អត្ថបទ​ពាណិជ្ជកម្ម

ជម្រើស​ហ្សបហោស៍​៥​ប្រភេទ ជាមួយ​នឹង​ប្រាក់​ត្រឹម​តែ​១០០០​ដុល្លារ​ប៉ុណ្ណោះ ត្រឹម​ដំណាច់​ខែ​តុលា​នេះ!


ហ្សបហោស៍ (Shophouse) ជា​លំនៅដ្ឋាន​មួយ​ដែល​ពេញ​និយម និង​មាន​តម្រូវការ​ច្រើន​សម្រាប់​អតិថិជន ព្រោះ​ជា​គេហដ្ឋាន​ដែល​អាច​ប្រកប​អាជីវកម្ម​ផង និង​រស់​នៅ​ផង។ លំនៅដ្ឋាន​ប្រភេទ​នេះ ទាមទារ​ឲ្យ​​មាន​ទីតាំង​ល្អ​ដែល​ជា​ទីប្រជុំ​ជន​ពាណិជ្ជកម្ម មាន​មនុស្ស​រស់នៅ​ច្រើន​កុះករ​ក្នុង​តំបន់​អភិវឌ្ឍន៍ ទើប​ស័ក្តិ​សម​សម្រាប់​ការ​ប្រកប​អាជីវកម្ម​។
ជម្រើស​ហ្សបហោស៍​៥​ប្រភេទ ជាមួយ​នឹង​ប្រាក់​ត្រឹម​តែ​១០០០​ដុល្លារ​ប៉ុណ្ណោះ ត្រឹម​ដំណាច់​ខែ​តុលា​នេះ!
ដោយ

បើ​ក្រឡេក​មើល​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ចាប់​ពី​ស្ពាន​ព្រះមុនីវង្ស ដល់​តំបន់​បឹងស្នោរ កំពុងតែ​រីក​ដុះដាល​ទៅ​ដោយ​គម្រោង​អភិវឌ្ឍ​ន៍​លំនៅដ្ឋាន​ជាច្រើន រួមទាំង​ផ្សារ​ទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ បាន​ក្លាយ​ជា​ទីប្រជុំ​ជន​​ពាណិជ្ជកម្ម​មួយ ជាពិសេស តំបន់​បឹងស្នោរ​ផ្ទាល់​តែ​ម្តង។

បច្ចុប្បន្ននេះ តំបន់បឹង​ស្នោរ​លែង​ស្ងប់ស្ងាត់​ដូច​កាល​ពី​មុន​ហើយ ក្រោយ​ពេល គម្រោង​ដ៏​ធំ​មួយ​របស់​បុរី ប៉េង ហួត ដែល​មាន​ឈ្មោះ​ថា ហ្គ្រេន ស្តា ផ្លាទីនីម បាន​លេច​រូបរាង​ឡើង។ លើ​ផ្ទៃ​ដី​ជាង​២០០​ហិកតា គម្រោង​ដ៏​ធំ​នេះ បាន​ប្រែក្លាយ​តំបន់​បឹងស្នោរ ទៅ​ជា​ទីក្រុង​រណប​មួយ​ដ៏​សម្បូរ​បែប​ ដែល​រួមមាន សួន​កម្សាន្ត​បែប​អឺរ៉ុប សាលារៀន​អន្តរជាតិ កីឡដ្ឋាន ស្ថានីយ​ពន្លត់​អគ្គីភ័យ ខុនដូ និង​ផ្សាទំនើប ថែមទៀត​ផង។  

ក្រៅតែ​ពី​ភាព​សម្បូរ​បែប​ នៅ​ក្នុង​គម្រោង​ដ៏​ធំ​នេះ​ ក៏​បាន​បែង​ចែក​តំបន់​សម្រាប់​រស់នៅ​និង​តំបន់​ពាណិជ្ជកម្ម ដែល​មាន​លំនៅដ្ឋាន​ជា​ច្រើន​ប្រភេទ ក្នុង​ការ​បន្ថែម​ជម្រើស​សម្រាប់​អតិថិជន​ដែល​កំពុង​ស្វែងរក​លំនៅដ្ឋាន។

គម្រោង ដឹស្តាផ្លាទីនីម ប៉ូឡារីស ១ និង ប៉ូឡារីស ២ ព្រមទាំង សាលារៀន​អន្តរជាតិ កីឡដ្ឋាន ស្ថានីយ​ពន្លត់​អគ្គីភ័យ ខុនដូ និង​ផ្សារ​ទំនើប ស្ថិត​ក្នុង​តំបន់​ពាណិជកម្ម​រួម​គ្នា​តែ​មួយ ក្នុង​គម្រោង​ហ្គ្រេនស្តា​ផ្លាទីនីម  (បឹងស្នោរ)​នេះ ស័ក្តិសម​សម្រាប់​ការ​ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ។

ក្នុង​គម្រោង​នេះ ក្រុមហ៊ុន​បាន​សាងសង់​លំនៅដ្ឋាន​ប្រភេទ ហ្សបហោស៍ ជាច្រើន​ដូចជា៖ ហ្សបហោស៍A ហ្សបហោស៍B ហ្សបហោស៍C ហ្សបហោស៍D និងហ្សបហោស៍ Classic  រួម​បញ្ចូល​រចនាបថ​យ៉ាង​ល្អ​ឥត​ខ្ចោះ ដោយ​ផ្អែក​លើ​គុណភាព ប្រណីតភាព សោភ័ណភាព ភាព​ស៊ីវិល័យ និង​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ ដែល​មាន​បន្ទប់​គេង​៤ បន្ទប់​ទឹក​៥ ព្រមទាំង​បរិវេណ​ទទួល​ភ្ញៀវ ដែល​មាន​បរិយាកាស​ស្រស់​ស្រាយ កន្លែង​ទទួល​ទាន​អាហារ បន្ទប់​ចម្អិន​អាហារ និង​កន្លែង​ចត​រថយន្ត​ធំ​ទូលាយ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការ​រស់នៅ​និង​ប្រកប​អាជីវកម្ម​របស់​លោក​អ្នក។

ពិសេស​ជា​ង​នេះ​ទៅ​ទៀត អតិថិជន​មាន​ប្រាក់​ត្រឹមតែ ១០០០​ដុល្លារ អាច​ក្លាយ​ជា​ម្ចាស់​ហ្សបហោស៍​ដ៏​ប្រណីត ក្នុង​គម្រោង ដឹស្តាផ្លាទីនីម ប៉ូឡារីស ១ និង ប៉ូឡារីស ២នេះ។  សូម​រួសរាន់​ឡើង កុំ​ឲ្យ​ឱកាស​នេះ​កន្លង​ផុត​ឲ្យ​សោះ ការ​ផ្តល់​ជូន​ពិសេស​នេះ​គឺ​​ត្រឹម​ដំណាច់​ខែ​តុលា​នេះ​តែ​ប៉ុណ្ណោះ។ 

សម្រាប់​ព័ត៌មាន​បន្ថែម​សូមទាក់ទង​ទូរស័ព្ទ​លេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup




អត្ថបទបន្ទាប់


សហភាព​អឺរ៉ុប​"ចាប់​ផ្ដើម​ដំណើរការ"​ដក​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា

ព័ត៌មាន
សហភាព​អឺរ៉ុប (EU) បានជូន​ដំណឹង​ដល់​រដ្ឋាភិបាល​កម្ពុជា ថា ខ្លួន​នឹង​​ចាប់​ផ្ដើម​អនុវត្ត​ដំណើរការ​នីតិវិធី​សម្រាប់​ការ​ដក​ការអនុគ្រោះ…

ផ្សារទំនើប The Bridge Lifestyle Mall ប្រមូលផ្តុំដោយហាងល្បីៗកំពុងបើកបន្តកន្ទុយគ្នាជាហូរហែ

ព័ត៌មាន
បន្ទាប់ពីសាងសង់រួច និងបើកឲ្យហាងទំនិញនិង ភោជនីយដ្ឋាននីមួយៗចូលដេគ័រមួយរយៈមក ផ្សារទំនើបស្តង់ដារអន្តរជាតិ The Bridge Lifestyle Mall ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ