វិស័យអចលនទ្រព្យរបស់ថៃ

មន្ត្រីជំនាញព្រមានថា វិស័យអចលនទ្រព្យរបស់ថៃ មិនទាន់គេចផុតពីវិបត្តិនៅឡើយទេ


ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានព្រមានថា វិស័យអចលនទ្រព្យថៃ កំពុងស្ថិតក្នុងវិបត្តិនៅឡើយនៅត្រីមាសចុងក្រោយឆ្នាំនេះ ក្រោយអត្រាបដិសេធផ្ដល់កម្ចីទិញផ្ទះកើនខ្ពស់ និងការលក់ធ្លាក់ចុះ ខណៈពួកគេកំពុងជំរុញឱ្យរដ្ឋាភិបាលពង្រីកវិធានការគាំទ្រ ដើម្បីជំរុញទីផ្សារក្នុងវិស័យមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។
វិស័យអចលនទ្រព្យរបស់ថៃ
ដោយ

ប្រធានសមាគមខុនដូថៃ លោក ប្រាសឺត ថាឌូឡាយ៉ាសាធីត (Prasert Taedullayasatit) បាននិយាយថា ទីផ្សារអចលនទ្រព្យថៃ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នៅតែប្រឈមនឹងបញ្ហាការលក់ធ្លាក់ចុះ បន្ទាប់ពីការបដិសេធលើការផ្ដល់កម្ចីទិញផ្ទះរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានការកើនឡើង គួបផ្សំអត្រាការប្រាក់កើនខ្ពស់។

កត្តានេះបានធ្វើឱ្យមានការព្យាករថា ទីផ្សារអចលនទ្រព្យទាំងមូលរបស់ថៃនឹងធ្លាក់ចុះ២០% នៅក្នុងឆ្នាំ២០២៤ នេះ ដែលជាការធ្លាក់ចុះខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណាលោក ប្រាសឺត វាយតម្លៃថា វិស័យខុនដូរបស់ថៃ នឹងអាចវិលមករកប្រក្រតីភាពឡើងវិញត្រឹមឆ្នាំ២០២៥ ប្រសិនបើចំនួនខុនដូដែលបានសាងសង់រួចអាចបញ្ចេញលក់អស់។

ទោះជាយ៉ាងណា លោក ប្រាសឺត ក៏ដូចជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យជំរុញឱ្យរដ្ឋាភិបាលថៃ ចាត់វិធានការជួយគាំទ្របន្ថែមទៀត ដើម្បីជួយជំរុញទីផ្សារក្នុងវិស័យមួយនេះឱ្យមានភាពល្អប្រសើរឡើងវិញ។ ជាមួយគ្នានេះ លោក ប្រាសឺត ស្នើឱ្យរដ្ឋាភិបាលបន្ធូរបន្ថយអត្រាការប្រាក់បន្ថែមទៀត ដើម្បីជួយសម្រាលបន្ទុករបស់អ្នកខ្ចីប្រាក់ ព្រោះវាអាចជួយបន្ថយភាពតានតឹងហិរញ្ញវត្ថុ ជាពិសេស គឺសម្រាប់អ្នកមានចំណូលទាបតែម្ដង ហើយវាក៏អាចជួយទាក់ទាញអ្នកទិញបរទេសផងដែរ។ រដ្ឋាភិបាលក៏គួរតែជួយសម្របសម្រួលក្នុងការផ្ទេរកម្មសិទ្ធិខុនដូឱ្យកាន់តែលឿនផងដែរ។

ចំណែកលោក សូថន សាថាផន (Soothorn Sathaporn) ប្រធានសមាគមធុរកិច្ចលំនៅឋានថៃ បានជំរុញឱ្យរដ្ឋាភិបាលពង្រីកវិធានការគាំទ្ររយៈពេលមួយឆ្នាំទៀត រួមទាំងការកាត់បន្ថយថ្លៃចុះឈ្មោះសម្រាប់ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ និងកម្ចីទិញផ្ទះសម្រាប់ប្រតិបត្តិការលំនៅឋានតម្លៃក្រោម២០ម៉ឺនដុល្លារ ខណៈដែលវិធានការទាំងនេះនឹងត្រូវផុតកំណត់នៅចុងឆ្នាំ២០២៤ ហើយរដ្ឋាភិបាល ក៏គួរតែពិនិត្យឡើងវិញលើការកាត់ពន្ធលើប្រាក់ចំណូលបុគ្គលផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ពលរដ្ឋខ្មែរខាតបង់ថវិកាអស់រាប់ពាន់លានដុល្លារលើការទិញគ្រឿងស្រវឹង និងថែទាំសុខភាពក្នុង១ឆ្នាំៗ

ឧស្សាហកម្មផលិតគ្រឿងស្រវឹងនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅមួយទសវត្សរ៍ចុងក្រោយនេះ ក្រោយមានតម្រូវការប្រើប្រាស់ខ្ពស់ពីអ្នកទទួលទានគ្រឿង…

ធនាគារភាគច្រើននៅវៀតណាម បានព្យាករបន្ទាបប្រាក់ចំណេញសម្រាប់ឆ្នាំ២០២៤ តាំងពីមុនផ្ទុះបាតុភូតព្យុះកំណាច Yagi

លទ្ធផលនៃការស្ទង់មតិធ្វើឡើងមុនពេលកើតមានបាតុភូតព្យុះទីហ្វុងដ៏កំណាច Yagi ដែលធនាគារកណ្ដាលវៀតណាម បានចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា ធនាគា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ