ៊ុយក្រែន។ បញ្ហានេះ កំពុងធ្វើឲ្យប្រទេសថៃមានការបារម្ភកាន់តែខ្លាំង ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មសំណង់នៅក្នុងប្រទេស។
រូបតំណាង៖ ឧស្សាហកម្មដែកក្នុងប្រទេសថៃ
ដោយ

លោក​ប្រា​វីត ហ័​រ​រ៉ុ​ង​ហ្គូ​រាំង (Pravit Horungruang) សមាជិក​គណៈកម្មាធិការ​នៃ​សមាគម​អ្នក​ផលិត​ដែកថែប​របស់​ថៃ​បានឱ្យ​ដឹង​ថា តម្លៃ​ដែកថែប​នៅ​លើ​ទីផ្សារ​ពិភពលោក​បាន​កើនឡើង​ដល់​តម្លៃ​ប្រហែល ៨០០ ដុល្លារ​ក្នុង​មួយ​តោន ដែល​កើនឡើង​ពី​តម្លៃ ៦៥០ ដុល្លារ​ក្នុង​មួយ​តោន​ក្នុង​រយៈពេល​ត្រឹមតែ​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ​។

លោក​បាន​បន្ត​ថា តម្លៃ​ដែក​នឹង​ប្រែប្រួល​ខ្លាំង​ថែម​ទៀត ដោយសារ​តែ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ ខណៈ​ដែល​តម្លៃ​ប្រេង​ពិភពលោក​ក៏​បន្ត​កើនឡើង​ដែល​នឹង​ប៉ះពាល់​ដល់​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​កាន់តែ​ខ្លាំង​ដែរ​។

លោក ប្រា​វីត បាន​និយាយ​ទៀត​ថា ការ​ប្រើប្រាស់​ដែក​សកល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ខ្លី ដោយសារ​តែ​សង្គ្រាម​បាន​នាំ​ឱ្យ​មានការ​រំខាន​នៃ​តម្រូវការ​សកល នៅ​គ្រា​ដែល​រោងចក្រ​ដែកថែប​ធំ​ៗ​នៅ​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​បិទទ្វារ មិន​អាច​ផ្គត់ផ្គង់​ផលិតផល​ទៅ​កាន់​ទីផ្សារ​ពិភពលោក​បាន​ទេ​។

យ៉ាងណាមិញ ប្រសិនបើ​សង្គ្រាម​បញ្ចប់​ក្នុង​រយៈពេល​វែង នោះ​តម្រូវការ​ដែកថែប​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​នឹង​កើនឡើង​កាន់តែ​ខ្ពស់ ព្រោះ​វា​នឹង​ត្រូវការ​សម្រាប់​ការ​កសាង​សំណង់​ឡើង​វិញ និង​ការងារ​ជួសជុល​នៅ​ក្នុង​តំបន់​ដែល​រង​ការ​ខូចខាត​អំឡុង​ពេល​មានការ​ប៉ះទង្គិច​គ្នា​ដោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

សូម​ជម្រាប​ថា ការ​ប្រើប្រាស់​ដែក​គ្រប់​ប្រភេទ​ទូ​ទាំង​ពិភពលោក​មាន​ចំនួន ១ ពាន់​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។

យ៉ាងណាមិញ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ផលិត​ដែក​នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​តាមដាន​សង្គ្រាម និង​ពិភាក្សា​អំពី​ផល​ប៉ះពាល់​ជា​បន្តបន្ទាប់​នៃ​វិបត្តិ​សង្គ្រាម​នេះ ទៅ​លើ​តម្លៃ​ដែក​ក្នុងស្រុក ខណៈ​តម្លៃ​ថាមពល​ក៏​កំពុង​មាន​តម្លៃ​ខ្ពស់​ខ្លាំង​ផង​ដែរ​។ ការ​ភ័យ​ខ្លាច​ថា តម្លៃ​ប្រេង​ពិភពលោក​ដែល​បាន​កើនឡើង​ដល់ ១៣០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​បារ៉ែល​កាលពីដើម​ស​ប្តា​ហ៍​នេះ នឹង​បន្ត​កើនឡើង ហើយនឹង​ជំរុញ​ឱ្យ​តម្លៃ​ផលិតកម្ម​កើនឡើង​សម្រាប់​ឧស្សាហកម្ម​ផង​ដែរ​៕

អត្ថបទ ស៊ើង និមល់

None



អត្ថបទបន្ទាប់


អឺរ៉ុបបង្កើនជំនួយយោធាជាង ៥០០រយលានទៀតឲ្យអ៊ុយក្រែនសរុបជាង១ពាន់លានដុល្លារ

អស់ពេលជិត២០ថ្ងៃមកហើយ កងទ័ពរុស្ស៊ីនៅតែបង្កើនការវាយប្រហារកាន់តែខ្លាំងឡើង នៅតាមក្រុងសំខាន់ៗ របស់អ៊ុយក្រែន និងបន្តការបាញ់ផ្លោងផ្ទះសម្បែង និ…

ដឹកភ្លាម បញ្ចុះតម្លៃ $3 ភ្លាម និងឱកាសឈ្នះ Iphone 13 Pro Max គ្រាន់តែដឹកជញ្ជូនទំនិញពីចិនតាម TL Express

បច្ចុប្បន្ន ការបញ្ជាទិញ និងដឹកជញ្ជូនទំនិញសព្វសារពើពីប្រទេសចិនមកកម្ពុជា កាន់តែមានភាពងាយស្រួលជាងមុន ដោយសារមានក្រុមហ៊ុនបម្រើសេវាកម្មនេះជាច្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ