អត្ថបទពាណិជ្ជកម្ម

ផ្សារទំនើប The Bridge Lifestyle Mall ប្រមូលផ្តុំដោយហាងល្បីៗកំពុងបើកបន្តកន្ទុយគ្នាជាហូរហែ


បន្ទាប់ពីសាងសង់រួច និងបើកឲ្យហាងទំនិញនិង ភោជនីយដ្ឋាននីមួយៗចូលដេគ័រមួយរយៈមក ផ្សារទំនើបស្តង់ដារអន្តរជាតិ The Bridge Lifestyle Mall ដែលមានទីតាំងក្បែរមជ្ឈមណ្ឌល​កោះពេជ្រ កំពុងលេចរូបរាងពេញលេញជាបណ្ដើរៗហើយ ដោយថ្មីៗនេះ អគារទាំង​មូល​ទើបតែ​ស្វាគមន៍ហាងកាហ្វេ Brand កំពូលមួយរបស់ពិភពលោកគឺ Starbucks ដែលបានសម្ភោធជាផ្លូវការ កាលពីខែមុននេះ។
ផ្សារទំនើប The Bridge Lifestyle Mall ប្រមូលផ្តុំដោយហាងល្បីៗកំពុងបើកបន្តកន្ទុយគ្នាជាហូរហែ
ដោយ

ជា​មួយ​​គ្នា​​នោះ ហាង​ A Nice Gift ដែល​ជា​ហាង​តែ​​ទឹកដោះ​គោ​ថ្មីមួយនៅ​កម្ពុជា ដោយបាន​​​នាំ​យក​​រសជាតិដើម​​បែប​ហុងកុង​​ដំបូង​​បំផុត ដែលពុំ​ធ្លាប់មាន​ពីមុន​នៅ​​ស្រុក​ខ្មែរ ​ក៏​បាន​​បើក​លក់​​ជា​ផ្លូវ​ការ​​រួច​ហើយដែរ​​​នៅ​​ទី​នោះ។ 

តាម​ការ​ឲ្យ​​ដឹ​ង​ពី​ក្រុម​​ការងារ​​គ្រប់គ្រង​​ផ្សារទំនើប​​ធំមួយនេះ​​​​បាន​​​បញ្ជាក់​ថា នៅ​មាន​​ហាង​​អាហារ​​ល្បីៗ​​ជា​ច្រើន​​ទៀត​​ដូចជា ហាង​នំប៉័ង Tous Les Jours ហាង​​កាហ្វេ​ដ៏​ល្បី​​​ប្រចាំ​​ប្រទេស​ថៃ Inthanin និង​ហាង​តែពីចិន Heekaa ដែល​នឹង​​ត្រៀម​បើក​​ក្នុង​ពេល​​ដ៏​ខ្លី​ខាង​មុខ សម្រាប់​​ឲ្យ​អតិថិជន​​សាកល្បង​ក៏​អាច​​រីករាយ​​បាន​ជាមួយ​នឹងរសជាតិ​ថ្មីទាំង​អស់នេះ ។

ទិដ្ឋភាពហាង នៅក្នុងផ្សារទំនើប The Bridge Lifestyle Mall

ក្រៅ​ពី​ហាង​​អាហារ និង​ភេសជ្ជៈ​ ផ្សារ​ទំនើប​​បើក​ចំ​​​កណ្ដាល​​ក្រុង​​មួយ​នេះ នៅ​មាន​​ហាង​​យីហោ​​ល្បីៗ​​ច្រើន​សន្ធឹក​​ទៀត​ដូចជា ហាងទំនិញ​កម្រិត​គុណភាព​ស្តង់ដារ​ជប៉ុន Miniso​ ហាង​​នាឡិកា​ម៉ាក​ល្បីពីអឺរ៉ុប​ Paris Star ហាង​លក់​​សំលៀក​បំពាក់​ដែលកំពុង​ពេញនិយម Zando ហាងកែ​សម្ផស្ស​និង​មាស្ស៉ា Eliza និង L'oreal ដែលជាគ្រឿង​សំអាង​ម៉ាក​ល្បី​​មកពី​​បារាំង​ជាដើម។ ​

ជាមួយនឹង Brand​ មួយចំនួន​ដូចជា Huawei, Vidvie, WK Remax, VR Gaming, Konfulon បូករួមទាំង Brand ផ្សេងៗជា​ច្រើន​ទៀត ដែលទាំងអស់​នេះ​បាន​ធ្វើឲ្យ The Bridge Lifestyle Mall ក្លាយ​ជាផ្សារទំនើប​ទីមួយ នៅភ្នំពេញ​ក្នុងការ​ទិញ​ផលិតផល​និងគ្រឿង​អេឡិចត្រូនិច​ចំរុះ​គ្រប់​ប្រភេទ ជាមួយ​នឹង​ទីតាំង​​​កម្សាន្ត​ដ៏​ធំ​មួយ​សម្រាប់​​កុមារ​​តូចៗ និង​មនុស្ស​​ធំ​​​​រីករាយ​​ជា​មួយ​​ហ្គេម​អេឡិច​ត្រូនិច​​​លក្ខណៈ​ពិតៗ និងជាក់ស្តែង ហើយក៏អាច​សំរាក និងរីករាយ​ជាមួយ​មិត្តភក្កិ ក្រុមគ្រួសារ​ថែមទៀត​ផង។

The Bridge Lifestyle Mall បើក​​សម្ពោធ​​ផ្លូវ​ការ​​​នា​ចុង​​ឆ្នាំ​នេះ​​ហើយ បើ​មាន​​ចំណាប់​​អារម្មណ៍​​ចង់​ជួល​​ទីតាំង​​បើក​​អាជីវកម្ម សូម​ទាក់ទង៖​

- លេខ​ទូរសព្ទ៖099 999 691

-អ៊ីម៉ែល៖ [email protected]

- វិបសាយ៖ www.urbanassetsolutions.com

- Facebook Page: The Bridge Lifestyle Mall

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជម្រើស​ហ្សបហោស៍​៥​ប្រភេទ ជាមួយ​នឹង​ប្រាក់​ត្រឹម​តែ​១០០០​ដុល្លារ​ប៉ុណ្ណោះ ត្រឹម​ដំណាច់​ខែ​តុលា​នេះ!

ព័ត៌មាន
ហ្សបហោស៍ (Shophouse) ជា​លំនៅដ្ឋាន​មួយ​ដែល​ពេញ​និយម និង​មាន​តម្រូវការ​ច្រើន​សម្រាប់​អតិថិជន ព្រោះ​ជា​គេហដ្ឋាន​ដែល​អាច​ប្រកប​អាជីវកម្ម​…

ស្ថាប័នអន្តរជាតិធំៗចំនួន ៣ ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះថា នៅតែរឹងមាំ ៧%

ព័ត៌មាន
ស្ថាប័នអន្តរជាតិធំៗ ចំនួន ៣ គឺ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) បានចេញរបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ