នាយករដ្ឋមន្ត្រីថៃបានជូនដំណឹងអំពីការកើនឡើងនៃចំនួនភ្ញៀវទេសចរចាប់តាំងពីដើមឆ្នាំនៅពេលដែលជំងឺរាតត្បាតកូវីដ១៩ ចាប់ផ្តើមធូរស្រាល និង បន្ទាប់ពីមានការដកចេញនូវវិធានការណ៍រឹតបន្តឹងមួយចំនួន។ ចាប់ពីខែ មករា ដល់ថ្ងៃទី ២៨ ខែមិថុនា ភ្ញៀវទេសចរជិត ២ លាននាក់បានមកដល់ប្រទេសថៃ ដែលបានបង្កើតប្រាក់ចំណូលបានជាង ៣ ពាន់លានដុល្លារ។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរ ដែលបានទៅប្រទេសថៃតាមរយៈផ្លូវអាកាសភាគច្រើន រួមមាន ជនជាតិឥណ្ឌា សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងអាមេរិក ខណៈជនជាតិម៉ាឡេស៊ី ឡាវ កម្ពុជា វៀតណាម និង ចិន ស្ថិតក្នុងចំណោមប្រទេសដែលបានទៅលេងប្រទេសថៃច្រើនជាងគេតាមរយៈច្រកព្រំដែនគោក។
គួរកត់សម្គាល់ដែរថា ការលុបចោលលក្ខខណ្ឌរឹតបន្ទឹងរបស់ថៃបានធ្វើឱ្យពាណិជ្ជកម្មឆ្លងព្រំដែនមានការងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយចំនួនអ្នកធ្វើដំណើរបរទេសដែលចូលតាមច្រកព្រំដែនកើនឡើងកម្រិតខ្ពស់បំផុតបើធៀបក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។
ក្រសួងទេសចរណ៍ និងកីឡាថៃ បាននិយាយថា ភ្ញៀវបរទេសប្រហែលជិត ៣ លាននាក់នឹងធ្វើដំណើរទៅកាន់ប្រទេសថៃចាប់ពីខែកក្កដារហូតដល់ចុងខែកញ្ញា។
គួរជម្រាបថា ក្នុងត្រីមាសចុងក្រោយនេះ ភ្ញៀវបរទេសប្រហែល ៤លាន៥សែននាក់ ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ខណៈនៅត្រឹមចុងឆ្នាំនេះ ត្រូវបានគេរំពឹងទុកថា នឹងទទួលបានភ្ញៀវបរទេសសរុបចំនួនជាង ៩ លាននាក់ និង ការទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍សរុបជិត ៣៦ពាន់លានដុល្លារផងដែរអាមេរិក៕