ផ្សារទំនើប The Bridge

ផ្សារទំនើប The Bridge កំពុងស្វាគមន៍បណ្ដាក្រុមហ៊ុន និងអាជីវកម្មជួលឡើងវិញ ក្រោយវិបត្តិកូវីដ១៩ធូរស្បើយ


ផ្សារទំនើប The Bridge Mall ដែលស្ថិតនៅក្នុងអគារដ៏ខ្ពស់ស្កឹមស្កៃ The Bridge បច្ចុប្បន្នក៏កំពុងបើកទទួលស្វាគមន៍បណ្ដាក្រុមហ៊ុន និងអាជីវកម្មដែលមានតម្រូវការជួលឡើងវិញ កាន់តែច្រើនឡើងៗផងដែរ ខណៈថ្មីៗ អគារផ្សារទំនើបនេះ ក៏កំពុងមមាញឹកជួសជុល និងតុបតែងសោភណ្ឌភាពផ្សារ និងហាងឲ្យកាន់តែទាក់ទាញផងដែរ។
ផ្សារទំនើប The Bridge Lifestyle Mall ប្រមូលផ្តុំដោយហាងល្បីៗកំពុងបើកបន្តកន្ទុយគ្នាជាហូរហែ
ដោយ

អស់រយៈពេល​ជាង២ឆ្នាំកន្លងមកហើយ ដែលកូវីដ១៩​បានចូលមកអុកឡុក​​សេដ្ឋកិច្ច​នៅទូទាំងពិភពលោក ដែលនាំឲ្យ​​វិស័យ​ឧស្សាហកម្ម​ធំៗ​ជាច្រើន​ក៏រងផលប៉ះពាល់​ដែរ។ ចង់ ឬមិនចង់ កម្ពុជា​ក៏បានទទួលរង​នូវឥទ្ធិពល ដ៏អាក្រក់មួយនេះដែរ ដែលបានធ្វើឲ្យ​វិស័យ​សំខាន់ៗដូចជា​ឧស្សាហកម្មទេសចរណ៍ ហាងលក់ទំនិញ អាជីវកម្មនានា​ ក៏បានរងគ្រោះធ្ងន់ធ្ងរដែរ។ ប៉ុន្ដែ បន្ទាប់ពីរាជរដ្ឋាភិបាល​បើកប្រទេសពេញលេញឡើងវិញ សកម្មភាពធុរកិច្ច​ចាប់ផ្ដើមានសម្ទុះងើបឡើងវិញគួរឲ្យកត់សម្គាល់។

ស្របពេលដែល កំណើន​តម្រូវការ​ជួលចាប់ផ្ដើម​ស្ទុះងើបឡើងវិញ ផ្សារទំនើប The Bridge ដែលស្ថិតនៅក្នុង​អគារ The Bridge ដ៏ធំស្កឹមស្កៃ​នៅរាជធានីភ្នំពេញ កំពុង​មមាញឹកលើការងារតុបតែង និងជួសជុល ផ្សារ និងហាងទំនិញនានារបស់ខ្លួន ដើម្បីស្វាគមន៍ម្ចាស់អាជីវកម្មដែលមានបំណងជួលហាងនៅក្នុង​ផ្សារទំនើប​មួយនេះ។

បច្ចុប្បន្ន នៅក្នុងអគារផ្សារទំនើប The Bridge នេះ មានហាងមួយចំនួនបានបើកទ្វារដំណើរការ ចំណែកឯក្រុមហ៊ុនថ្មីៗទៀត​ក៏កំពុងត្រៀមលក្ខណៈ ដើម្បីបើកដំណើរការនាពេលខាងមុខឆាប់ៗនេះដែរ។

លោក ចូហ្វ្រី តាន នាយកគ្រប់គ្រង ផ្សារទំនើប The Bridge បានឲ្យដឹងថា ស្ថានភាពហាក់កំពុងតែមានភាពប្រសើរឡើងវិញហើយ បន្ទាប់ពីប្រទេសកម្ពុជាបានបើកទ្វារដំណើរការលើគ្រប់វិស័យមក។

នៅចុងឆ្នាំ ២០២១ កម្ពុជាបានលុបបំបាត់វិធានការតឹងរ៉ឹងទាក់ទងនឹងកូវីដ១៩ ក្រោយពេលដែលប្រជាជនភាគច្រើនបំផុតបានទទួលការចាក់វ៉ាក់សាំងប្រឆាំង​ជំងឺកូវីដ-១៩ ហើយចំនួនករណីឆ្លងក៏មានការថមថយខ្លាំងថែមទៀត។ 

នៅពេលនេះ អាជីវកម្មនានាទាំងក្រុមហ៊ុននៅក្នុងស្រុក និងក្រុមហ៊ុនវិនិយោគមកពីក្រៅស្រុកកំពុងបន្ដបណ្ដាក់ទុនវិនិយោគ​ជាបន្ដបន្ទាប់ ។

យោងតាមលោក ចូហ្វ្រី តាន់ បានឲ្យដឹងថា នៅពេលនេះ ផ្សារទំនើប The Bridge កំពុងចុះកិច្ចសន្យាជួលទីតាំងបណ្ដើរៗ ជាមួយនឹងបណ្ដារក្រុមហ៊ុន និងហាង​​ដែលមកពីក្រៅប្រទេសផងដែរ ។

លោកបានបញ្ជាក់ថា នៅពេលមុនមានបញ្ហាជំងឺរាតត្បាត អត្រានៃការជួលមានរហូតដល់ទៅជាង ៦៥% នៃទីតាំងរបស់ផ្សារទំនើបនេះ ដែលភាគច្រើនបំផុតជាក្រុមហ៊ុន មកពីបរទេស ។

យោងតាមការស្រាវជ្រាវរបស់ផ្សារទំនើប The Bridge នៅពេលស្ថានភាពកូវីដ១៩កាន់តែធូរស្រាលជាងនេះទៀត គេរំពឹងថា នឹងមានភ្ញៀវចូលមកផ្សារទំនើបនេះ ចន្លោះពី ១៥០០ ទៅ ១៨០០ នាក់ក្នុងមួយថ្ងៃ ។

លោក ចូហ្វ្រី តាន់ សង្កត់ធ្ងន់ថា ផ្សារទំនើប The Bridge ជាជម្រើសមួយក្នុងចំណោមជម្រើសទីតាំងជាច្រើននៅក្នុងទីក្រុងភ្នំពេញដែលអាចផ្ដល់កាលានុវត្តន៍ភាពឲ្យក្រុមហ៊ុន និងអាជីវកម្មទាំងនោះ រីកលូតលាស់សាជាថ្មី នៅក្រោយវិបត្តិកូវីដ១៩៕




អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរីដាំក្បាលចុះប្រហែល៦០% នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី នៅត្រីមាសដំបូងនៅឆ្នាំ២០២២ មានការដាំក្បាលចុះប្រហែល៦០% ដោយក្នុងនោះ ការនាំចូលពីសិង្ហបុរី សម្រេចបាន…

ការទូទាត់សងសំណងធានារ៉ាប់រងកូវីដ-១៩ នៅថៃ បានកើនឡើងដល់ជិត២ ពាន់លានដុល្លារនៅចុងខែមីនា

ព័ត៌មាន
សមាគមធានារ៉ាប់រងទូទៅថៃ (TGIA) រំពឹងថាតម្លៃ ការទូទាត់សងសំណងសរុបនៃសេវាធានារ៉ាប់រងកូវីដ១៩សរុបនៅក្នុងប្រទេសថៃ គិតត្រឹមដំណាច់ខែមីនាកន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ